• 2019-05-26 02:24:10
  • គន្លឹះ

ងាយៗ ឆែកលេខ​ទូរសព្ទ​ខ្លួន​ឯង ពេល​គេសុំកុំ​ឲ្យ​ខ្មាស​គេ!

  • 2019-05-26 02:24:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ ប្រព័ន្ធ​ទូរសព្ទ​ដៃ​នា​ពេល​បច្ចុប្បន្ន សម្បូរ​ណាស់​ហើយ​របៀប​ឆែក​ក៏​ខុស​ៗគ្នា​ដែរ ​លេខ​ទូរសព្ទ​ដៃ​ខ្លួន​ឯង ដែល​ប្រើ​រាល់​ថ្ងៃ តែ​ពេលចង់ឆែកម្តងៗ អត់​ចាំ​សោះ។ កាលពីប៉ុន្មានឆ្នាំមុន ក្រុមការងារក៏បានបង្ហាញវិធីនេះត្រួសៗខ្លះហើយ តែពេល​នេះ Sabay លើក​យក​ប្រព័ន្ធ​ទូរសព្ទ​ដៃ​ដែល​ប្រិយមិត្ត​ពេញ​និយមមក​បង្ហាញម្តងទៀត ដូច​ខាង​ក្រោម​៖

 

១) ក្រុមហ៊ុន Cellcard  មាន​ប្រព័ន្ធ​ក្បាល​លេខ​ទូរសព្ទ​ដូច​ជា 011, 012, 017, 061, 076, 077, 078, 085, 089, 092, 095, 099

  • ​ចុចឆែកលេខ​ទូរសព្ទ​ខ្លួន​ឯង៖ *1# ឬ *2# ឬ *3#
  • ចុចឆែកទឹកលុយ៖ #124#

 

1Logo-150x100

 

 

២) ក្រុមហ៊ុនSmart មាន​ប្រព័ន្ធ​ក្បាល​លេខ​ទូរសព្ទ​ដូច​ជា 010, 015, 016, 070, 081, 086, 087, 093, 096, 098 

  • ​ចុចឆែកលេខ​ទូរសព្ទ​ខ្លួន​ឯង៖ *2# ឬ *887# ឬ *400#
  • ចុចឆែកទឹកលុយ៖ #*888# ឬ *222# ឬ *100# ឬ *124#

 

Smart-Cambodia

 

៣) ក្រុមហ៊ុន Metfone មាន​ប្រព័ន្ធ​ក្បាល​លេខ​ទូរសព្ទ​ដូច​ជា 031, 060, 066, 067, 068, 071, 088, 090, 097 

  • ​ចុចឆែកលេខ​ទូរសព្ទ​ខ្លួន​ឯង៖ *99# ឬ 99 ឬ *88#
  • ចុចឆែកទឹកលុយ៖ *097#

 

metfonelogo

 

៤) ក្រុមហ៊ុន qb មាន​ប្រព័ន្ធ​ក្បាល​លេខ​ទូរសព្ទ​ដូច​ជា 013, 080, 083, 084

  • ​ចុចឆែកលេខ​ទូរសព្ទ​ខ្លួន​ឯង៖ #3#
  • ចុចឆែកទឹកលុយ៖ *097#  
index

 

៥) ក្រុមហ៊ុន Seatel មាន​ប្រព័ន្ធ​ក្បាល​លេខ​ទូរសព្ទ​តែ​មួយ​ទេ​គឺ 018

  • ​ចុចឆែកលេខ​ទូរសព្ទ​ខ្លួន​ឯង៖ ចុច SMS 106 ផ្ញើរទៅលេខ 1800
  • ចុចឆែកទឹកលុយ៖ ចុច SMS 101 ផ្ញើរទៅលេខ 1800  
Seatel

 

៦) ក្រុមហ៊ុន CooteL មាន​ប្រព័ន្ធ​ក្បាល​លេខ​ទូរសព្ទ​តែ​មួយ​ទេ​គឺ 038

  • ​ចុចឆែកលេខ​ទូរសព្ទ​ខ្លួន​ឯង៖ ចូលទៅ Manu -> Accounts -> Subscriber No. -> OK
  • ចុចឆែកទឹកលុយ៖ Manu -> Coo Bill -> Balance  
logo1

  តោះ! សាក​ល្បង​តិចមើល៎ ហើយកុំភ្លេចចែករំលែកមិត្តភក្តិបានដឹងផង។

អត្ថបទទាក់ទង៖ -ចង់​ដឹង​ថា លេខទូរសព្ទ​កំពុង​ប្រើ​បាន​ចុះ​ឈ្មោះ​ហើយ​ឬ​នៅ មាន​អី​ពិបាក

 

អត្ថបទ៖ រក្សា

មតិយោបល់