• 2018-11-01 23:04:00
  • ចំណេះដឹង

សម្ភារៈចាំបាច់ អ្នក​ថត​រូប​ត្រូវ​តែ​មាន ចង់ទៅណា​ក៏​មិន​បាច់ភ័យ

  • 2018-11-01 23:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាមេរ៉ា​បច្ចុប្បន្ន​ បំពាក់​បច្ចេកវិទ្យា​ជួយ​ដល់​ការ​រ​ថតរូប​បាន​ល្អ​ និង​ងាយស្រួល​ ប៉ុន្តែ​ដើម្បី​ទាញ​ប្រយោជន៍​ខ្ពស់​បំផុត​ពី​កាមេរ៉ា​ DSLR ឬ​ Mirrorless គួរ​មាន​សម្ភារៈ​ចាំបាច់​គួបផ្សំ​ជាមួយ​។

១) កញ្ចក់​ការពារ​អេក្រង់​

អេក្រង់​កាមេរ៉ា​ ជា​កន្លែង​សំខាន់​មួយ​ សម្រាប់​ផ្ទៀងផ្ទាត់​គុណភាព​រូប​ បើ​មាន​ស្នាម​ឆ្កូត​ អាច​ពិបាក​ដល់​ការ​វាយ​តម្លៃ​ទិដ្ឋភាព​។ គួរ​ប្រើ​កញ្ចក់​ការពារ​ (Screen Protector) បើ​ទោះ​ឆ្កូត​ ក៏​អាច​សម្រាល​បន្ទុក​អេក្រង់​ដើម​ដែរ​។

២) ខ្សែ​ភ្ជាប់​តួ​កាមេរ៉ា​

លើក​លែង​តែ​ទិញ​កាមេរ៉ា​មួយ​ទឹក​ កាមេរ៉ា​ថ្មី​ក្រោយ​ៗ ក្នុង​ប្រអប់​មាន​ភ្ជាប់​ជាមួយ​ខ្សែ​ ប៉ុន្តែ​មិន​ប្រាកដ​ថា​ ត្រូវ​នឹង​ស្ទិល​អ្នក​ចង់​បាន​ឡើយ​។ គួរ​ប្រើ​ខ្សែ​ តាម​ចំណូល​ចិត្ត​ បាន​ទាំង​ប្រយោជន៍​ជួយ​ការពារ​តួ​កាមេរ៉ា​កុំ​ឲ្យ​របូត​ពី​ដៃ​អំឡុង​ពេល​តម្រង់​ថត​ និង​ជា​ស្ទិល​មួយ​បែប​។

៣) Tripod

កម្រ​ អ្នក​ថតរូប​ណា​ មិន​មាន​ Tripod ណាស់​ ដែល​មាន​កម្ពស់​ ទម្រង់​ និង​ទម្ងន់​ផ្សេង​ៗ អាច​ជ្រើសរើស​សាកល្បង​ ទៅ​តាម​តួ​កាមេរ៉ា​បាន​ និង​លក្ខណៈ​ប្រើប្រាស់​។ ឧបករណ៍​នេះ​ ជួយ​ទប់​លំនឹង​កាមេរ៉ា​ ពេល​ថត បញ្ចៀស​ការ​រង្គើ​ មិន​ឲ្យ​រូប​ព្រាល​។

៤) ថ្ម​ស្រ​គួរ​

ក្រុមហ៊ុន​ផលិត​កាមេរ៉ា​ ណែនាំ​ឲ្យ​ប្រើ​ថ្ម​ចេញ​ពី​ក្រុមហ៊ុន​តែ​ម្តង​ ផ្តល់​គុណភាព​ខ្ពស់​ ប៉ុន្តែ​ក៏​អាច​ប្រើ​ជម្រើស​ពី​ក្រុមហ៊ុន​ផ្សេង​បាន​ដែរ​ ជាមួយ​តម្លៃ​ធូរ​ថ្លៃ​ជាង​។ យ៉ាង​ណា​មិញ គួរ​ទទួល​ស្គាល់​គុណភាព​ ចំពោះ​តម្លៃ​បាន​ចំណាយ។​​

៥) កាបូប​ដាក់​កាមេរ៉ា​

តួ​កាមេរ៉ា​ និង​សម្ភារៈ​តូច​ល្មម​មួយ​ចំនួន​ អាច​ភ្ជាប់​តាម​ខ្លួន​គ្រប់​ទីកន្លែង​ ដែល​មាន​តម្រូវការ​ប្រើ​កាបូប​។ ចំពោះ​ជម្រើស​ គួរ​មាន​ពណ៌​ ស្ទិល​តាម​ចំណូល​ចិត្ត​ ជាពិសេស​ មាន​ចន្លោះ​ដាក់​សម្ភារៈ​អ្នក​មាន​ និង​ចង់​យក​តាម​ខ្លួន​បាន​គ្រប់គ្រាន់​។

៦) Filter

បន្ទះ​ Filter ដាក់​ពី​លើ​ Lens កាមេរ៉ា​ មាន​ច្រើន​ជម្រើស​ អាច​ជួយ​កែប្រែ​ពន្លឺ​ចូល​កាមេរ៉ា​ ពេល​ស្ថានភាព​មាន​ពន្លឺ​មិន​អំណោយ​ផល​ អំឡុង​ពេល​ថត​។ បន្ទះ​នេះ​ ក៏​អាច​ជា​ប្រដាប់​ការពារ​ផ្នែក​ខាងមុខ​ Lens ពី​ស្នាម​ម្រាម​ដៃ​ ឬ​ឆ្កូត​។

៧) មេម៉ូរីកាត​

មេម៉ូរីកាត​ប្រើ​សម្រាប់​ឲ្យ​កាមេរ៉ា​ដំណើរការ​រក្សាទុក​រូបភាព​។ គួរ​ជ្រើសរើស​ មេម៉ូរីកាត​មាន​ល្បឿន​លឿន​ ដូចនេះ​ អាច​ឲ្យ​អ្នក​ថតរូប​បន្ទាប់​បាន​លឿន​សម្រាប់​កាមេរ៉ា​មាន​ Megapixels ខ្ពស់​។ ទំហំ​ប៉ុណ្ណា​ អាច​ពិបាក​កំណត់​ ព្រោះ​ធំ​ពេក​ តូច​ពេក​ សុទ្ធតែ​មិន​សូវ​ល្អ​ គ្រាន់​តែ​ប្រាកដ​ថា​មាន​ច្រើន​ជាង​មួយ​ក្នុង​ដៃ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់