• 2019-05-20 04:03:43
  • គន្លឹះ

តិចនិក ៧ ចំណុច​ ជួយ​ឲ្យ​​ម៉ាស៊ីន​ iPhone ដើរ​លឿន​ជាង​មុន

  • 2019-05-20 04:03:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្មាន​នរណា​ជៀស​ផុត​ពី​បញ្ហា iPhone ដំណើរការ​យឺត​ ឬ​រអាក់រអួល​បាន​នោះ​ទេ ដំណោះស្រាយ​ថ្មី Sabay បង្ហើប ៧ ក្បាច់ អាច​សាកល្បង​យក​ទៅ​អនុវត្ត​តាម ល្មម​នឹង​អាច​ជួយ​ឲ្យ​ម៉ាស៊ីន​អ្នក​អាច​ដំណើរការ​បាន​រហ័ស​ជាង​មុន​ និង​ប្រើ​ពេល​ខ្លី​បំផុត។

១. កំណត់​ការ​លោត​សារ Notification

មិន​​ត្រូវ​ឲ្យ​ App មាន​លើ​ឧបករណ៍ លោត Notification ទាំង​អស់​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​អ្នក​គួរ​ទម្លាប់​បើក​តែ​សម្រាប់​កម្មវិធី-ហ្គេម​ដែល​ចាំ​បាច់​ប៉ុណ្ណោះ ព្រោះ​ការ​លោត​សារ​ជូន​ដំណឹង​ច្រើន​ក្នុង​ពេល​តែ​មួយ ជា​កត្តា​ចាំ​បាច់​ដំបូង​ដែល​អ្នក​ត្រូវ​កែសម្រួល។

  • ចូល​ទៅ Settings
  • អូស​យក​ពាក្យ Noftications
  • រើស​យក App ណា​ដែល​អ្នក​ចង់​ Turn Off។

២. កុំ​ភ្លេច Update ទៅ iOS ជំនាន់​ក្រោយ

ល្បឿន​រអាក់រអួល​ខ្លះ​ក៏​ទាក់ទង​មក​ពី Bugs ដែល​ត្រូវ​ទទួល​ការ​កែ​កំហុស​ឆ្គង​ក្នុង​ជំនាន់ iOS ចុង​ក្រោយ ដើម្បី Update បាន​សូម​ចូល​ទៅ Settings > General > Software Update រង់ចាំ​ការ​បញ្ជាក់​ប្រាប់​តាម​ជំហាន​នីមួយៗ។

៣. ត្រួតពិនិត្យ​ទំហំ​អង្គ​ផ្ទុក

ពិសេស​សម្រាប់​អ្នក​ប្រើ iPhone ទំហំ 16GB ត្រូវ​ត្រួតពិនិត្យ​ពី​ទំហំ​អង្គ​ចងចាំ​នៅ​សល់​ជា​ប្រចាំ ក៏​ដូច​ជា​លុប​ឯកសារ​មិន​ចាំ​បាច់​មួយ​ចំនួន​ដូច​ជា​រូបភាព វីដេអូ ឬ App មិន​ប្រើប្រាស់។ ដើម្បី​ឆែក​សូម​ចូល​ទៅ​កាន់ Settings > General > iPhone Storage។

៤. សម្អាត History និង Cookies

ប្រើប្រាស់​កាន់​ឆ្នាំ​មិន​ធ្លាប់​សម្អាត Cookies លើ Safari ចោល​ម្តង ក៏​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ល្បឿន​ម៉ាស៊ីន​និង​អង្គ​ផ្ទុក ព្រោះ​ឯកសារ​លើ​អ៊ីនធឺណិត​មាន​ដូច​ជា​រូបភាព ឬ​មុខងារ​ Website ណា​មួយ រមែង​រក្សា​ទុក​ក្នុង Cache នៃ​ឧបករណ៍​របស់​យើង។ ងាយស្រួល​សម្អាត​ត្រង់​ចំណុច​នេះ ដោយ​ត្រឹម​ចូល​ទៅ Settings > Safari រើស​យក Clear History and Website Data។

៥. បិទ​មុខងារ Background App Refresh

ជា​មុខងារ​ឲ្យ​កម្មវិធី​ណា​មួយ​ក្នុង Background បន្ត​ដំណើរការ ថ្វី​បើ​អ្នក​ចេញ​មក​ខាង​ក្រៅ​លើ Homscreen ក៏​ដោយ ពោល​ជា​ផល​មិន​ល្អ​សម្រាប់​ដំណើរការ​ម៉ាស៊ីន ចំណុច​នេះ​ហើយ​អ្នក​គួរ​បិទ​ចោល​មុខងារ​មិន​សំខាន់​មួយ​នេះ។ ចូល​ទៅ Settings > General រើស​យក Turn Off លើ​មុខងារ Background App Refresh។

៦. ប្តូរ​ថ្ម​ថ្មី

វដ្ត​សាក​នៃ​ថ្ម​មួយ​គ្រាប់​មាន​ការ​កំណត់​ទៅ​តាម​រយៈ​ពេល​ដែល​អ្នក​ប្រើ ម្ល៉ោះ​ហើយ​បើ​ថ្ម​មិន​សូវ​កាន់ ក៏​អាច​ធ្វើ​ឲ្យ​ម៉ាស៊ីន​ដើរ​យឺត​បាន​ដូច​គ្នា។ ការ​ផ្លាស់ប្តូរ​ថ្ម​ថ្មី មាន​តម្លៃ​ខ្ពស់​ទាប​ទៅ​តាម​ម៉ាស៊ីន ឬ​អាច​ឆែក​មើល​ឲ្យ​បាន​ច្បាស់​តាម​រយៈ​មុខងារ​សាកល្បង Battery Health ក្នុង Settings ដឹង​ពី​ទំហំ​ផ្ទុក​អតិបរមា​ខាង​ក្នុង​ថ្ម បើ​ភាគរយ​កាន់​តែ​ទាប​កាន់​តែ​កំពុង​ចុះ​អន់​ថយ លាយ​ឡំ​ការ​ឆែក​មើល​កម្មវិធី​ដែល​ស៊ី​ថ្ម​ខ្លាំង​បំផុត។

៧. Restore ម៉ាស៊ីន​ថ្មី

ជា​មធ្យោបាយ​ចុង​ក្រោយ ប៉ុន្តែ​ទាមទារ​ពេលវេលា​ក្នុង​ការ​ចម្លង​ចេញ​ចូល​ទិន្នន័យ​ក្នុង​ម៉ាស៊ីន (ចូល​ក្នុង PC ឬ​លើ iCloud) មុន​ពេល Restore តាម​រយៈ​កម្មវិធី iTunes លើ​កុំព្យូទ័រ៕

អត្ថបទ៖ កៅ រក្សា

មតិយោបល់