• 2018-10-02 03:02:45
  • ចំណេះដឹង

អ្នកប្រើ​ Telegram លើទូរសព្ទ មានវិធី​មួយ​អាច​បិទ​អាស័យដ្ឋាន IP មិន​ឲ្យបែកធ្លាយបាន

  • 2018-10-02 03:02:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Telegram ជា​បណ្ដាញ​សង្គម​ទំនាក់​ទំនង​មួយ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស​ធ្វើ​ការ​ទាក់​ទង​គ្នា​តាម​រយះ​ការ​ឆាត​ជា​អក្សរ សំឡេង និង​​អាច​ផ្ញើ​ជា​រូប​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​បាន។

តាម​ការ​ស្រាវ​ជ្រាវ​មួយ​ទៅ​លើ​ផ្នែក​សន្តិសុខ​របស់​លោក Dhiraj Mishra បាន​រក​ឃើញ​ថា​កម្មវិធី​ Telegram ដែល​បាន​ប្រើ​នៅ​លើ​កុំព្យូទ័រ និង​ទូរសព្ទ​ត្រូវ​បាន​លេច​ធ្លាយ​ទាំង​អាស​យដ្ឋាន IP សាធារណៈ​និង​ឯកជន នៅ​ពេល​ដែល​ធ្វើ​ការ​ហៅ​ចេញ​ជា​សំឡេង​ទៅ​រកគ្នា។

ដើម្បី​ជៀស​វាង​ការ​លេច​ធ្លាយ​អាសយដ្ឋាន IP សូម​ចូល​ទៅ​កំណត់​ដូច​ខាង​ក្រោម៖

បើក​កម្មវិធី Telegram រួច​ចូល​ទៅ​ Setting ចុច​លើ Privacy and Security  ចុច​លើ Voice Calls ត្រង់​កន្លែង Peer-to-Peer​: ជ្រើស​រើស​យក Never ឫ My Contacts

រូបភាព៖ នាយកដ្ឋាន ប្រឆាំង បទល្មើស បច្ចេកវិទ្យា

សូម​បញ្ជាក់​ដែល​ថា​ជម្រើស​នេះ​គឺ​មាន​តែ​សម្រាប់​កម្មវិធី​ Telegram​ នៅ​លើ​ទូរស័ព្ទ​តែ​ប៉ុណ្ណោះ ដែល​ក្រុមហ៊ុន​បាន​ធ្វើ​ការ​កែ​ប្រែ​បញ្ហា​នេះ​ទាំង​ក្នុង​ version 1.3.17 beta និង version 1.4 របស់​ Telegram ប៉ុន្តែ​សម្រាប់​កម្មវិធី​ Telegram​ ដែល​ប្រើ​ប្រាស់​នៅ​លើ​កុំព្យូទ័រ​ លោក​អ្នក​មិន​មាន​ជម្រើស​អ្វី​ក្នុង​ការ​បិទ​វា​បាន​ទេ៕

ប្រភព៖ នាយកដ្ឋាន ប្រឆាំង បទល្មើស បច្ចេកវិទ្យា

ប្រភព៖ នាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

មតិយោបល់