• 2019-05-12 11:25:00
  • គន្លឹះ

ប្រើ iPhone លេង​​អ៉ីនធើណិតស៊ីម​អស់​តិច​ កុំ​ភ្លេច​បិទ​មុខងារ​ស៊ី​លុយ​ទាំង​នេះ

  • 2019-05-12 11:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចូល​អាន​កំពុង​ប្រើ iPhone មែន? អូខេ! បើ​ប្រើ​ តើ​ធ្លាប់ឆ្ងល់​អត់​ម៉េច​ក៏ iPhone ស៊ី​លុយ​អ៊ិនធើណិត​ខ្លាំង​ម្ល៉េះ? ក្រៅពី​មើល​វីដេអូ​ច្រើន​ ក៏​នៅ​មាន​កម្មវិធី​មួយ​ចំនួន​ដែល​អ្នក​មិន​ចាំ​បាច់​ប្រើ ហើយ​គួរ​បិទ​ចោល ដើម្បី​ឲ្យ​ការ​​លេង​​អ៉ីនធើណិតស៊ីម​អស់​​លុយតិច​។ តោះ​! មក​តាម​ពិនិត្យមើល មាន​កម្មវិធី​ណា​ដែល​អ្នក​គួរ​បិទ​ចោលខ្លះ​។

  • ១) កុំ​ដោនឡូត​កម្មវិធី Apps ដោយ​ប្រើ Mobile Data(Cellular)

បើ​មិន​ចាំបាច់​ខ្លាំង​ទេ អ្នក​គួរ​រក​កន្លែង​មាន​អ៉ីនធើណិតលឿនដោយ​ប្រើ​ខ្សែ ឬ Wi-Fi ដើម្បី​ដោនឡូត ហ្គេម ឬ​កម្មវិធី​ធំៗ​ជាដើម។ តែ​បើ​អ្នក​ចង់​បិទ​មុខងារ​នេះ ចូល​ទៅ Setting-> iTunes & App Store-> បិទ Use Mobile Data

  • ២) ជ្រើសរើស​យក​តែ App ណា​ចាំ​បាច់ ត្រូវ​ប្រើ​ភ្ជាប់​អ៉ីនធើណិតស៊ីម(Cellular Data)

ប្រាកដ​ណាស់ គ្រប់​កម្មវិធី​លើ iPhone ភាគ​ច្រើន​ត្រូវ​ភ្ជាប់​អ៊ិនធើណិត បើ​អ្នក​ឆ្លាត​គួរ ជ្រើសរើស​យក​តែ App ណា​ចាំ​បាច់ និង​ប្រើ​រាល់​ថ្ងៃ ត្រូវ​ប្រើ​ភ្ជាប់​អ៉ីនធើណិតស៊ីម(Cellular Data) បាន​ហើយ។ Setting-> Mobile Data-> Apps រើស​យក​កម្មវិធី​ចាំបាច់

  • ៣) បិទ​មុខងារ Allow Notifications

ចំណុច​នេះ រាង​ពិបាក​ឲ្យ​អ្នក​ធ្វើ​តាម​បន្តិច បើ​អ្នក​បិទ នោះ iPhone អ្នក​នឹង​ស្ងាត់​ឈឹង​គ្មាន​លោត​សារ​អី​មក​ទេ តែ​យ៉ាង​ណា​ក្ដី អ្នក​មិន​គួរ​បើក​វា​ទាំង​អស់​គ្រប់​កម្មវិធី​នោះ​ទេ ព្រោះ​វា​រំខាន​ទៅ​វិញ​ទេ អ្នក​គ្រាន់​តែ​បើក​កម្មវិធី​ណ​ដែល​អ្នក​ត្រូវ​ប្រើ​រាល់​ថ្ងៃ​បាន​ហើយ។ Setting-> Notification-> Tap on apps-> Turn off Allow Notification ឬ Setting- Notification-> Show Preview-> Never

