• 2019-01-04 11:52:58
  • ចំណេះដឹង

ហេតុផល​ចាក់​ដោត ៤ យ៉ាង​បង្ខំចិត្តអ្នកប្រើព្រម​ដាំ​ខ្ទឹម​ជាមួយ iPhone ចាស់ៗមិន​ងាយ​ឡើង​ស៊េរី

  • 2019-01-04 11:52:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតិថិជន​ទូទាំង​សកលលោក​ពិត​ណាស់​ដែល​តែងតែ​រង់ចាំ​ទស្សនា​ការ​បង្ហាញ​ខ្លួន iPhone ជំនាន់​ថ្មី​ក្នុង​ឆ្នាំ​នីមួយៗ ប៉ុន្តែ​ក៏​មិន​ប្រាកដ​ថា​ពួក​គេ​រាល់​គ្នា​ព្រម​ចំណាយ​លុយ​ទាំង​ពាន់​ដំឡើង​សេរ៊ី​ថ្មី​នោះ​ដែរ។ ខាង​ក្រោម​បង្ហាញ​ពី​ហេតុផល​ចាក់ដោត ៤ ចំណុច​ដែល​ម្ចាស់​ iPhone ភាគច្រើន​មិន​សូវ​អើពើ​ជាមួយ​ការ​ Update ឡើង​ម៉ូឌែល​ថ្មី៖

៤.អាច​ប្រើ​កម្មវិធី​សំខាន់ៗ​បាន​ដូច​គ្នា:

ការ​ប្រើប្រាស់​ចាំ​បាច់​របស់​អតិថិជន​រួម​មាន​ដូច​ជា​ការ​ផ្ញើ​សារ ការ​ហៅ​ចេញ​ចូល ឬ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ដើម ពិត​ណាស់​ដែល​ម៉ូឌែល​ចាស់​និង​ថ្មី​អាច​ធ្វើ​បាន​ដូច​គ្នា ទៀត​សោត​បើ​និយាយ​ដល់​ Facebook ឬ Snapchat ទាំង​លើ iPhone 6 ឬ iPhone XS Max ក៏​អាច​បើក​ចេញ​ដូច​គ្នា គ្រាន់​ខុស​ដំណើរការ​ល្បឿន​ប៉ុណ្ណោះ។

៣.Apple ពង្រឹង​ល្បឿន​ឧបករណ៍​ចាស់:

បច្ចេកវិទ្យា​មួយ​រយៈ​ចុង​ក្រោយ​នេះ ក្រុមហ៊ុន Apple បាន​ព្យាយាម​ពង្រឹង​ល្បឿន​ដំណើរការ​លើ​ម៉ូឌែល​ចាស់ៗ ពោល​គឺ​ជំនាន់ iOS 12 នេះ​ផ្ទាល់​តែ​ម្តង អាច​ជួយ​ពន្លឿន​ឲ្យ​ម៉ាស៊ីន​សេរ៊ី​ចាស់​ដើរ​បាន​លឿន ថ្វី​បើ​ផ្នែក Hardware រាង​ទាប​បន្តិច​ក្តី។

២.ការ​វិវត្ត​នៃ​ត្រកូល S:

រំលង​ទៅ​មួយ​ឆ្នាំ​ទល់​មួយ​ឆ្នាំ​មិន​ប្រាកដ​ថា​ Apple ផ្លាស់ប្តូរ​ទាំង​ស្រុង​ឡើយ ដោយ​ក្នុង​ឆ្នាំ​ខ្លះ​ក៏​ចូល​ដល់​ត្រកូល "S" ដោយ​ជំនាន់​នេះ​ពុំ​មាន​ការ​វិវត្ត​ច្រើន​ដូច​ជំនាន់​ទូទៅ​នោះ​ទេ។ ឧទាហរណ៍​សាមញ្ញ​លើក​ការ​ប្រៀបធៀប​រវាង iPhone X និង iPhone XS គឺ​ចំណុច​រសើប​ខ្លាំង​ត្រង់​ផ្នែក CPU និង​កាមេរ៉ា​បែប​នេះ​បើ​អ្នក​នៅ​កាន់ iPhone សេរ៊ី​ចាស់ ក៏​គ្មាន​ផ្លូវ​ទៅ​ចំណាយ​លុយ​ទាំង​ដុល​ឡើង​សេរ៊ី​ងាយៗ​ឡើយ។

១.ប្រព័ន្ធ 5G មិន​ទាន់​លេច​វត្តមាន:

តាម​ដំណឹង​ល្ហិចល្ហៀង iPhone ​ប្រើ 5G នឹង​មាន​នៅ​ឆ្នាំ ២០២០ ដោយ​វា​ជា​ចំណុច​ខ្លាំង ព្រោះ​ប្រសិន​ប្រព័ន្ធ​ទូរគមនាគមន៍​ក្នុង​តំបន់​អាច​អនុញ្ញាត​ឲ្យ​ប្រើ​អ៊ីនធឺណិត​ល្បឿន​លឿន តែ​ឧបករណ៍​អ្នក​មិន​គាំទ្រ នោះ​ក៏​ចាំ​បាច់​ត្រូវ​បង្ខំ​ចិត្ត​ឡើង​សេរ៊ី​ឲ្យ​ទាល់​តែ​បាន ព្រោះ​ 4G LTE ធៀប​នឹង 5G ល្បឿន​ខុស​គ្នា​ដូច​មេឃ​នឹង​ដី។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់