- 2019-04-11 05:30:00
- ចំណេះដឹង
មិនមែនចេះតែប្រុសៗ! ពេលជិះឡាន ស្រីៗក៏គួរដឹងពីសញ្ញាប្រុងប្រយ័ត្នទាំងនេះ
- 2019-04-11 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនមែនចេះតែប្រុសៗ! ពេលជិះឡាន ស្រីៗក៏គួរដឹងពីសញ្ញាប្រុងប្រយ័ត្នទាំងនេះ
ចន្លោះមិនឃើញ
នេះគឺជាសញ្ញាប្រុងប្រយ័ត្ន ដែលអ្នកបើកបរឡានទាំងអស់គួរដឹង ជាពិសេសគឺស្រីៗដែលពុំសូវបានចាប់អារម្មណ៍ពីមុនមក។ បើក្នុងឡានរបស់អ្នក លេចចេញសញ្ញាទាំងនេះមក បញ្ជាក់ថា អ្នកគួរត្រួតពិនិត្យឲ្យបានទាន់ពេលវេលា ដើម្បីការពារសុវត្ថិភាពនិងមិនបណ្តោយឲ្យមានបញ្ហាកាន់តែធំ។
សញ្ញាដែលមានភ្លើងពណ៌ក្រហម ជាអ្វីដែលអ្នកត្រូវប្រុងប្រយ័ត្នបំផុតនិងមិនគួរមើលរំលងដាច់ខាត បន្ទាប់មក គឺពណ៌លឿងនិងពណ៌បៃតង។
សញ្ញាមានភ្លើងក្រហម មានន័យថាអ្នកត្រូវតែយកឡានទៅត្រួតពិនិត្យភ្លាមៗ ដើម្បីដឹងពីច្បាស់ពីមូលហេតុមិនប្រក្រតី។
សញ្ញាមានភ្លើងលឿង មានន័យថា ឡាននៅតែអាចប្រើប្រាស់បន្ត ប៉ុន្តែត្រូវប្រុងប្រយ័ត្នពេលបើកបរ។
សញ្ញាមានភ្លើងបៃតង មានន័យថាអ្នកបើកបរអាចប្រើប្រាស់ដោយពុំមានហានិភ័យនោះឡើយ។
ខាងក្រោមនេះ នឹងបង្ហាញពីអត្ថន័យនៃសញ្ញាផ្សេងៗ ដែលអ្នកត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់។
សញ្ញានេះមានន័យថា ប្រេងម៉ាស៊ីនឡានរបស់អ្នកនៅតិចខ្លាំងណាស់ ហើយមិនគ្រប់គ្រាន់សម្រាប់ដំណើរការនៃម៉ាស៊ីននោះទេ។ ម៉្យាងទៀតមានន័យថា ប្រេងម៉ាស៊ីនស្ងួតខ្លាំង បើអ្នកនៅតែបន្តប្រើប្រាស់ នោះវានឹងប៉ះពាល់ដល់ម៉ាស៊ីនឡាន។ មួយវិញទៀត បើកម្រិតប្រេងម៉ាស៊ីននៅធម្មតាប៉ុន្តែសញ្ញានៅតែបង្ហាញចេញមក វាអាចបណ្តាលមកពីសាំងដែលអ្នកបានចាក់។ ចង់បញ្ចៀសពីបញ្ហាទាំងអស់នោះ គួរផ្លាស់ប្តូរប្រេងម៉ាស៊ីនឲ្យបានទៀងទាត់ ដើម្បីជួយឲ្យម៉ាស៊ីនឡានមានដំណើរការស្រួល។
សម្រាប់សញ្ញា ដែលមានអក្សរ ABS នេះវិញ សំដៅទៅលើប្រព័ន្ធហ្រ្វាំង កំពុងតែមានបញ្ហាដូច្នេះគួរយកឡានទៅត្រួតពិនិត្យនៅយានដ្ឋាន។ យ៉ាងណាមិញ រថយន្តនីមួយៗ មានបំពាក់ប្រព័ន្ធហ្រ្វាំង ABS ផ្សេងៗគ្នា ហើយទោះបីឡានបង្ហាញសញ្ញាចេញមកក៏ដោយ ហ្រ្វាំងនៅតែដំណើរការធម្មតា ប៉ុន្តែ ABS លែងប្រក្រតីដូចមុនហើយ។ ABS គឺជាប្រព័ន្ធទប់លំនឹងនៃកង់ ពេលអ្នកជាន់ហ្រ្វាំង វា អាចកាត់បន្ថយនិងការពារក្នុងសភាពផ្លូវរអិល ជាប់ផុង ឬចុះចំណោតជាដើម។
សញ្ញាអាគុយដែលមានប៉ូលបូកនិងដក តម្រូវឲ្យអ្នកមានការប្រុងប្រយ័ត្នដូចគ្នា។ ប៉ុន្តែវាក៏អាច មានន័យថា ខ្សែសាកដំណើរការមិនប្រក្រតី ដូចជាដោតខុសឬខូចជាដើម។ បើអ្នកនៅតែបន្តប្រើ ដោយមិនយកចិត្តទុកដាក់ វានឹងបង្កផលប៉ះពាល់ដល់ប្រព័ន្ធអេឡិចត្រូនិកទាំងអស់នៅក្នុងឡាន។
នេះជាសញ្ញាពោងសុវត្ថិភាព ដែលតែងតែបង្ហាញចេញមកប្រហែល៥វិនាទី ពេលអ្នកបញ្ឆេះម៉ាស៊ីនឡាន។ បើសញ្ញានេះ មិនបង្ហាញមកទេ ត្រូវឲ្យអ្នកជំនាញត្រួតពិនិត្យមើល ពីបញ្ហារបស់វា។
សញ្ញាមួយនេះដែរ ចង់ប្រាប់ឲ្យអ្នកប្រុងប្រយ័ត្នជាមួយនឹងហ្រ្វាំងដៃ។ បើវាបង្ហាញ បន្ទាប់ពីអ្នកប្រើឬទម្លាក់ហ្រ្វាំងដៃចុះ មានន័យថា ហ្រ្វាំងដៃខ្វះជាតិប្រេងរំអិល។
សញ្ញាបារតជាមួយនឹងទឹករលក ចង់បង្ហាញពីដំណើរការមិនប្រក្រតី នៃប្រព័ន្ធបញ្ចុះកម្តៅម៉ាស៊ីន ដូចជាកង្ហារវិទ្យុសកម្មខូច ដូច្នេះបើអ្នកនៅតែប្រើវាទៀត អាចធ្វើឲ្យម៉ាស៊ីនឡើងកម្តៅខ្លាំង បណ្តាលឲ្យខូចជាដើម។
សញ្ញានេះ ចង់បង្ហាញប្រាប់ឲ្យអ្នកទៅចាក់សាំង កុំឲ្យអស់តាមផ្លូវទាន់ ព្រោះសាំងនៅត្រឹម ១០-១៥% ប៉ុណ្ណោះ ដែលអាចធ្វើដំណើរ ប្រមាណពី ៤០-១០០ គីឡូម៉ែត្រទៀត
នេះជាសញ្ញាតំណាងឲ្យម៉ាស៊ីន បើវាលេចចេញមកមិនព្រមបាត់ទៅវិញទេ មានន័យថា ម៉ាស៊ីនឡានកំពុងតែមានបញ្ហា ដូចជាបញ្ហាអុកស៊ីហ្សែន ECU...។
ចុចអានបន្ត៖