• 2018-09-03 14:46:10
  • ចំណេះដឹង

ប្រើ​អ៊ីនធឺណិត​រាល់​ថ្ងៃ តិច​អត់​ដឹង​អ្វី​ទៅ​ជា Ping, Download Speed និង Upload Speed?

  • 2018-09-03 14:46:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជុំវិញ​ការ​ប្រើប្រាស់​អ៊ីនធឺណិត ជា​ពិសេស​អ្នក​ចូលចិត្ត​ទាញ​យក​ឯកសារ​ធំៗ​ក៏​ដូច​ជា​អ្នក​ឧស្សាហ៍​លេង​ហ្គេម ​ប្រាកដ​ជា​ធ្លាប់​ឃើញ​ពាក្យ Ping, Download Speed និង Upload Speed ប៉ុន្តែ​ជឿ​ថា​មាន​មនុស្ស​តិច​ណាស់​ដែល​យល់​ច្បាស់​ពី​និយមន័យ​ពាក្យ​បច្ចេកទេស​ទាំង​នេះ។

អ្វី​ទៅ​ជា Ping?

Ping គឺ​ជា​ថេរវេលា​នៃ​ប្រតិកម្ម​ឬ​ការ​ឆ្លើយតប​នៃ​ការ​ភ្ជាប់​របស់​អ្នក ពោល​ដើម្បី​ឲ្យ​ដឹង​ថា​តើ​ការ​ឆ្លើយតប​មក​វិញ​មាន​ល្បឿន​ប៉ុណ្ណា បន្ទាប់​ពី​អ្នក​បាន​ផ្ញើ​សំណើ​អ្វី​មួយ​ចេញ​ទៅ។ និយាយ​ឲ្យ​ស្រួល​ស្តាប់​ដូច​ជា​អំឡុង​កម្សាន្ត​លេង​វីដេអូ​ហ្គេម អ្នក​រមែង​ឃើញ​លោត​តួ​លេខ​វាស់​ស្ទង់​គិត​ជា មីលីវិនាទី (ms) បើ​កាល​ណា​លេខ​នេះ​ធំ​ (1 000ms) នោះ​ក៏​មាន​ន័យ​ល្បឿន​អ៊ីនធឺណិត​ឆ្លើយតប​មក​វិញ​យឺត ផ្ទុយ​ទៅ​វិញ​បើ​ទំហំ​លេខ​នេះ​តូច (1 00ms) ជា​សញ្ញា​ល្អ​ដែល​ថា​អ៊ីនធឺណិត​អ្នក​អាច​ប្រើប្រាស់​យក​ជា​ការ​បាន។

អ្វី​ទៅ​ជា Download Speed?

វាស់​ស្ទង់​ល្បឿន​នៃ​ការ​ទាញ​យក​ទិន្នន័យ​ចេញ​ពី Sever មក​ចូល​ឧបករណ៍​របស់​អ្នក​ផ្ទាល់ ដោយ​ការ​ត​ភ្ជាប់​ភាគ​ច្រើន​រមែង​យក​ទំហំ Download ខ្ពស់​ជាង​ទំហំ Upload ចាប់​តាំង​ពី​សកម្មភាព​លើ​អ៊ីនធឺណិត​កំពុង​ពេញ​និយម​មាន​ដូច​ជា​ការ​ផ្សាយ​ផ្ទាល់​វីដេអូ​តម្រូវ​ល្បឿន​លឿន ម្ល៉ោះ Download Speed ខ្លាំង​ទើប​អាច​រត់​បាន​រលូន (ខ្នាត​គិត​ជា​មេហ្គាប៊ីត​ក្នុង​មួយ​វិនាទី Mbps)។

អ្វី​ទៅ​ជា Upload Speed?

វាស់​ស្ទង់​ល្បឿន​នៃ​ការ​បញ្ជូន​ទិន្នន័យ​ពី​ឧបករណ៍​អ្នក​ទៅ​កាន់ Sever របស់​អ្នក​ដទៃ ជា​ហេតុផល​ចាំ​បាច់​សម្រាប់​ប្រើប្រាស់​លើ​ការ​ផ្ញើ​ឯកសារ​ធំ​លើ Email ឬ​ប្រើប្រាស់​វីដេអូ Call ក៏​ដូច​ជា​និយាយ​ជាមួយ​បុគ្គល​ឯ​ទៀត​លើ Online (ខ្នាត​គិត​ជា​មេហ្គាប៊ីត​ក្នុង​មួយ​វិនាទី Mbps)។

ប្រភព: https://support.speedtest.net/hc/en-us/articles/203845290-What-is-ping-download-speed-and-upload-speed-

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា

មតិយោបល់