• 2019-02-07 05:04:32
  • ចំណេះដឹង

៤ វិធី​អាច​ជួយ​ការពារ​ទិន្នន័យ​លើ Laptop ថ្មី​

  • 2019-02-07 05:04:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទទួល​បាន Laptop ថ្មី​មាន​ទិន្នន័យ និង Hardware ថ្មី​ស្រឡាង​ក្នុង​ការ​ប្រើប្រាស់​ប្រចាំថ្ងៃ​។ យ៉ាង​ណា​មិញ ពេល​ប្រើ​អ៊ីនធឺណិត គួរ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ពី​សុវត្ថិភាព​ទិន្នន័យ​ទាំង​មាន​ស្រាប់ និង​បង្កើត​ថ្មី។ 

១) ប្រើ​កម្មវិធី​កម្ចាត់​មេរោគ​

អ៊ីនធឺណិត​មាន​តម្រូវការ​ប្រើប្រាស់​ខ្ពស់​ក្នុង​ការ​ស្រាវជ្រាវ​ឯកសារ កម្សាន្ត ឬ​ទាញ​យក​កម្មវិធី​ប្រើប្រាស់​។ ប៉ុន្តែ​បណ្ដុំ​ទិន្នន័យ​ទាំង​នោះ ក៏​អាច​មាន​ភ្ជាប់​ជាមួយ​មេរោគ​អាច​មាន​ហានិភ័យ​ដល់​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​អ្នក​ផង​ដែរ។ 

ប្រព័ន្ធ​ប្រតិបត្តិការ​ក៏​មាន​មុខងារ​ការពារ​សុវត្ថិភាព​ទិន្នន័យ​ដែរ ប៉ុន្តែ​គួរ​ប្រើ​បន្ថែម​កម្មវិធី​កម្ចាត់​មេរោគ អាច​ជួយ​ការពារ​ពី​បណ្តាល​មេរោគ​ថ្មីៗ​បាន​។ 

២) ប្រើ​ប្រព័ន្ធ VPN

បណ្ដាញ Wi-Fi នៅ​តាម​ហាង​កាហ្វេ ប្រលាន​យន្តហោះ ឬ​សណ្ឋាគារ ភាគ​ច្រើន​អាច​ប្រើ​ឥត​គិត​ថ្លៃ​។ ប៉ុន្តែ​គួរ​ប្រយ័ត្ន ដោយសារ​ទិន្នន័យ​រត់​ចេញ​ចូល​តាម​បណ្តាញ អាច​នឹង​មិន​បាន​បម្លែង ជាពិសេស​បើ​បណ្ដាញ Wi-Fi នោះ​ត្រូវ​បាន​បន្លំ​ដោយ​ជន​ខិល​ខូច​។ 

គួរ​ប្រើ VPN (Virtual Private Networks) ពេល​ភ្ជាប់​បណ្ដាញ​អ៊ីនធឺណិត​នៅ​តាម​ទី​សាធារណៈ អាច​ជួយ​ការពារ​ទិន្នន័យ​រត់​ចេញ​ចូល​បាន​។ 

៣) ប្រើ​កាបូប​ការពារ​

គួរ​វិនិយោគ​លើ​កាបូប ការពារ Laptop មាន​សភាព​ក្រាស់​បន្តិច និង​មិន​ជ្រាប​ទឹក​ ងាយស្រួល​ផ្លាស់ទី​ដោយ​មិន​បារម្ភ។​

៤) Backup ទិន្នន័យ​

ប្រព័ន្ធ​ Windows និង macOS  មាន​មុខងារ Backup ផ្ទាល់ខ្លួន គួរ​ប្រើប្រាស់ បង្ការ​ហានិភ័យ ពេល​ប្រព័ន្ធ​ដំណើរការ​មិន​ប្រក្រតី ងាយស្រួល Restore។ លើស​ពី​នេះ គួរ​ចម្លង​ឯកសារ​សំខាន់ៗ​មាន​លើ Laptop ដាក់លើ External ការពារ​ក្រែង Disk ខូច ឬ​ប្រើ​ជម្រើស​រក្សាទុក​ឯកសារ​លើ Online បាន មាន​ទាំង​ឥត​គិត​ថ្លៃ និង​បង់​កម្រៃ​សម្រាប់​ទំហំ​ផ្ទុក​បន្ថែម​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ PCworld ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់