• 2018-06-15 02:57:17
  • ចំណេះដឹង

មាន​អាជ្ញាកណ្តាល​​ដ៏​សំខាន់មួយ​ទៀត លើទីលាន​​បាល់ទាត់ World Cup 2018

  • 2018-06-15 02:57:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ​​បច្ចេកវិទ្យា​ VAR (Video Assistant Referee system) ​ត្រូវ​បានប្រើប្រាស់​ជា​លើក​ដំបូង​សម្រាប់​ព្រឹត្តិការណ៍ ប្រកួត​បាល់ទាត់ពិភពលោក World Cup 2018 ជា​ជំនួយ​ការ​អាជ្ញាកណ្តាល​កាត់​សេចក្តី​លើទីលាន​ប្រកួត​។

VAR នឹង​ឃ្លាំ​មើល​ការ​ប្រកួត​នីមួយៗ​ពេញលេញ​ ហើយ​បើ​ឃើញ​មាន​អ្វី​ខុស​ប្រក្រតី​ នឹង​ឲ្យ​សញ្ញា​ទៅ​កាន់​អាជ្ញាកណ្ដាល​ភ្លាមៗ​។ មែនទែន​ទៅ​ប្រព័ន្ធ​ VAR ត្រឹម​ជា​អ្នក​ផ្ដល់​ប្រឹក្សា​យោបល់​ រីឯ​ការ​សម្រេចចិត្ត​ ស្ថិត​លើ​អាជ្ញាកណ្ដាល​លើ​ទីលាន​។

ពួកគេ​នឹង​ទទួល​បាន​វីដេអូ​បន្ត​ផ្ទាល់​​ពី​ទីលាន​ ដែល​ចាប់​ប្លង់​ទិដ្ឋភាព​បញ្ជូន​ពី​កាមេរ៉ា​ ក្នុង​ល្បឿន​ធម្មតា​ និង​ យឺត​ៗ ងាយស្រួល​តាមដាន​។

ការ​ប្រើប្រាស់​បច្ចេកវិទ្យា VAR មាន ៤ ករណី៖

  • ការ​កំណត់​គ្រាប់បាល់៖ VAR នឹង​ពិិនិត្យ​បាល់​ចេញ​ឬ​ចូល និង​កំហុស​ឆ្គង​ដែលនាំ​ឲ្យ​មានការ​ស៊ុត​បាល់​បញ្ចូលទី។
  • ការ​ផ្តល់​បាល់​ពិន័យ​ ១១ ម៉ែត្រ​៖ ការ​ផ្តល់​បាល់ពិន័យ​ ១១ ម៉ែត្រ​ ​ត្រូវ​បានផ្តល់​ដោយ​​មិន​​លម្អៀង និង​មិន​មានកំហុស​ដោយចេតនា។
  • ការ​ផ្តល់​កាត​ក្រហម​៖ នៅពេលអាជ្ញាកណ្តាល​​​សម្រេច​ពិន័យ​កីឡាករ​ណា​មួយ VAR ត្រូវ​​បានដើម្បីសម្រេច​ បើ​ផ្អែកលើ​ហេតុផល​សមស្រប​។
  • ការ​ចាប់​កំហុស​ច្រឡំ​៖ VAR ក៏​​ប្រើ​ឆែកមើល​អ្នក​បង្ក​កំហុស​ពិត​ប្រាកដ​ ក្រែង​លោ​​មានការ​ចាប់​​ច្រឡំ។

ពេលណា​បញ្ជាក់​ថា​អាជ្ញាកណ្ដាល​កំពុង​ប្រើ​ជំនួយ​ពី​ប្រព័ន្ធ​ VAR អាជ្ញាកណ្ដាល​ទទួល​បាន​សារ​មួយ​តាមរយៈ​កាស​ពាក់​នឹង​ត្រចៀក​ បង្ហាញ​ពី​ការ​សម្រេចចិត្ត​ខ្លួន​ ត្រូវ​ពិនិត្យ​ឡើង​វិញ​ ឬ​យ៉ាង​ណា​ពី​ប្រព័ន្ធ​ VAR។ ទស្សនិកជន​ប្រហែល​មិន​ដឹង​នោះ​ទេ​ពី​ដំណើរការ​នេះ​ ឬ​ត្រឹម​ឃើញ​អាជ្ញាកណ្ដាល​យក​ដៃ​ប៉ះ​នឹង​ត្រចៀក​។

មួយ​វិញ​ទៀត​ ពេល​អាជ្ញាកណ្ដាល​ប្រើ​ដៃ​គូស​ជា​សញ្ញា​ចតុកោណ​ បង្ហាញ​ពី​គំរូ​ទូរទស្សន៍​ បង្ហាញ​សញ្ញា​ទៅ​កាន់​ក្រុម​ការងារ​ VAR ផ្ដល់​ព័ត៌មាន​បន្ថែម​។

កាន់​តែ​ច្បាស់​មួយ​ទៀត​ អាជ្ញាកណ្ដាល​នឹង​ចេញ​ក្រៅ​ទីលាន​ ធ្វើ​ជា​សញ្ញា​ទូរទស្សន៍​ ហើយ​នឹង​អាច​មើល​វីដេអូ​សារ​ឡើង​វិញ​ ដែល​បាន​បង្ហាញ​ទៅ​កាន់​ក្រុម​ការងារ​ VAR រួច​ធ្វើការ​ពិភាក្សា​ និង​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​។

ប្រព័ន្ធ​នេះ​ជួយ​កាត់បន្ថយ​ការ​ប្រកែក​យក​តែ​ឈ្នះ​របស់​កីឡាករ​ និង​បង្ការ​ហានិភ័យ​ ក្រែងអាជ្ញាកណ្ដាល​ មាន​ការ​ស៊ី​សំណូក​ ឈរ​លើ​ក្រុម​ម្ខាងៗ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Independent ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់