/5b3dd7ce256c6_1530779580_medium.png)
- 2018-07-05 23:21:00
- ចំណេះដឹង
ទិញមួកសុវត្ថិភាព បើចង់បានមួកស្តង់ដា ត្រូវមើល ៣ ចំណុច
- 2018-07-05 23:21:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិញមួកសុវត្ថិភាព បើចង់បានមួកស្តង់ដា ត្រូវមើល ៣ ចំណុច
ចន្លោះមិនឃើញ
មួកសុវត្ថិភាពមានច្រើនប្រភេទ មានម៉ូដប្លែកៗ ហើយក៏មានទម្រង់រូបរាងខុសៗគ្នា។ ប៉ុន្តែមួកដែលមានស្តង់ដា មានចំណុចមួយចំនួនដែលអ្នកប្រើប្រាស់គួរដឹង ដើម្បីសុវត្ថិភាពប្រើប្រាស់។
លោក សេង បូរិន ម្ចាស់ក្រុមហ៊ុននាំចូលមួកសុវត្ថិភាពនៅហាង រិទ្ធ បូរិន រ៉ូយ៉ាល់ប្រាប់ថា មួកដែលមានស្តង់ដាត្រឹមត្រូវ ត្រូវមាន ៣ ចំណុច៖
-មានលិខិតបញ្ជាក់ទទួលស្គាល់៖
មួកដែលមានស្តង់ដា ត្រូវមានការបញ្ជាក់ពីគុណភាពប្រើប្រាស់ជាផ្លូវការ។ ដូចជា DOT ជាមួកស្តង់ដាដែលទទួលស្គាល់ដោយអាជ្ញាធរដឹកជញ្ជូនរបស់អាមេរិក។ តែអ្នកប្រើប្រាស់ ក៏ត្រូវប្រយ័ត្នមើលដែរព្រោះអាចមានការបន្លំ ដែលធ្វើឲ្យអ្នកប្រើប្រាស់យល់ខុស។
បញ្ជាក់៖ លិខិតបញ្ជាក់ស្តង់ដាមានច្រើនស្ថាប័ន Sabay នឹងបង្ហាញស្តង់ដាមួកដែលមានការទទួលស្គាល់ជាសាកលនៅពេលក្រោយ។
-ប៉ុងខាងក្នុងហាប់ល្អ៖
ការមើលដោយផ្ទាល់ភ្នែក ជាធម្មតាមួកដែលមានស្តង់ដាមានសាច់អេប៉ុងខាងក្នុងហាប់ល្អ មានជាតិកាំម៉ាញីមិនងាយជក់ទឹក។
-ត្រូវមានទម្ងន់ចាប់ពី ១ គីឡូ៖
មួកស្តង់ដាត្រូវមានទម្ងន់ចាប់ពី ១ គីឡូឡើងទៅ។ ទោះបើកបរក្នុងល្បឿនលឿន ១២០ គីឡូម៉ែត្រ/ម៉ោង ក៏អាចការពារគ្រោះថ្នាក់ធ្ងន់ដល់អ្នកបើកបរ។
ក្រៅពីនេះលោកបញ្ជាក់ថា មួកសុវត្ថិភាពក៏មានអាយុកាលប្រើប្រាស់របស់វា ជាធម្មតាអាចប្រើបាន ៥ ឆ្នាំ បើសិនមានការថែទាំបានត្រឹមត្រូវ ដោយអ្នកប្រើប្រាស់ឧស្សាហ៍ឆែក និងសម្អាតអេប៉ុងខាងក្នុង ដើម្បីការពារការឆ្លងមេរោគផ្សេងៗ។
អានអត្ថបទបន្ទាប់៖