• 2019-01-02 06:15:00
  • គន្លឹះ

ដឹង​តិចនិក​ទាំង​នេះ ថត​រូប​ពេល​យប់​តាម​ទូរសព្ទ លែង​ងងឹត​ស្លុប​ហើយ!

  • 2019-01-02 06:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ដល់​កាមេរ៉ា​ទូរសព្ទ បើ​យក​ទៅ​ថត​រូប​ពេល​យប់ ចង់​ឬ​មិន​ចង់ ដឹង​តែ​ចាញ់​កាមេរ៉ា DSLR ​ហើយ។ ក៏​ប៉ុន្តែ​អ្នក​អាច​រៀន​ពី​គន្លឹះ​ខ្លះៗ ដើម្បី​ឲ្យ​រូបថត​ពេញ​ពី​ទូរសព្ទ​អាច​មើល​បាន​ទាក់​ភ្នែក មិន​មែន​រូប​ងងឹត​​ស្លុប ឬ​រក​មុខ​មិន​ឃើញ​នោះ​ឡើយ។

១) ចេះ​ប្រើ Pro Mode

ទូរសព្ទ​ថ្លៃៗ​សព្វថ្ងៃ​មិន​តិច​ទេ ដែល​ដំឡើង​គុណភាព​កាមេរ៉ា ដើម្បី​ផ្គាប់​ចិត្ត​អ្នក​ប្រើ​ឲ្យ​ងាក​មក​សាក​បទពិសោធន៍​ថត​រូប​តាម​ទូរសព្ទ​វិញ។ បែប​នេះ​ហើយ បើ​អ្នក​មិន​សាក​ធ្វើ​ម៉េច​ដឹង​ពី​គុណ​ភាព​របស់​វា។ ចំណុច​នេះ​ចង់​សំដៅ​ដល់​ទំនាក់​ទំនង ISO (ទាក់ទង​នឹង​កម្រិត​ពន្លឺ) White balance (កម្រិត​សីតុណ្ហភាព​ពន្លឺ) ឬ F-Stop ជា​ដើម។ ការ​ថត​រូប​ពេល​យប់ ត្រូវ​ការ​ពន្លឺ ដូច​នេះ​ហើយ អ្នក​គួរ​រៀន​វាស់​កម្រិត​ពន្លឺ ISO និង White balance ឲ្យ​ស៊ី​គ្នា ជា​រឿង​សំខាន់។ បើ​នៅ​លើ iPhoneគ្មាន Pro mode អ្នក​គ្រាន់​តែ​ដំឡើង​ពន្លឺ រួច​ចុច​ថត​ក៏​បាន។

២) ដាក់​ពន្លឺ​ជំនួយ ឬ​ថត​ជិត​អំពូល​ក្បែរៗ​នោះ

​វិធី​នេះ ​ហាក់​ពិបាក​ធ្វើ​តាម​បន្តិច ​ព្រោះ​អំពូល​មិន​ចេះ​តែ​ដាក់​គ្រប់​កន្លែង ឬ​នៅ​ក្បែរ​របស់​ដែល​យើង​ចង់​ថត​ទេ។ យ៉ាង​ណា ចំណុច​នេះ​ចង់​សំដៅ​ដល់ ការ​បន្ថែម​ពន្លឺ​លើ​របស់​ដែល​យើង​ចង់​ថត ដោយ​ប្រើ​ភ្លើង​ពិល។ ឧទាហរណ៍៖ អ្នក​ឃើញ​ទេសភាព​អំពូល​ខាង​ក្រោយ​ស្អាត ហើយ​ថត​ឲ្យ​ឃើញ background ស្អាត មាន​មនុស្ស​ដើរ​ច្រើន តែ​ការ​ថត​ត្រូវ​ដូរ​ប្លង់​ច្រើន ឬ​ផ្លាស់​ទី subject បើ​ថត​បែប Portrait អ្នក​គួរ​ឈរ​ក្បែរ​ដង​អំពូល​នោះ រួច​បើក​ពិល​ជំនួយ ហើយ​ចុច​ថត ។

៣) រៀន​កំណត់ exposure time លើ​កាមេរ៉ា​ទូរសព្ទ

​បើ​ពិបាក​ថែម​ភ្លើង ឲ្យ​ភ្លឺ​ដល់ Subject ឬ​របស់​ដែល​យើង​ចង់​ថត​នោះ អ្នក​គួរ​កំណត់​យក exposure time ឲ្យ​យូរ។ មាន​ន័យ​ថា កំណត់ Shutter speed ឬ អក្សរ S តំណាង​លើ​កាមេរ៉ា​ទូរសព្ទ ដោយ​យក​ត្រឹម ១ សន្លឹក​ក្នុង ១០ វិនាទី បូក​នឹង ISO សម្រាប់​ការ​ថត​ទិដ្ឋភាព​ពេល​យប់​លើ​ដង​ផ្លូវ ឲ្យ​រូប​មាន​ពន្លឺ។ ចំណុច​នេះ​ពិបាក​ធ្វើ​តាម​បន្តិច អាច​ឲ្យ​រូប​ចេញ​មក​ព្រិល​អត់​ច្បាស់ សម្រាប់​អ្នក​ទើប​ចាប់ផ្ដើម ​តែ​បើ​អ្នក​ចង់​ដឹង អាច​សាក​បាន។

៤) ត្រូវ​មាន​របស់​ជំនួយ

បើ​អាច​អ្នក​គួរ​មាន Tripod មួយ ដើម្បី​​ជំនួយ​ឲ្យ​រូប​ថត​បែប​ទិដ្ឋភាព​ពេល​យប់​អ្នក​ចេញ​មក​ស្អាត។ យ៉ាង​ណា បើ​អ្នក​ចង់​បាន​ប្លង់​ស្អាត​ដទៃ​ទៀត អាច​ច្នៃ​ដោយ​ខ្លួន​ឯង​។ ដោយឡែក តិចនិក​ខាង​លើ​ទាំងអស់​នេះ សម្រាប់​អ្នក​ដែល​កាន់​ទូរសព្ទ​ថត​ពេល​យប់ មិន​ដែល​បាន​ស្អាត​ដូច​គេ ​តែ​ចង់​ឲ្យ​រូប​ថត​ភ្លឺ និង​មាន​ប្លង់​ត្រឹម​ត្រូវ អាច​សាក​ល្បង​បាន។

៥) បើក​មុខងារ Night mode

នៅ​លើ​កាមេរ៉ា​ទូរសព្ទ​ទំនើបៗ​ពេល​ឥឡូវ​នេះ មាន​មុខងារ Night mode សឹង​តែ​គ្រប់​ម៉ូដែល។ មុខងារ​នេះ​ជំនួយ​ដល់​ពន្លឺ​នៃ​រូប ពេល​យប់​មិន​ឲ្យ​ងងឹត​ពេក ទោះ​វា​មិន​អាច​ជួយ​ឲ្យ​ភ្លឺ​ដូច​ដាក់​អំពូល តែ​អាច​មើល​មុខ​បាន។ ដូច​នេះ​ហើយ សូម​រក​វា​ឲ្យ​ឃើញ ហើយ​ចុច​បើក​​វា​មុន​គេ៕

អត្ថបទ៖ រក្សា

មតិយោបល់