• 2018-11-17 09:16:00
  • ចំណេះដឹង

គន្លឹះ ៥ ជួយ​ឲ្យរូប​ថត​អ្នកទាក់​ទាញ​ ប្លែក​គួរ​ជា​ទី​ចាប់​អារម្មណ៍​

  • 2018-11-17 09:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ថតរូប​ឲ្យ​បាន​ស្អាត ទាក់​ភ្នែក​អ្នក​ទស្សនា តម្រូវ​ធ្វើ​កិច្ចការ​មួយ​ចំនួន ហើយ​ចំណុច​សាមញ្ញ​បំផុត ក្នុង​ការ​ពង្រឹង​គុណភាព​រូប គឺ​ថតរូប Subject ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​។ ចុះ​មាន​អ្វី​លើស​ពី​នេះ​ទៀត​?

១) ជ្រើសរើស Subject ចាប់​អារម្មណ៍​​

អាច​រក​បាន​គ្រប់​ទីកន្លែង ដូចជា​ទិដ្ឋភាព​ខ្យល់​ព្យុះ ដង​ផ្លូវ ​ឬ​ផ្កា​ក្នុង​សួន​ច្បារ​។ ត្រឹម​កាន់​កាមេរ៉ា​ដើរ​តាម​ដង​ផ្លូវ​លេងៗ​ក្បែរ​អ្នក​ជិត​ខាង ប្រាកដ​ជា​ឃើញ​អ្វី​មួយ​ដែល​ចាប់​អារម្មណ៍ អាច​ថត​បាន​។ 

២) យក​ចិត្ត​ទុក​ដាក់​លើ​គុណភាព​ពន្លឺ​

  • កម្រិត​ពណ៌​

ភាគច្រើន យើង​ចូលចិត្ត​ទិដ្ឋភាព​មាន​ពន្លឺ​ស្រទន់ ដែល​ធម្មតា​កើត​មាន​នៅ​ពេល​ថ្ងៃ​រះ និង​លិច ហើយ​ក៏​ជា​ហេតុផល អ្នក​ថត​រូប​ទេសភាព​ជាច្រើន​ចាប់​ឱកាស​នា​ពេល​នេះ​ដែរ​។ ពណ៌​រូបភាព អាច​កែប្រែ​តាម​រយៈ White Balance Setting លើ​កាមេរ៉ា​បាន​ ហើយ​បើ​ថតរូប​ប្រើ Flash អាច​ប្រើ​ប្លាស្ទិក​ថ្លា​ពណ៌​មាស​ដាក់​ពី​លើ Flash ដើម្បី​បង្កើត​ជា​ពន្លឺ​ស្រទន់​។

  • ពន្លឺ​ស្រាល និង​ខ្លាំង​

ពន្លឺ​ស្រាល​បង្កើត​ស្រមោល​ស្រទន់ បានពីការប្រើបន្ទះស្តើងនៅចន្លោះរវាងពន្លឺ និង Subject ​ល្អបំផុតសម្រាប់រូបភាពភាគច្រើន រួមទាំង Portrait។ ពន្លឺ​ខ្លាំង បង្កើត​ស្រមោល​ខ្លាំង បានពីពន្លឺធម្មជាតិតែម្តងពេល​ថ្ងៃ​ត្រង់​ អាច​ប្រើ​ស្រមោល​ខ្លាំង​នោះ​ជា​ប្រយោជន៍​សម្រាប់​រូបភាព​អ្នក​បាន​។

៣) ចាប់​ប្លង់​រូបភាព​​ ពេល​ថតរូប ងាយស្រួល​បំផុត​តម្រង់ ហើយ​ថត ប៉ុន្តែ​គួរ​ចំណាយ​ពេល​បន្តិច​ចាប់​អារម្មណ៍​ពី​បច្ចេកទេស​ចាប់​ប្លង់​ដូចជា​៖

  • Rule of Thirds៖ មាន​បន្ទាត់​ឆ្នូត​បង្ហាញ​លើ​អេក្រង់ កំណត់​ផ្ទៃ​រូបភាព​ជា ៩ ផ្នែក ហើយ​ពេល​ថតរូប​អាច​ដាក់ Subject ស្ថិត​នៅ​ចំណុច​ប្រសព្វ​ណា​មួយ​បាន​ ដើម្បី​ទាញ​ចំណាប់​អារម្មណ៍​ពី​ចក្ខុ​អ្នក​ទស្សនា​។ 
  • Golden Triangle៖ កំណត់​រូបភាព​ទៅ​ជា​បី​ត្រីកោណ ដោយ​ដាក់​ចំណុច​សំខាន់​នៃ​រូបភាព​ ស្ថិត​នៅ​ត្រង់​តំបន់​មាន​មុំ​ដូចគ្នា​។ 
  • Leading Lines និង Converging Lines៖ អាច​ទាញ​ការ​ចាប់​អារម្មណ៍​អ្នក​មើល​ចូល​ទៅ​កាន់​រូបភាព ដូចជា​រូបភាព​ផ្លូវ ឬ​ស្ពាន​ ប៉ុន្តែ​គួរ​ជៀសវាង​ទិដ្ឋភាព​បង្ហាញ​ផ្លូវ​ចេញ​ពី​រូប​។ 
  • Fibonacci Spiral ឬ Golden Spiral៖ ថតរូប Subject មាន​ធាតុ​ចូលរួម​អាច​តម្រៀប​ជា​វង់ ដោយ​មាន​ចំណុច​កោង​អាច​ទាញ​ចំណាប់​អារម្មណ៍​អ្នក​មើល​បាន​យ៉ាង​ល្អ​។​