  • ៤) កុំ​ប្រើ​ប្រាស់​អ៉ីនធើណិតស៊ីម ទៅ​អាប់ដេត​កម្មវិធី Apple Music

បើ​ចង់​អាប់ដេត គួរ​តែ​ទៅ​កន្លែង​មាន​អ៉ីនធើណិតលឿន ដោយ​ប្រើ​ខ្សែ ឬ Wi-Fi ជា​ដើម។ តែ​យ៉ាងណា​បើ​អ្នក​មិន​ប្រើ ​គួរ​បិទ​មុខងារ​ចោល​ទៅ ដោយ​ចូល​ទៅ​ Setting-> Music-> Mobile Data-> Turn Off Mobile Data

  • ៥) កុំ​ប្រើ​ប្រាស់​អ៉ីនធើណិតស៊ីម សម្រាប់​មុខងារ Playback

ចំណុច​នេះ​មិន​សូវ​ជា​ស៊ី​លុយ​អ្នក​ខ្លាំង​ណាស់​ណា​ទេ បើ​អ្នក​មិន​បិទ​ក៏​មិន​អី​ដែរ តែ​បើ​ចង់​បិទ​ចូល​ទៅ​កាន់​ Setting-> Videos-> Turn Off-> Use Mobile Data for Playback

  • ៦) បើក​មើល​វីដេអូ​ក្នុង​កម្រិត​ល្មមៗ កុំ​យក​ HD គ្រប់​វីដេអូ

ច្បាស់​នៅ? កុំ​អាង​ប្រើ iPhone ហើយ​បើក HD កប់ៗ រួច​រអ៊ូ​ថា អ៉ីនធើណិតដើរយឺត​ម៉េស? គូរ​ចោល​ទម្លាប់​នេះ​ទៅ ត្រូវ​ចេះ​មើល​ស្ថានភាព​វីដេអូ និង​អ៊ិនធើណិត​អ្នក​ផង។ ប៉ុន្តែ​ដោយ​សារ​វា​ជា​កម្មវិធី​កម្សាន្ត​អ្នក​តែង​ចង់​មើល​វីដអូ​ឲ្យ​ច្បាស់ HD ចំណុច​នេះ អ្នក​អាច​មិន​ចាំ​បាច់​បិទ​ក៏​បាន រួច​រើស​យក​ត្រឹម Good បាន​ហើយ។ Setting-> Videos-> Tap on Wi-Fi under Playback Quality

  • ៧) បិទ​មុខងារ Wi-Fi Assist

មុខងារ​នេះ នៅ​ក្រោម Apps លើ iOS11អ្នក​ខ្លះ​ក៏​ដឹង​ខ្លះ​ហើយ តែ​អ្នក​ខ្លះ​អាច​នឹង​មិន​ទាន់​ដឹង​ទេ។ មុខងារ​នេះ​បើក​ស្វ័យ​ប្រវត្តិ​រហូត រាល់​ពេល​អ្នក​បើក​ទូរសព្ទ​ប្រើ ដូច​នេះ​បើ​មិន​ដែល​ប្រើ និង​មិន​ចង់​ឲ្យ​វា​ស៊ី​លុយ​អ្នក​ទេ គួរ​បិទ​ចោល​ទៅ។ Setting-> Mobile Data/Cellular → Turn Off Wi-Fi Assist

  • ៨) កុំ​ផ្ទេរ​ឯកសារ Document ធំៗ​ដោយ​ប្រើ​ប្រាស់​អ៉ីនធើណិតស៊ីម

មិន​បាច់​រៀប​រាប់​ក៏​ដឹង​ដែរ ព្រោះ​ការ​ផ្ទេរ​ឯកសារ​ត្រូវ​ភ្ជាប់​ទៅ iCloud Drive ហើយ​ប្រើ​អ៊ិនធើណិត បើ​អ្នក​យក​អ៉ីនធើណិតស៊ីម​ទៅ​ប្រើ ដូច​ឆោត​ពេក​ហើយ។ អ្នក​គួរ​រក​កន្លែង​មាន​អ៊ិនធើណិត​លឿន ដោយ​ប្រើ​ខ្សែ ឬ Wi-Fi ជា​ដើម។ អ្នក​គួរ​បិទ​មុខងារ​នេះ​តែ​ម្ដង​ក៏​បាន Setting-> Mobile Data → Turn Off Switch next to iCloud Drive

