- 2018-10-08 12:01:00
- គន្លឹះ
សុខៗចង់លុបគណនី Instagram ឲ្យបាត់ជារៀងរហូត នេះចាំ Sabay ប្រាប់វិធី
- 2018-10-08 12:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខៗចង់លុបគណនី Instagram ឲ្យបាត់ជារៀងរហូត នេះចាំ Sabay ប្រាប់វិធី
ចន្លោះមិនឃើញ
ប្រសិនអ្នកកំពុងគិតថាគណនី Instagram របស់អ្នកត្រូវបានគេកំពុងលួចប្រើប្រាស់ឬបញ្ហាណាមួយ ឈានដល់ការចង់លុបគណនីឲ្យបាត់ជារៀងរហូត អ្នកអាចធ្វើដោយខ្លួនឯងបានតាមវិធីងាយបំផុត។
១.ចូលទៅកាន់ទំព័រ Delete Your Account ដោយតម្រូវឲ្យ Log In ចូល Instagram Web ជាមុនសិន ជារួមមិនអាចធ្វើដោយផ្ទាល់នៅលើ App បានឡើយ
២.រើសយកជម្រើសនៅក្នុងទីតាំង Why are you deleteing your account ? សូមធ្វើការបំពេញ Password សារជាថ្មី
៣.ចុចលើពាក្យ Permanently delete my account ជាការស្រេច។
បញ្ជាក់ថាការ Delete Account នឹងលុបចោលរាល់រូបភាព វីដេអូឬទិន្នន័យនៃការ Like Comment និង Follower ទាំងអំបាលម៉ាន ពោលមិនអាចស្រង់យកមកវិញ ដូចការ Disable Account នោះទេ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: