- 2019-02-10 22:15:00
- ចំណេះដឹង
៦ វិធីជួយលើកកម្ពស់លទ្ធផលកាត់តរូបភាព
- 2019-02-10 22:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦ វិធីជួយលើកកម្ពស់លទ្ធផលកាត់តរូបភាព
ចន្លោះមិនឃើញ
អំឡុងពេលថតរូប ម្ចាស់កាមេរ៉ាតែងព្យាយាមទាញប្រយោជន៍ពីមុខងារផ្តល់ឲ្យក្នុងកាមេរ៉ា។ ប៉ុន្តែការកាត់តនៅតែត្រូវការ ដើម្បីបង្កើនភាពទាក់ទាញ និងជួសជុលកំហុសឆ្គង ពេលផ្ដិតយករូបភាព។
ម្ចាស់ Youtube Channel មួយរូបលោក Jamie Windsor បានណែនាំចំណុច ៦ យ៉ាងជួយដល់ការកាត់តបង្កើនកម្រិតចាប់អារម្មណ៍ទៅលើរូបភាព។
វីដេអូ៖
១) ការតម្រឹមរូបភាព
អ្នកថតរូបជាច្រើនជៀសវាងការតម្រឹមទិដ្ឋភាព ដោយសារគិតថាធ្វើឲ្យរូបភាពរួមតូច។ ប៉ុន្តែអត្ថន័យរូបភាពចង់បង្ហាញ មានសារៈសំខាន់ជាងគុណភាពរូបភាព ដូចនេះបើអាចកុំខ្លាចនឹងការតម្រឹមទិដ្ឋភាពចាប់យកអត្ថន័យចង់បង្ហាញ។
២) ប្រើ White Balance
ការកែប្រែពណ៌ White Balance អាចបង្កើតអារម្មណ៍មួយបែបដល់រូបភាព។ White Balance មានលក្ខណៈស្រទន់ ពណ៌សលាយទឹកក្រូច បង្ហាញអារម្មណ៍ស្ងប់ស្ងាត់ ខណៈ White Balance មានលក្ខណៈភ្លឺ ពណ៌សលាយទឹកសមុទ្រ បង្ហាញពីអារម្មណ៍សោកសៅ។
៣) បង្កើន ឬបន្ថយពន្លឺតាមសាច់រឿង
ចំណុចភ្លឺ និងងងឹត អាចជួយប្រាប់ពីអត្ថន័យរូបភាពបានប្រសើរ ធ្វើឲ្យ Subject លេចធ្លោ ឬទាញចក្ខុអ្នកទស្សនាទៅចំណុចជាក់លាក់ណាមួយនៃរូបភាព។
៤) កាត់តកម្រិត 16Bit
កាត់តប្រើកម្រិតពណ៌ 16bit ជៀសជាង 8bit បើអាចទៅរួច ហើយបម្លែងទៅកម្រិត 8bit វិញ។ 8bit មានន័យថាមានពណ៌ 256 ក្នុងមួយ Channel។ ការកាត់តក្នុងកម្រិត 8bit អាចធ្វើឲ្យពណ៌លម្អៀងបាន។ 16bit មានពណ៌ ៦៥ ៥៣៦ ក្នុងមួយ Channel។
៥) កំណត់កម្រិតបន្ទាត់រូបភាព
បើមានទិដ្ឋភាពជើងមេឃ ឬដាច់ស្រយាល គួរប្រាកដថាបានតម្រឹមកម្រិតបន្ទាត់ ទាំងផ្តេក ឬបញ្ឈរធ្វើឲ្យរូបភាពបង្ហាញស្អាត។ នេះដំណើរការយ៉ាងល្អ ពេលថតរូបអាគារ ឬជញ្ជាំង។
៦) សម្រាកយកកម្លាំង
ពេលគិតថាការកាត់តចប់សព្វគ្រប់ គួរសម្រាកសិន ដើរចេញមួយស្របក់ទៅទទួលទានកាហ្វេ ឬទឹក។ ត្រលប់មកវិញ ពេលមើលទិដ្ឋភាព អាចនឹងមានគំនិតបន្ថែមឲ្យកាន់តែល្អប្រសើរ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