- 2018-07-03 00:08:00
- ចំណេះដឹង
នៅ World Cup ប្រកួតនីមួយៗ គេប្រើកាមេរ៉ាសរុបប៉ុន្មានគ្រឿង?
- 2018-07-03 00:08:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅ World Cup ប្រកួតនីមួយៗ គេប្រើកាមេរ៉ាសរុបប៉ុន្មានគ្រឿង?
ចន្លោះមិនឃើញ
មានមនុស្សប្រមាណ ១ ពាន់លាននាក់បានទស្សនាការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2018 ក្នុងប្រទេសរុស្ស៊ី។ ដើម្បីប្រាកដថាអ្នករាល់គ្នាអាចតាមដានការប្រកួតបានរលូន FIFA ក៏បានរៀបចំនូវឧបករណ៍និងបច្ចេកវិទ្យាពិសេសជាច្រើន។
ការថតផ្សាយកីឡាបាល់ទាត់ជាដំណើរការដ៏ស្មុគស្មាញមួយ ដោយមានការរៀបចំបុគ្គលិករាប់រយនាក់មុនការប្រកួតចាប់ផ្តើម ជាពិសេសក៏វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសដែលត្រូវការចំណាយយ៉ាងក្រាស់ក្រែល ដោយបច្ចុប្បន្នមានការផ្សាយផ្ទាល់សរុបចំនួន ៣០០ ស្ថាប័ន ជុំវិញ ២១០ ប្រទេសទូទាំងសកលលោក។
FIFA ក៏បានប្រកាសថា World Cup ឆ្នាំនេះជាលើកដំបូង ដែលទាំង ៦៤ ប្រកួត មានការផ្សាយផ្ទាល់ក្នុងកម្រិត Ultra HD ដោយតាមការបង្ហើបប្រាប់មានប្រើប្រាស់ កាមេរ៉ាដល់ទៅ ៣៧ គ្រឿង លើទីលានប្រកួត ដើម្បីប្រាកដថានឹងមិនខកខានទិដ្ឋភាពដ៏សំខាន់ណាមួយ។
ត្រូវបានដំឡើងនូវប្រព័ន្ធវីដេអូ UHD/HDR/1080p ដោយមាន ៨ គ្រឿងចាប់យកទិដ្ឋភាពវីដេអូក្នុងកម្រិត UHD/4K (ប្រភេទកាមេរ៉ាដែលប្រើប្រាស់លែនធំបំផុត) ហើយមាន ៨ ទៀតចាប់យកនូវកម្រិត 1080p/HDR និង 1080p/SDR។ ការប្រើកាមេរ៉ាទាំងនេះ ក៏បានចូលរួមចំណែកជួយក្នុងដំណើរការបច្ចេកវិទ្យា VAR (Video Assisted Referee) ដែលជាមុខងារដើម្បីឲ្យប្រាកដថាការកាត់សេចក្ដីរបស់អាជ្ញារកណ្តាលនឹងធ្វើឡើងដោយត្រឹមត្រូវ អំឡុងពេលមានការប៉ះទង្គិចគ្នាលើទីលានប្រកួត។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: