• 2019-04-21 04:54:23
  • ចំណេះដឹង

ហេតុផល​នេះ​សោះ ទើប​ឡាន​ Toyota Highlander ​មាន​ឈ្មោះ​ផ្សេង​នៅ​អូស្ត្រាលី

  • 2019-04-21 04:54:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Highlander គឺ​ជា​​ម៉ូដែល​រថយន្ត​​ប្រភេទ SUV ចំណាស់​មួយ​របស់​ Toyota ដែល​បាន​បង្ហាញ​វត្តមាន​ជា​លើក​ដំបូង​នៅ​​សហរដ្ឋអាមេរិក​ កាល​ពី​ឆ្នាំ ២០០០។ រថយន្ត​នេះ​ដែរ​គឺ​មាន​ប្រើ​ប្រាស់​ឈ្មោះ​ពីរ​ផ្សេង​គ្នា​ ដោយ​​ Highlander ជា​ឈ្មោះ​សម្រាប់​ប្រើ​លើ​ទីផ្សារ​ជុំវិញ​ពិភពលោក លើក​លែង​តែ​​ប្រទេស​អូស្ត្រាលី និង​ជប៉ុន ​ដែល​រថយន្ត​នេះ​ប្រើ​ឈ្មោះ​ថា​ Kluger ជំនួស​វិញ។

​​Toyota មិន​អាច​ប្រើ​ឈ្មោះ​ Highlander ​បាន​នៅ​​ក្នុង​ប្រទេស​ទាំង​ពីរ ​ដោយ​សារ​តែ​​ក្រុមហ៊ុន Hyundai ​​បាន​ចុះ​កម្មសិទ្ធិ​បញ្ញា​ប្រើ​ឈ្មោះ​ Highlander នេះ​ជា​ Option សម្រាប់​រថយន្ត​ Terracan របស់​ខ្លួន បាន​មុន​ Toyota នៅ​ក្នុង​ប្រទេស​ទាំង​ពីរ។ ឈ្មោះ​​ថ្មី​នេះ​គឺ​បំបែក​ចេញ​ពី​ពាក្យ​អាល្លឺម៉ង់ "Klug” ដែល​មាន​ន័យ​ថា​ឆ្លាត ​ហើយ​ Kluger មាន​ន័យ​ថា​អ្នក​ដែល​ឆ្លាត៕

ប្រភព៖ Wikipedia ប្រែ​សម្រួល៖ សុខហេង

មតិយោបល់