- 2018-06-21 04:01:07
- ចំណេះដឹង
មានឱកាសការងារខ្ពស់ បើចេះរៀបចំ CV បានស្អាត ទាក់ចិត្តអ្នកគ្រប់គ្រង
- 2018-06-21 04:01:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានឱកាសការងារខ្ពស់ បើចេះរៀបចំ CV បានស្អាត ទាក់ចិត្តអ្នកគ្រប់គ្រង
ចន្លោះមិនឃើញ
បណ្ដាញសង្គមមួយនេះ មានការផ្ដោតខ្លាំងលើ ការបង្កើតបណ្ដាញទំនាក់ទំនង គោលបំណងស្វែងរកការងារ និងបុគ្គលិក។ ភាគច្រើន អ្នកប្រើប្រាស់យកបណ្ដាញសង្គមនេះជាផ្លូវការ ចែករំលែកអ្វីខ្លួនចេះ ចាប់អារម្មណ៍ និងសមិទ្ធផលបានធ្វើ។
សមត្ថភាពអ្នកមានហើយ តែបើខ្វះបណ្ដាញ ដូចជាបណ្ដាញសង្គមមួយនេះ ហាក់ខ្វះធាតុសំខាន់មួយ។
១) Profile ត្រូវមានរូបថត ព័ត៌មានសំខាន់ៗផ្ទាល់ខ្លួន
គួរបំពេញព័ត៌មាន តម្រូវក្នុង LinkedIn ដែលផ្ដល់ភាពស្រួលដល់ម្ចាស់ក្រុមហ៊ុនអាន។
ពេលព័ត៌មានបំពេញបានត្រឹមត្រូវគ្រប់ចំនួន លទ្ធផលស្វែងរកនឹងបង្ហាញភាគច្រើនលើគេ។
២) កែប្រែ URL
ពេលបង្កើត LinkedIn profile ដំបូង URL ទទួលបានមានអក្សរ លេខច្រើនវែង។ ដូច្នេះគួរកែប្រែ ដើម្បីផ្ដល់ភាពងាយស្រួល ស្វែងរកអ្នកតាមរយៈ Google ឬ LinkedIn។ ឧទាហរណ៍ http://www.linkedin.com/in/yourname។
ដើម្បីផ្លាស់ប្ដូរ URL ចូលទៅកាន់ Profile រួចចុចលើ Edit Public Profile & URL. នៅផ្នែកស្តាំខាងលើ។
៣) បើកចំហ
បើអ្នកកំពុងស្វែងរកការងារ គួរបើកដំណើរការមុខងារ Open Candidates ដែលអាចប្រាប់ដល់ម្ចាស់ក្រុមហ៊ុន អ្នកកំពុងស្វែងរកការងារ។
យោងតាម LinkedIn ចំពោះ Profile បើកមុខងារនេះ មានសារចូលពីម្ចាស់ក្រុមហ៊ុនច្រើន។
ដើម្បីបើកដំណើរការ Setting នេះ អាចចូលទៅផ្នែក Career Interests នៅក្នុង Dashboard លើ Profile អ្នក។
៤) កំណត់ Search Alert
Search alerts ជាមុខងារមួយល្អ បើអ្នកចង់តាមដានតម្រូវការបុគ្គលិកថ្មីនៅក្រុមហ៊ុនមួយ អាចជាគូប្រកួតប្រជែង ឬនរណាម្នាក់មានតួនាទីស្រដៀងអ្នកនៅក្រុមហ៊ុនដទៃទៀត។
ជ្រើសរើស Filter ឈ្មោះ People មុនពេលស្វែងរកក្រុមហ៊ុនជាក់លាក់ណាមួយ រួចជ្រើសរើសយក Create search alert។
ក្រោយមកទៀត នឹងទទួលអ៊ីមែល ពេលនរណាម្នាក់សាកសមនឹងលទ្ធផលស្រាវជ្រាវអ្នកបានកំណត់។
៥) កំណត់ Job alert
ពេលអ្នកស្រាវជ្រាវការងារក្នុងផ្នែក Jobs របស់ LinkedIn អាចកំណត់ Alerts ចូលផ្ទាល់ទៅកាន់ Inbox ពេលមានតម្រូវការ ការងារ។
អាចចូលទៅផ្នែក Jobs របស់ទំព័រ ដោយចុចលើ icon រូបកាបូប នៅផ្នែកលើទំហំ Homepage។
៦) ស្នើសុំជំនួយ
បើអ្នកស្គាល់នរណាម្នាក់នៅក្រុមហ៊ុនណាមួយ ហើយចង់បម្រើការងារទីនោះដែរ អាចស្នើសុំជំនួយពីពួកគាត់បាន ព្រោះងាយនឹងមានឱកាសបម្រើការងារខ្ពស់។
ពេលស្រាវជ្រាវការងារណាមួយ អាចបើកប្រើ Filter ឈ្មោះ in your network ដើម្បីឃើញថា Connection ណាមួយ បម្រើការងារក្នុងក្រុមហ៊ុនចង់បាន។ ក្នុងនោះ អ្នកនឹងឃើញមានប៊ូតុងមួយ Ask for a Referral។
អ្នកអាចផ្ញើសំណើ សរសេរដោយខ្លួនឯង ក្នុងនោះគួរ៖
៧) Export connections
ការ Export connections នឹងបង្កើតបញ្ជីឈ្មោះ អ៊ីមែល អាសយដ្ឋាន មុខតំណែង និងព័ត៌មានមួយចំនួនទៀត រាល់ Connection លើ LinkedIn របស់អ្នក។
ដើម្បី Export ចេញនូវបញ្ជីទំនាក់ទំនងនេះ ចូលទៅកាន់ Tab ឈ្មោះ My Network > ចុចលើ See All Contacts។ រួចនៅជ្រុងស្ដាំផ្នែកខាងលើ ចុចលើ Manage Synced and Imported Contacts.។ នៅក្រោមផ្នែក Advanced Actions នឹងឃើញមានជម្រើស Export Contacts៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