  • ៩) កុំ​ទម្លាប់​រក្សា​ទុក link នៅ​លើ Safari ដោយ​មុខងារ Auto

ចំណុច​នេះ ចង់​សំដៅ​ឲ្យ​អ្នក​បិទ​ទៅ​លើ​មុខងារ Auto Save លើ Safari។ ទោះ​ជា​​​អ្នក​ជា​មនុស្ស​ចូល​ចិត្ត​អាន​អត្ថបទ​ច្រើន​ម៉ោង​ក៏​ដោយ។ បើ​ចង់​បិទ​ចូល​ទៅ​កាន់ Setting-> Safari-> Turn off Automatically Save Offline

  • ១០) កុំ​ប្រើ​ប្រាស់​អ៉ីនធើណិតស៊ីម ទៅ​អាប់ដេត​កម្មវិធី Photo Library

អ្នក​ប្រាកដ​ជា​ដឹង​ខ្លួន​ហើយ​ថា រូបថត​ក្នុង Library អ្នក​ច្រើន​ប៉ុណ្ណា កម្រិត​រូបភាព​សុទ្ធ​តែ HD ដូចនេះ​បើ​អ្នក​ចំណាយ​ពេល​អង្គុយ​អាប់ដេត​កម្មវិធី​នេះ ជាមួយ​អ៉ីនធើណិតស៊ីម មិន​ត្រឹម​តែ​ស៊ី​ពេល​ខ្លាំង ហើយ​វា​ក៏​ស៊ី​លុយ​អ៉ីនធើណិតខ្លាំង​ណាស់​ដែរ។ បើ​ចង់​បិទ​ចូល​ទៅ​កាន់ Setting-> Photos-> Mobile Data and Turn Off the Switch

  • ១១) បិទ​មុខងារ High Efficiency Format លើ​កាមេរ៉ា​

នៅ​ក្នុង iOS 11 បាន​បញ្ចូល​ទម្រង់​កាមេរ៉ា​ពីរ​ប្រភេទ​គឺ ទម្រង់ HEVC (High-Efficiency Video Coding) និង HEIF (High-Efficiency Image File Format)។ មុខងារ​នេះ​សម្រាប់​ជំនួយ​មិន​ឲ្យ​រូបភាព​បាត់​គុណភាព។ អ្នក​សន្សំ​បាន ៥០ ភាគ​រយ​នៃ​កន្លែង​ទុក​រូប​។ ដូច​នេះ បើអ្នក​រើស​យក Most Compatible ក៏​នៅ​តែ​រក្សា​រូបភាព​ ​JPG បានដដែល​ ចំណែក​វីដេអូ​បាន​អាច​ថត​បាន​ដល់​កម្រិត​ h.264 .mov file។

  • ១២) រើស​យក​វិធី​ឆ្លាត​វៃ ពេល​ប្រើ​មុខងារ​ផ្ទេរ​រូបភាព​និង​វីដេអូ​ពី iPhone ទៅ Mac ឬwindow PC

នៅ​លើ iOS 11 មាន​មុខងារ​មួយ​ អាច​អនុញ្ញាត្តិ​ឲ្យ​អ្នក ផ្ទេរ​រូបភាព​និង​វីដេអូ​ពី iPhone ទៅ Mac ឬPC បាន​យ៉ាង​ងាយ តែ​បើ​អ្នក​ឧស្សាហ៍​ផ្ទេរ ឬ​មាន​ឯកសារ​ច្រើន​ត្រូវ​កូពី អ្នក​កំណត់​យក Setting-> Photos-> រើស​យក Keep Originals ជា​ជាង​រើស​យក Auto។

