• 2018-08-02 07:25:46
  • ចំណេះដឹង

មិនទាន់​ហួស​ពេល​ទេ បើ​អ្នក​ដឹង​គន្លឹះ​​ខ្លះៗ​ មុន​ទៅ​រក​ទិញ​ទូរទស្សន៍​តាមហាង

  • 2018-08-02 07:25:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលអ្នក​រក​ទិញ​ទូរទស្សន៍​ សំខាន់ណាស់ដែលអ្នកត្រូវ​​ស្វែង​រក​ព័ត៌មាន​ឲ្យ​បានច្រើន។ មាន​លក្ខណៈ​ស្មុគស្មាញ​ ពាក់ព័ន្ធ​នឹង​ការ​ជ្រើសរើស​ ដោយសារ​មាន​ទំហំ​ និង​មុខងារ​ច្រើន​ប្រភេទ​​លើទូរទស្សន៍​ ដែល​ត្រូវគិតគូរ​​​ឲ្យ​បានច្បាស់​​។

1/ទូរទស្សន៍​ឆ្លាត​វៃ​​ឬ​​ទូរទស្សន៍​ធម្មតា

ទូរទស្សន៍​ឆ្លាតវៃ​ (Smart TV) អាច​ភ្ជាប់​​ប្រើ​អ៊ីនធឺណិត​ ចាក់​បទ​ចម្រៀង​ មើល​ភាពយន្ត​ ឬ​កម្មវិធី​ទូរទស្សន៍​នានា​។ Smart TV ធម្មតា​ផ្តល់​គុណភាព​រូបភាព​ច្បាស់​ល្អ​។ ពិត​ណាស់​ ទិញ​ Smart TV នឹង​ចំណាយ​ថវិកា​ច្រើន​ តែ​ក៏​ទទួល​​បានតម្លៃ​ត​បស្នង​មក​វិញ​​មិន​តិច​ដែរ​។

2/ទំហំ​អេក្រង់​

នរណា​ៗ​ក៏​ចង់​បាន​អេក្រង់​ធំ​ដែរ​ ប៉ុន្តែក៏​ត្រូវ​សិក្សា​មើល​​ទីតាំង​ ដែលអាច​ផ្តល់ផាសុកភាព​ដល់ការ​ទស្សនា។

3/LCD, LED ឬ OLED

ទូរទស្សន៍ត្រូវ​បាន​បែង​ចែកដូចជា៖

  • LCD (Liquid Crystal Display)៖ ប្រើ​ Liquid crystals និង​ពន្លឺ​ខាងក្រៅ​ ដើម្បី​បង្ហាញ​រូបភាព​លើ​អេក្រង់​។​
  • LED LCD (Light-Emitting Diodes)៖ ស្រដៀង​នឹង​ LCD ដែរ​ តែ​វា​ប្រើ​ Light-emitting diodes លើ​ផ្នែក​ខាងក្រោយ​អេក្រង់​ ឬ​គែម​ដើម្បី​បំភ្លឺ​ ធ្វើ​ឲ្យ​រូបភាព​លើ​អេក្រង់​កាន់​តែ​ភ្លឺ​។
  • OLED (Organic Light-Emitting Diodes)៖ ទទួល​បាន​ Contrast Ratio ល្អ​ប្រសើរ​ជាមួយ​ OLED TVs ដោយសារ​ Pixels របស់​វា​ផលិត​ពន្លឺ​ខ្លួន​ឯង​។ ថ្វី​បើ​តម្លៃ​ OLED TV មាន​ការ​ធ្លាក់​ចុះ​ពីរ​ បី​ឆ្នាំ​នេះ​ តែ​ក៏​នៅ​តែ​ថ្លៃ​គួរសម​ដែរ​។

4/Screen Resolution

Resolution កាន់​តែ​ខ្ពស់​ រូបភាព​បង្ហាញ​លើ​អេក្រង់​​កាន់តែ​ច្បាស់។ Resolution សំដៅ​លើ​ចំនួន​ Pixels បង្កើត​ជា​រូបភាព​បង្ហាញ​លើ​ទូរទស្សន៍​ ហើយ​​ Resolution មក​ពី​ចំនួន​បន្ទាត់​ Pixels លើ​អេក្រង់​ក្នុង​ពេល​​បង្ហាញ​ម្តង​ៗ។

Full HD ឬ​ 1080p Resolution

អេក្រង់​មាន​ Resolution 1920 x 1080 Pixels ផ្តល់​គុណភាព​រូបភាព​ច្បាស់​ជាង​ទូរទស្សន៍​ត្រឹម​ 720p។

Ultra HD ឬ 4K Resolution

អេក្រង់​មាន​ Resolution 3840 x 2160 Pixels ប្រភេទ​ Ultra HD ឬ​ 4K TVs ផ្តល់​រូបភាព​ និង​អក្សរ​ច្បាស់​ល្អ​លើ​កញ្ចក់​ទូរទស្សន៍​។

វីដេអូ​មួយ​ចំនួន​ប្រហែល​មិន​ទាន់​ដល់​កម្រិត​ 4K នោះ​ទេ​។ ក្រុមហ៊ុន​ជា​ច្រើន​កំពុង​បំពាក់​បច្ចេកវិទ្យា​នេះ​លើ​ម៉ូដែល​ថ្មី​ៗ។ 4K មាន​កម្រិត​​ HDR (High Dynamic Range) ជួយ​ជំរុញ​គុណភាព​ពណ៌​រូបភាព​បាន​កាន់​តែ​ល្អ​ប្រសើរ​។

5/ខ្សែ​ភ្ជាប់​

  • រន្ធ​ HDMI៖ ប្រើ​បញ្ជូន​សំឡេង​ និង​វីដេអូ​កម្រិត​ HD។ ទូរទស្សន៍​ជាច្រើន​ប្រើ​រន្ធ​ HDMI 1.4 តែ​អ្នក​ត្រូវការ​រន្ធ​ HDMI 2.0 សម្រាប់​ 4K TVs។
  • រន្ធ​ USB៖ ចូល​ប្រើ​រូបភាព​ពី​ Flash ឬ​សាក​ថ្ម​ Device ដូចជា​ Google Chromecast ឬ​ Roku Streaming Stick។
  • A/V jacks៖ ភ្ជាប់​ DVD Player ទៅ​កាន់​ទូរទស្សន៍​។
  • ខ្សែ Coaxial៖ ភ្ជាប់​ខ្សែ​ Boxes និង​ Antennas។

6/Refresh Rate

ដើម្បី​ទទួល​បាន​គុណភាព​រូបភាព​ច្បាស់​ល្អ​ ត្រូវ​ការ​​កម្រិត​ល្បឿន​ Refresh Rate ខ្ពស់​។ តាម​ស្តង់ដារ​គឺ​ 60Hz (រូបភាព​ Refresh ៦០ដង​ ក្នុង​មួយ​វិនាទី​) តែ​ល្បឿន​ Refresh Rate កាន់​តែ​ខ្ពស់​នឹង​ជួយ​បង្ការ​រូបភាព​បែក​ Pixels ពី​ឈុត​ឆាក​មាន​ភាព​រហ័ស​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ https://www.dealnews.com/features/LCD-HDTV-Primer-What-terms-you-need-to-know-before-making-your-next-TV-purchase/275408.html

ប្រភព៖ dealnews ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់
អត្ថបទពេញនិយម