• 2019-04-21 02:25:08
  • គន្លឹះ

បញ្ហាសាមញ្ញ ៣ លើ iPhone អាច​ជួសជុលខ្លួន​ឯង​​​បាន​​មិន​បាច់​អស់​លុយ​

  • 2019-04-21 02:25:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ទូរសព្ទ​ iPhone ជួប​បញ្ហា​​អ្នក​ប្រើ​ប្រាស់​ច្រើន​តែ​យក​ទៅ​ហាង​ជួស​ជុល​ ដែល​នេះ​គឺ​ត្រូវ​ចំណាយ​លុយ។ ប៉ុន្តែ​មិន​មែន​គ្រប់​បញ្ហា​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​ទៅ​រក​ជាង​នោះ​ឡើយ​ ពោល​មាន​បញ្ហា​មួយ​ចំនួន​ដែល​អាច​ដោះស្រាយ​បាន​ដោយ​ខ្លួន​ឯង​ មិន​ចំណាយ​ថវិកា​សូម្បី​មួយ​រៀល។

១. Touch ID

ប្រសិន​បើ​ iPhone អ្នក​មាន​បញ្ហា​លើ​ប៊ូតុង​ Home ដូច​ជា​រាង​ស្អិត​ ឬ​ដំណើរ​ការ​ខុស​ប្រក្រតី​ អ្នក​មិន​ចាំ​បាច់​យក​ទៅ​ជាង​ឡើយ។ ផ្ទុយ​ទៅ​វិញ​គ្រាន់​តែ​ប្រើ​ប្រាស់​សំឡី​ត្បាល់​ត្រចៀក​រួម​ជា​មួយ​នឹង​ទឹក​អាកុល​បន្តិច​ នោះ​បញ្ហា​នឹង​អាច​ដោះ​ស្រាយ​បាន។ ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម៖

២. សាក​ថ្ម​យឺត

ប្រសិន​បើ​​ទូរសព្ទ​សាក​ថ្ម​យឺត​កម្រ​ពេញ​​ អាច​បណ្ដាល​​មក​ពី​កម្ទេច​ដែល​ជាប់​នៅ​ផ្នែក​កៀន​នៃ​រន្ធ​សាក​ថ្ម។ ចូរ​សាក​ល្បង​ប្រើ​ប្រាស់​របស់​តូច​ស្រួច​ៗ​ ដូច​ជា​ឈើ​ចាក់​ធ្មេញ​ដើម្បី​ឆ្កឹះ​កម្ទេច​ទាំង​នោះ​ចេញ។ រូប​ខាង​ក្រោម​នេះ​ជា​កម្ទេច​ដែល​ឆ្កឹះ​ចេញ​ពី​ទូរសព្ទ​ iPhone។

tve-all-

៣. រន្ធ​​បញ្ចេញ​សំឡេង​ពេល​និយាយ​ទូរសព្ទ​ស្ដាប់​លឺ​សូរ​ខ្សោយ​ វា​អាច​បណ្ដាល​មក​ពី​កម្ទេច​ដែល​មាន​ក្នុង​រន្ធ​នោះ​ដូច​គ្នា។ អ្នក​អាច​សាក​ល្បង​ប្រើ​ប្រាស់​ជ័រ​លុប​ខ្មៅ​ដៃ​អូស​ពី​លើ​រន្ធ​បញ្ចេញ​សំឡេង​នោះ​ ដើម្បី​សម្អាត​កម្ទេចកំទី​ចេញ៕

​ ​​​​​​​​​​​if-your-phones-earpiece-sounds-like-its-too-quiet-theres-a-good-chance-lint-is-simply-in-the-way-you-can-rub-a-pencil-eraser-over-your-speakers-grill-to-clear-out-debris

  ​

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់