  • ១៣) បិទ​មុខងារ Autoplay ក្នុង App Store

រាល់​ពេល​អ្នក​បើក​អ៉ីនធើណិត រួច​ចូល​ទៅ App Store វា​តែង​តែ​លោតវីដេអូពាណិជ្ជកម្ម​កម្មវិធី​ដោយ​ស្វ័យ​ប្រវត្តិ ហើយ​ឮ​សម្លេង​ខ្លាំង​ៗ​ទៀត​ផង ដូច​នេះ​បើ​មិន​ចង់​ឲ្យ​វា​ចឹង អ្នក​គួរ​បិទ​ចោល​ទៅ។ ម្យ៉ាង​ទៀត មុខងារ Autoplay ​នេះ​នៅ​លើ Facebook អ្នក​ក៏​គួរ​បិទ​ចោល​ដូច​គ្នា ព្រោះ​វា​ស៊ី​លុយ​ណាស់។

(ក្នុង iPhone) Setting->iTunes & App Store-> Auto-Play Videos-> Select Off
(ក្នុង Facebook) ចូល​ទៅ Setting-> General account Setting-> Video- Turn off
  • ១៤) បិទ​មុខងារ Low-quality Mode

ចំណុច​នេះ អ្នក​មិន​ចាំ​បាច់​បិទ​ក៏​បាន​ដែរ ព្រោះ​សម័យ​នេះ​ហើយ អ្នក​ណា​ក៏​ចង់​មើល​រូបភាព​ច្បាស់ៗ​ត្រជាក់​ភ្នែក​ដែរ។ តែ​បើ​គិត​ថា វា​ស៊ីលុយ​អ្នក អ្នក​គ្រាន់​តែ​ចូល​ទៅ Setting->Messages-> Turn On Low-Quality Image Mode

  • ១៥) បិទ​មុខងារ Location Service ពេល​អត់​ប្រើ

អ្នក​ដែល​កត់​សម្គាល់​ទេ ពេល​ថត​រូប​រួច រូបថត​អ្នក​ជាប់​ទាំង​ម៉ោង ជាប់​ទាំង​ទីតាំង​យ៉ាង​ច្បាស់ អីចឹង​កុំ​ឆ្ងល់​ទៀត គឺ​មុខងារ​នេះ​ឯង។ ទោះ​ជា​វា​ឡូយ​មែន តែ​វា​ស៊ី​លុយ​អ្នក​លឿន​ណាស់ បើ​ដឹង​ខ្លួន​ឆាប់​បិទ​ចោល​ទៅ Setting-> Privacy-> Turn Off Location Service- Turn Off

  • ១៦) បិទ​មុខងារ Messages on iCloud កុំ Sync(ផ្ទេរ) សារ​របស់​អ្នក​ជាមួយ iCloud
  • ១៧) បិទ​មុខងារ Background App Refresh

អ្នក​ប្រើ iPhone ភាគ​ច្រើន​ចូល​ចិត្ត​បើក​វា​ចោល​ណាស់ មុខងារ​នេះ​គេ​បង្កើត​វា​មក​មាន​នាទី​ស្រដៀង​នឹង​មុខងារ Location tracking ដែរ។ មុខងារ​នេះ​ស៊ី​លុយ​ស៊ីម​ច្រើន​គួរ​សម ដូចនេះ​អ្នក​គួរ​បិទ​ចោល​ទៅ បើ​មិន​ដែល​ប្រើ ដោយ​ចូល​ទៅ​កាន់ Setting-> General-> Background App Refresh-> Wi-Fi ជា​ការ​ស្រេច៕

#កុំ​ភ្លេច​ចែក​រំលែក​មិត្តអ្នកបាន​ដឹង​ផង!

អាន​អត្ថបទ​បន្ត៖

ប្រភព៖ igeeksblog ប្រែ​សម្រួល៖ រក្សា

មតិយោបល់