• 2019-05-22 06:40:40
  • ចំណេះដឹង

ដឹង​អ្នក​ជំនាញ​រក​ឃើញ​អ្វី​ខ្លះ​ ចំពោះ​អ្នក​​លេង​​ទូរសព្ទ​មុន​ពេល​ចូល​គេង?

  • 2019-05-22 06:40:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ​ប្រាស់​ស្មាតហ្វូន​មួយ​ភាគ​ធំ​មុន​ពេល​ដែល​ពួក​គេ​ចូល​គេង​គឺ​តែង​មាន​ទម្លាប់​ទាញ​យក​ទូរសព្ទ​មក​ចុច​លេង​ ដូច​ជា​លេង​ Facebook​ លេង​ឆាត​ មើល​វីដេអូ​ YouTube​ ឬ​លេង​ហ្គេម​ជា​ដើម។ ប៉ុន្តែ​ពួក​គេ​មិន​បាន​ចាប់​អារម្មណ៍​ទេ​ថា ​ទង្វើ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គេ​បែប​ណា​ខ្លះ​នោះ។

CLmpAycWgAAS7z8

លោក​សាស្ត្រាចារ្យ​ Daniel Siegel​ នាយក​នៃ​វិទ្យាស្ថាន​ Mindsight​ បាន​លើក​ឡើង​ពី​ផល​ប៉ះពាល់​ខ្លះ​ៗ​ចំពោះ​អ្នក​ដែល​តែង​តែ​លេង​ស្មាតហ្វូន​មុន​ចូល​គេង។ លោក​បាន​មាន​ប្រសាសន៍​ថា​ នៅ​ពេល​ដែល​អ្នក​លេង​ទូរសព្ទ​នា​ពេល​យប់​ វា​នឹង​ធ្វើ​ការ​បញ្ជូន​ជាតិ​វិទ្យុសកម្ម​តាម​រយៈ​ភ្នែក​ប្រាប់​ទៅ​ដល់​ខួរ​ក្បាល​កុំ​ឲ្យ​បង្កើត​សារធាតុ​មេឡាតូនីន​ (មេឡាតូនីន​គឺ​ជា​សារធាតុ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ហត់​ត្រូវ​ការ​ការ​សម្រាក)​ ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់។

បើ​ស្ដាប់​ទៅ​វា​ដូច​ជា​មិន​មាន​ការ​ប៉ះ​ពាល់​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ​ ប៉ុន្តែ​តាម​រយៈ​ការ​សិក្សា​ខាង​លើ​ក្រុមហ៊ុន​ស្រាវ​ជ្រាវ​ចាប់​ផ្ដើម​យល់​ពី​សារៈសំខាន់​នៃ​ការ​គេង។ ការ​គេង​បាន​គ្រប់​គ្រាន់​មិន​ត្រឹម​តែ​ជួយ​កោសិកា​ប្រសាទ​សកម្ម​របស់​យើង​សម្រាក​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ជួយ​បំប៉ន​កោសិកា​ Glial​ ដែល​ជា​អ្នក​លាង​សម្អាត​ជាតិ​ពុល​ ដែល​កកើត​ឡើង​ក្នុង​ខួរក្បាល​របស់​យើង​បាន​ទៀត​ផង។ ដូច​នេះ​បើ​យើង​សម្រាក​មិន​បាន​គ្រប់​គ្រាន់​ទេ​ នោះ​កោសិកា​ Glial​ នឹង​មិន​អាច​បំពេញ​កិច្ចការ​របស់​វា​បាន​ទេ​ ហើយ​វា​នឹង​បណ្ដាល​ឲ្យ​ការ​ចង​ចាំ​ចុះ​ខ្សោយ​និង​បាត់​បង់​ការ​ប្រុង​ប្រយ័ត្ន។ ហើយ​ការ​គេង​មិន​បាន​គ្រប់​គ្រាន់​នេះ​​ក៏​បណ្ដាល​​​ឲ្យ​អ្នក​ឡើង​ទម្ងន់​បាន​ផង​ដែរ។

?????????

ជា​ចុង​ក្រោយ​លោក​សាស្ត្រាចារ្យ​ Daniel ​ក៏​បាន​ណែ​នាំ​ផង​ដែរ​ថា​ អ្នក​គួរ​តែ​ចេះ​កំណត់​ពេល​វេលា​ឲ្យ​បាន​ល្អ​ក្នុង​ការ​លេង​ទូរសព្ទ​​ គួរ​ណា​លេង​ត្រឹម​​តែ​មួយ​ម៉ោង​បាន​ហើយ​មុន​ចូល​គេង៕

ប្រភព៖ sciencealert ប្រែ​សម្រួល៖ សុខហេង

មតិយោបល់