• 2018-06-09 00:25:00
  • ចំណេះដឹង

លើ​រថយន្ត Hybrid មាន​ចង្កឹះ​លេខ​ពិសេស​មួយ បើប្រើ​ត្រូវ​ជួយ​មិន​ចេះតិច

  • 2018-06-09 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​នៅ​លើ​រថយន្ត​ប្រើ​សាំង លេខ​ស្វ័យ​ប្រវត្តិ​ភាគ​ច្រើន ប្រើ​ចង្កឹះ​លេខ​មាន​ដូចជា P R N D 2 L ដោយ​រថយន្ត​ខ្លះ​កាត់​ចោល​លេខ 2 និង L ចោល​ជំនួស​ដោយ​លេខ S វិញ។ ប៉ុន្តែ បើ​នៅ​លើ​រថយន្ត​ហាយប្រ៊ីដ​វិញ មាន​ចង្កឹះ​អក្សរ B មួយ​ទៀត មិន​មាន​ចង្កឹះ​អក្សរ S មក​ជាមួយ​ឡើយ។

ចំពោះ​ចង្កឹះ​អក្សរ B នេះ​មាន​ប្រិយមិត្ត​មួយ​ចំនួន​បាន​ដឹង​ពី​ការ​ប្រើប្រាស់​វា​រួច​ហើយ តែ​ក៏​នៅ​មាន​​អ្នក​ខ្លះ​ទៀត​មិន​ដឹង​​ពី​ការ​​ប្រើប្រាស់ នៅ​ពេល​ណា ក្នុង​ស្ថាន​ភាព​​បែប​ណា​។

ដូច​ដែល​អ្នក​ដឹង​ហើយ​ថា លេខ 2 និង L នៅ​លើ​ចង្កឹះ​លេខ​រថយន្ត​ប្រើ​សាំង​ធម្មតា​ ប្រើ​ដើម្បី​ទាក់​លេខ​រថយន្ត​ឲ្យ​នៅ​ត្រឹម​លេខ ១ និង ២ ដើម្បី​ឲ្យ​វា​ស្ទុះ និង​ម៉ាស៊ីន​កន្ត្រាក់​ខ្លាំង​ពេល​ជាប់​ផុង​ជា​ដើម។ ចង្កឹះ​អក្សរ B នេះ​គឺ​មក​ពី​ពាក្យ​ពេញ​ថា "Engine Brake” ចង់​សំដៅ​ទៅ​លើ​ការ​ប្រើប្រាស់​ម៉ាស៊ីន​រថយន្ត​ផ្ទាល់​ជា​ហ្រ្វាំង​ជំនួយ។ បើ​គិត​យ៉ាង​សាមញ្ញ ចង្កឹះ​អក្សរ B នេះ​ត្រូវ​ប្រើ​នៅ​ពេល​ដែល​ចុះ​ចំណោត។

នៅ​ពេល​ដែល​អ្នក​បើកបរ​ប្រើ​ចង្កឹះអក្សរ​ B ម៉ាស៊ីន​នឹង​មិន​បង្កើន​ល្បឿន​ឡើយ​ពេល​ចុះ​ពី​លើ​ទួល ពី​ព្រោះ​វា​ប្រើ​ម៉ាស៊ីន​រថយន្ត​ជា​ហ្រ្វាំង​តែ​ម្ដង មិន​អាច​ឲ្យ​កង់​ទាំង ៤ វិល​លឿន​តាម​ជម្រាល​បាន​ឡើយ។ ការ​ប្រើប្រាស់​ចង្កឹះ​B មាន​ប្រយោជន៍​ខ្លាំង​ ព្រោះ​វា​ជួយ​ការពារ​ហ្រ្វាំង​ពី​ការ​ធ្វើ​ការ​ហួស​ប្រមាណ ដោយ​វា​អាច​ធ្វើ​ឲ្យ​ហ្រ្វាំង​ឡើង​កម្ដៅ​ខ្លាំង និង​ចាប់​លែង​ស៊ី ពេល​ប្រើ​ក្នុង​ការ​ចុះ​ទួល​រយៈ​ពេល​យូរ។ ម៉្យាង​ទៀត ការ​ប្រើប្រាស់​ចង្កឹះ​អក្សរ B ក៏​ជួយ​សាក​ថ្ម​ដល់​អាគុយ​រថយន្ត​ហាយប្រ៊ីដ​ ដូច​ដែល​ពេល​យើង​ជាន់​ហ្រ្វាំង​នៅ​នឹង​ជើងដែរ​។

វីដេអូ​ពន្យល់​ពី​ការ​ប្រើប្រាស់​ចង្កឹះ​អក្សរ B របស់​រថយន្ត​ហាយប្រ៊ីដ៖

ចុច​អាន៖

អត្ថបទ៖ ផាត សុវត្ថិ

មតិយោបល់