- 2019-07-16 06:18:35
- ចំណេះដឹង
ធ្វើដំណើរទៅឋានព្រះចន្ទប្រើពេលយូរប៉ុណ្ណា?
- 2019-07-16 06:18:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើដំណើរទៅឋានព្រះចន្ទប្រើពេលយូរប៉ុណ្ណា?
ចន្លោះមិនឃើញ
ចម្ងាយជាមធ្យមពីផែនដីទៅកាន់ព្រះចន្ទគឺមានប្រហាក់ប្រហែល ៣៨៤ ៤០០ គីឡូម៉ែត្រ។ ត្បិតថាចម្ងាយនេះឆ្ងាយក៏ពិតមែនប៉ុន្តែដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបគេអាចហោះទៅឋានព្រះចន្ទដោយប្រើពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ។
យានអវកាសដែលបានហោះទៅដល់ឋានព្រះចន្ទដំបូងគេគឺយាន Luna 2 ដែលបង្កើតដោយសហភាពសូវៀត និង បានទៅដល់ព្រះចន្ទនៅឆ្នាំ ១៩៥៩។ Luna 2 បានហោះចេញលើគន្លងត្រង់ទៅព្រះចន្ទដោយប្រើពេលប្រហាក់ប្រហែល ៣៤ ម៉ោង។ ដោយឡែកបេសកកម្មទៅឋានព្រះចន្ទដែលមានផ្ទុកមនុស្សទៅជាមួយដំបូងគេគឺបេសកកម្មអាប៉ូឡូទី ១១ ដែលហោះចេញពីផែនដីនៅថ្ងៃ ១៦ កក្កដា ឆ្នាំ ១៩៦៩ ដែលប្រើពេល ៣ ថ្ងៃដើម្បីដល់គោលដៅ។ បេសកកម្មនេះបានមកដល់ផែនដីវិញនៅថ្ងៃទី ២៤ ខែកក្កដា។
យ៉ាងណាក្ដីដំណើរទៅកាន់ឋានព្រះចន្ទលឿនជាងគេបង្កើតឡើងដោយយាន New Horizons របស់ណាសានៅឆ្នាំ ២០០៦ ដែលប្រើពេលតែ ៨ ម៉ោងកន្លះប៉ុណ្ណោះ។ ប៉ុន្តែយាននេះមិនបានបន្ថយល្បឿន ឬ ហោះចូលគន្លងព្រះចន្ទឡើយ ព្រោះគោលដៅនៅឯភពភ្លូតុងឯណោះ៕
ចុចអាន៖