• 2019-04-17 04:00:00
  • ចំណេះដឹង

មានកូនតូចចូលចិត្តមើល YouTube គួរប្រើកម្មវិធី YouTube ពិសេសនេះ!

  • 2019-04-17 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​ម្ដាយ​​សម័យ​​ស្មាតហ្វូន ​ភាគ​ច្រើន​តែង​តែ​ពឹង​ផ្អែក​លើ​ការ​ចាក់​វីដេអូ​តុក្កតា​លើ YouTube បង្ហាញ​ដល់​កូន​តូចៗ​ ពេល​ដែល​ពួក​គេ​រក​រឿង​រំអុក​ម្ដងៗ ដោយ​សារ​វិធីសាស្ត្រ​នេះ​អាច​​លួង​ក្មេងៗ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ យ៉ាងណាក្ដី លើ YouTube នេះ ​ក្រៅ​ពី​មាន​វីដេអូ​តុក្កតា​​ ក៏​មាន​វីដេអូ​មិន​សម​គួរ​ជា​ច្រើន ដែល​អាច​ជះ​ផល​អវិជ្ជមាន​ដល់​​​កូន​តូចៗ​បាន។

​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ YouTube បាន​បង្កើត​ចេញ​នូវ​បណ្ដាញ​វីដេអូ​ថ្មី​មួយ​បំបែក​ចេញ​ពី​បណ្ដាញ​ YouTube ​ដែល​មាន​ឈ្មោះ​ថា​ Kids Tube។ បណ្ដាញ​ Kids Tube នេះ​មាន​បង្ហោះ​តែ​វីដេអូ​ ដែល​សក្ដិសម​នឹង​ក្មេងៗ​ និង​មិន​មាន​ឡូកឡំ​ជា​មួយ​វីដេអូ​មិន​សម​គួរ​នោះ​ទេ។

​លើ​កម្មវិធី​នេះ​ក៏​មាន​មុខងារ​មួយ​​ពិសេស​ៗ​មួយ​ចំនួន​ដូច​ជា ៖

១. អាច​បិទ​មិន​ឲ្យ​ Search វីដេអូ​

២. អាច​​កំណត់​លេខ​សម្ងាត់​ជា​មួយ Settings ដូច​នេះ​កូន​តូចៗ​មិន​អាច​កែប្រែ Settings បាន​

៣. អាច​ Report ឬ Block វីដេអូ​ណា​មួយ​ដែល​អាណាព្យាបាល​គិត​ថា​មិន​សម​គួរ​​​

ប្រែសម្រួល៖ សុខហេង

មតិយោបល់