• 2019-04-17 11:00:00
  • ចំណេះដឹង

មិន​​ជំនាញ​បើក​ឡាន​ពេល​យប់ គួរ​ដឹង​គន្លឹះ​ប៉ុន្មាន​ចំណុច​នេះ

  • 2019-04-17 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ចប់ការដើរលេងនារដូវកាលចូលឆ្នាំខ្មែរ ២០១៩ នេះ មាន​ប្រជាជនមួយចំនួនអាចនឹងសង្វាតត្រឡប់មកកាន់លំនៅដ្ឋានវិញទាំងយប់ ដើម្បី​ឲ្យ​ទាន់ការត្រឡប់ចូលធ្វើការវិញនាថ្ងៃស្អែកនេះ។ ដើម្បីសុវត្ថិភាពបើកបររថយន្តនាពេលយប់ ទាំងអស់គ្នាគួរដឹងអំពីគន្លឹះសំខាន់ៗមួយចំនួនខាងក្រោមនេះ ៖

 ១. កំណត់​ភ្លើង​បំភ្លឺ​ផ្លូវ​ឲ្យ​ចំ​គោលដៅ៖

headlight-types-and-functions_auto-headlights-at-night-02_02

នៅ​លើ​រថយន្ត​ស៊េរី​ថ្មី​មួយ​ចំនួន​ភ្លើង​បំភ្លឺ​ផ្លូវ​ហាក់​មាន​សភាព​ទាប​ដែល​បំភ្លឺ​មិន​ចំ​គោល​ដៅ ដូច​នេះ​អ្នក​គួរ​កំណត់​វា​ឲ្យ​មាន​សភាព​ខ្ពស់​បន្តិច។​ ប្រសិន​បើ​ចង់​កំណត់​ដោយ​ខ្លួន​ឯង​គួរ​ធ្វើ​តាម​វិធី​ណែនាំ​ដែល​មាន​ក្នុង​សៀវភៅ​របស់​រថយន្ត​នីមួយៗ​ ឬ​ទៅ​កាន់​យានដ្ឋាន​ណា​មួយ​ដើម្បី​ឲ្យ​អ្នក​ជំនាញ​ដោះ​ស្រាយ។ ត្រូវ​ប្រាកដ​ថា​ភ្លើង​របស់​អ្នក​បំភ្លឺ​ចំ​គោល​ដៅ​ និង​មិន​ធ្វើ​ឲ្យ​អ្នក​ដំណើរ​មក​ពី​ទិស​បញ្ច្រាស​គ្នា​ស្រវាំង​ភ្នែក។

​​​​​២. បន្ថយ​ពន្លឺ​តាប្លូ​៖

កុងទ័រឡាន

ការ​បន្ថយ​ភ្លើង​តាប្លូ​ឡាន​​ក៏​​ជួយ​បង្កើន​សុវត្ថិភាព​ពេល​បើក​បរ​បាន​មួយ​កម្រិត​ដែរ​ ហើយ​បើ​សិន​ជា​បិទ​ភ្លើង​នោះ​តែ​ម្ដង​គឺ​កាន់​តែ​ល្អ។

៣. កុំ​​សម្លឹង​ចំ​ភ្លើង​រថយន្ត​ដែល​មក​ពី​បញ្ច្រាស​ទិស

Opel-Lighting-Technology-oncoming-headlight

៤. ប្រសិន​បើ​ពាក់​វ៉ែន​តា​ត្រូវ​ប្រាកដ​ថា​ នោះ​មិន​មែន​ជា​វ៉ែន​តា​ដែល​ចំណាំង​ប្លាត​

8747310_orig

៥. សម្អាត​កញ្ចក់​ខាង​មុខ​ឲ្យ​បាន​ស្អាត​មុខ​ចេញ​ដំណើរ​ម្ដងៗ

670px-Glass-cleaning-solution-Step-3

៦. កុំ​បើក​បរ​លឿន​ជ្រុល​ព្រោះ​អាច​ធ្វើ​ឲ្យ​ភ្នែក​ចាប់​យក​រូបភាព​មិន​ទាន់​​​​​​

headlight

៧. ទទួល​ទាន​ភេសជ្ជៈ​ដែល​ជួយ​កុំ​ឲ្យ​ងងុយ​គេង​ដូច​ជា​កាហ្វេ​ជា​ដើម

៨. យល់​ល្អ​គួរ​តែ​ធ្វើ​ដំណើរ​ដោយ​មាន​គ្នា​ដើម្បី​កាន់​តែ​សុវត្ថិភាព

ប្រភព៖ NSC​​​​​​​​​

អត្ថបទ៖ សុខហេង

មតិយោបល់