- 2019-03-29 02:38:49
- គន្លឹះ
អាថ៌កំបាំងថតរូបសខ្មៅតាមដងផ្លូវទាំង ៥ អ្នកគួរដឹង បើទើបចាប់ផ្ដើម
- 2019-03-29 02:38:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាថ៌កំបាំងថតរូបសខ្មៅតាមដងផ្លូវទាំង ៥ អ្នកគួរដឹង បើទើបចាប់ផ្ដើម
ចន្លោះមិនឃើញ
បើនិយាយពីការថតរូបបែបសខ្មៅ គឺមិនផ្ដោតសំខាន់ទៅលើការកែរូបភាពតែមួយមុខប៉ុណ្ណោះទេ តែអ្នកក៏ត្រូវចាប់ផ្ដើមយល់ដឹងតាំងពីពេលថតមកម្លេះ បើអ្នកចង់បានរូបមួយសន្លឹកដែលល្អ។ អ៊ីចឹងធ្វើបែបណាទើបថតបាន?
១. ពន្លឺ៖ បើនិយាយពីការថតរូបពន្លឺគឺសំខាន់ណាស់ ហើយរូបសខ្មៅក៏ដូចគ្នា ព្រោះប្រសិនរូបរបស់អ្នកគ្មានពន្លឺជះចូលនោះទេ ប្រាកដជាមិនមានពណ៌សជាក់ជាមិនខាន។ ហើយតាមរយៈពន្លឺនេះ អ្នកក៏អាចច្នៃឲ្យមានជាស្រមោល ឬជះចេញជារូបរាងផ្សេងៗតាមបែបសិល្បៈ ធ្វើឲ្យរូបភាពអ្នកកាន់តែល្អមួយកម្រិតទៀត។ ម៉ោងដែលល្អសម្រាប់ទាញយកពន្លឺធម្មជាតិនេះគឺពេលព្រឹកព្រលឹម និងពេលថ្ងៃជិតរសៀល។
២. ទីតាំង៖ ព្យាយាមស្វែងរកទីតាំងណាដែលមានរាងជាអ្វីមួយអាចជាត្រីកោណ ការ៉េ រង្វង់ ឬក៏មានរាងជាខ្សែឆ្នូតៗជាដើម ដែលទាំងអស់នេះ សុទ្ធសឹងតែអាចបង្កើតរូបសខ្មៅដ៏អស្ចារ្យមួយឲ្យអ្នក ដោយគ្រាន់តែដាក់ Subject ចូលទៅ។ តែសូមកុំភ្លេចក្បួន Rule of Third ដោយដាក់ Subject នៅចំណុចប្រសព្វ បើមិនដូច្នោះ គុណភាពរូបប្រាកដជាថមថយច្រើនជាក់ជាមិនខាន។
៣. មានមនុស្សកាន់តែល្អ៖ សខ្មៅជាប្រភេទរូបដែលនិយាយពីអារម្មណ៍ច្រើនជាងរូបពណ៌។ ដូច្នេះ ប្រសិនបើអ្នកដាក់ Subject ជាមនុស្ស ជាជាងមានតែទេសភាព នោះរូបអ្នកនឹងកាន់តែមានទម្ងន់ ព្រោះមនុស្សជា Subject បន្ថែមអារម្មណ៍ ក៏ដូចជាកាន់តែទាក់ភ្នែកអ្នកទស្សនាផងដែរ។
៤. ឱកាស៖ ការដែលស្វែងរកមនុស្សម្នាក់មកចូលក្នុងប្លង់ ហើយចំកន្លែងដែលអ្នកចង់បានមិនមែនជារឿងងាយនោះទេ វាទាមទារឱកាស និងសំណាងផងដែរដើម្បីផ្ដិតរូបដ៏ល្អឥតខ្ចោះ។ យ៉ាងណាបើអ្នកព្យាយាម ឱកាសនឹងអាចមាន ដោយគ្រាន់តែស្វែងរកប្លង់ដែលល្អ ប្រើជើងកាមេរ៉ាបញ្ឈរចោល ហើយព្យាយាមបើក Grid រង់ចាំ Subject ដើរចូលប្លង់ រួចព្យាយាមថតម្ដងហើយម្ដងទៀត នោះអ្នកនឹងបានរូបដែលល្អ។
៥. ប្លង់ពីលើ៖ ការដែលថតពីទីទួលខ្ពស់ណាមួយ អាចនាំអារម្មណ៍អ្នកមើលរូបថតទៅកាន់មួយកម្រិតទៀត ព្រោះវានឹងអាចបែងចែកភាពស និងខ្មៅកាន់តែច្បាស់ ជាពិសេសអ្នកយកស្រមោលជាគោល។ តែដើម្បីធ្វើបែបនេះបាន អ្នកក៏ត្រូវរង់ចាំម៉ោងដែលល្អដូចដែលបានរៀបរាប់ខាងលើ ដើម្បីឲ្យស្រមោលមានសភាពខ្មៅដិតល្អ៕