៤) ពិនិត្យ​មើល​កម្រិត​ពន្លឺ​

ពេល​ថតរូប គួរ​ពិនិត្យ​មើល​រូប​បង្ហាញ​លើ​អេក្រង់ LCD កំណត់​ពី​កម្រិត​ពន្លឺ​ត្រឹមត្រូវ មិន​ឲ្យ​ងងឹត ឬ​ភ្លឺ​ពេក​។ ត្បិតថា កាមេរ៉ា​ទំនើប​ៗសម័យ​នេះ មាន​ប្រព័ន្ធ​វាយតម្លៃ​កម្រិត​ពន្លឺ​ស្វ័យប្រវត្តិ ប៉ុន្តែ​មិន​តែងតែ​បង្ហាញ​បាន​ត្រឹមត្រូវ​នោះ​ទេ​។ លើ​កាមេរ៉ា​ភាគច្រើន​មាន Tools អាច​ជួយ​វាយ​តម្លៃ​កម្រិត​ពន្លឺ​រូបភាព​បាន ដោយ​ប្រើ Highlight Warning និង Histogram។

អ្នក​អាច​កែប្រែ​កម្រិត​ពន្លឺ​របស់​រូបភាព ជាមួយ​នឹង​ការ​កែប្រែ Exposure Compensation ដោយ​ផ្នែក​អវិជ្ជមាន​បន្ថយ​ពន្លឺ​រូបភាព និង​វិជ្ជមាន​បន្ថែម​ពន្លឺ​រូបភាព​។ យ៉ាងណាមិញ​ សាមញ្ញ​បំផុត អាច​កំណត់​កម្រិត​ពន្លឺ​រូបភាព​ភ្លឺ​តាម​ដែល​អាច​ទៅ​រួច ដោយ​មិន​មាន​ចំណាំង​ខ្លាំង ហើយ​កែប្រែ​រូប​លើ​កុំព្យូទ័រ​ឲ្យ​ងងឹត​បន្តិច បើ​ត្រូវការ​។ ​

៥) កាត់​បន្ថយ​ការ​រង្គើ​តួ​កាមេរ៉ា​

រូបភាព​ព្រាល​អាច​ជា​បញ្ហា ជាពិសេស​បើ​ថត​កាន់​នឹង​ដៃ​ផ្ទាល់ ហើយ​គន្លឹះ​សំខាន់​ក្នុង​ការ​បញ្ចៀស​បញ្ហា​នេះ អាច​ប្រើ Shutter Speed ល្បឿន​លឿន ឬ ប្រើ​ឧបករណ៍​ទប់​លំនឹង​ជំនួយ Tripod។​

ដើម្បី​ប្រាកដ​ថា Shutter Speed លឿន អាច​កំណត់​កាមេរ៉ា​ប្រើ​ Shutter Priority Shooting Mode។ ល្បឿន Shutter Speed ពិត​ប្រាកដ​ត្រូវការ​ប្រើ​អាស្រ័យ​លើ​របៀប​ដែល​អ្នក​កាន់​កាមេរ៉ា ដោយ​គួរ​ដាក់​កាមេរ៉ា​ប្រឈម​នឹង​ភ្នែក ប្រើ​ដៃ​ទាំង​ពីរ​ក្តោប​កាមេរ៉ា​ ហើយ​រុញ​កែង​ដៃ​អប​នឹង​ពោះ ឬ​ទ្រូង ដើម្បី​ជំនួយ​ដល់​ការ​ទប់​លំនឹង​។ 

បើ​ប្រើ Shutter Speed លឿន​ផលិត​រូបភាព​នៅ​ទី​ងងឹត គួរ​សាក​បង្កើន​កម្រិត ISO របស់​កាមេរ៉ា ឬ​ប្រើ Aperture ធំ​ជាង​មុន​។​ ធ្វើ​បែប​នេះ នឹង​អាច​ទទួល​បាន​ពន្លឺ​បន្ថែម​ជួយ​ដល់ Sensor របស់​កាមេរ៉ា ដោយ​មិន​ចាំ​បាច់​កាត់​បន្ថយ​ល្បឿន Shutter Speed។ បើ​ថតរូប​មនុស្ស ឬ​វត្ថុ​ក្បែរ​ៗ ក៏​អាច​ប្រើ Flash ផ្តល់​ពន្លឺ​គ្រប់គ្រាន់​សម្រាប់ Shutter Speed លឿន​បាន​ដែរ​។ 

ជម្រើស​ផ្សេង​ទៀត ដើម្បី​បង្កើន​ល្បឿន Shutter Speed គឺ​ប្រើ Tripod ឬ អាច​ដាក់​កាមេរ៉ា​លើ​ទី​តួ​ដូចជា តុ​ជា​ដើម​។ គួរ​ប្រាកដ​ថា​កាមេរ៉ា​ដាក់​ភ្ជាប់​នឹង Tripod បាន​ត្រឹមត្រូវ ហើយ​ប្រើ​ខ្សែ​កាស ឬ​មុខងារ Self Timer ដើម្បី​បញ្ជា​ថតរូប​។ ការ​ធ្វើ​បែប​នេះ កាមេរ៉ា​នឹង​លែង​មាន​អ្វី​បង្ក​ឲ្យ​រង្គើ ពេល​ថត​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ https://www.picturecorrect.com/tips/top-5-photography-tips-to-improve-your-photos/

អត្ថបទ៖ ប៊ុនធឿន

មតិយោបល់