- 2019-06-01 06:31:15
- គន្លឹះ
វិធីមួយ ជួយឲ្យអ្នកប្រើរថយន្ត Prius អាចដាក់ N បាន
- 2019-06-01 06:31:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីមួយ ជួយឲ្យអ្នកប្រើរថយន្ត Prius អាចដាក់ N បាន
ចន្លោះមិនឃើញ
ជាធម្មតា រថយន្តពេញនិយម Prius អ្នកប្រើភាគច្រើនមិនអាចដាក់ N បានទេ(អត្ថន័យអក្សរ N (Neutral) ងាយស្រួលរុញឬបម្លាស់ទី នៅពេលរថយន្តពន្លត់ម៉ាស៊ីន)។ ថ្ងៃនេះ Sabay សូមបង្ហាញជូនគន្លឹះខ្លីៗសម្រាប់អ្នកដែលចង់ដាក់ N លើរថយន្ត Prius។
"មានមតិជាច្រើនដែលនិយាយដូចៗគ្នាថា ដើម្បីដោះលេខ N លើរថយន្ត Prius ទាល់តែកាច់ទៅ Nហើយដោះក្បាលអាគុយចេញ ធ្វើបែបហ្នឹងគឺម៉ាស៊ីនហ្សីនមកពីនាយគឺអឺចឹង តែបើដោះចេញហើយ ចង់ដាក់អូស ឬជាន់ហ្វ្រាំងក៏លែងស៊ីដែរ។
លោក ណារឿន អ្នកជំនាញខាងរថយន្ត Prius បានឲ្យ Sabay ដឹងថា បើម៉ាស៊ីនហ្សីនមកពីនាយ មិនអាចដាក់ទៅ N បានទេ ទោះជាជាន់ហ្វ្រាំងកាច់ទៅ N ហើយក៏វានៅតែលោតចូល P ដោយស្វ័យប្រវត្តិ ហើយការធ្វើដូចនេះ គឺមិនអាចរុញទៅមុខបានទេ។
លោកបន្ថែមថា ដូចនេះហើយបើចង់ដាក់ N បានទាល់តែកែថែមដាក់កុងតាក់មួយទៀត ហើយត្រូវជាន់ហ្វ្រាំងដៃមួយ(ហៅហ្វ្រាំងជើងក៏បាន) ពេលជាន់ហ្វ្រាំង រួចទាញមក N រួចចុចកុងតាក់ហើយព្រលែងហ្វ្រាំងមកវិញ ចុងក្រោយគ្រាន់តែចុចប៊ូតុង Power ឲ្យរលត់ជាការស្រេច ពេលនោះប្រិយមិត្តអាចរុញ ឬស៊ីផ្លេបានតាមចិត្ត។
អត្ថប្រយោជន៍នៃការកែដាក់កុងតាក់ដាក់ N នៅលើរថយន្ត ១ ដាក់ N ងាយស្រួលចតនៅកន្លែងចង្អៀតដូចជា ផ្សារ ឬកន្លែងថតបណ្ដោះអាសន្នជាដើម។ ២ មិនងាយមានអ្នកលួចយកឡានបាន ៣ ជាកុងតាក់សម្ងាត់ អាចការពារឡានបានមួយផ្នែក ៤ ផ្ដាច់ចរន្តភ្លើង មិនឲ្យបញ្ជាបញ្ឆេះបាន ទោះជាមានសោរក៏ដោយ។
ចង់ដឹងច្បាស់ ទស្សនាការបង្ហាញនៅខាងក្នុងវីដេអូនេះ
អត្ថបទទាក់ទង៖