- 2018-05-29 01:30:52
- ចំណេះដឹង
ទិញទូរទស្សន៍ឲ្យត្រូវចិត្ត កុំគិតទំហំទូរទស្សន៍កាន់តែធំ កាន់តែល្អ មានចំណុចជាច្រើនទៀតគួរពិចារណា
- 2018-05-29 01:30:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិញទូរទស្សន៍ឲ្យត្រូវចិត្ត កុំគិតទំហំទូរទស្សន៍កាន់តែធំ កាន់តែល្អ មានចំណុចជាច្រើនទៀតគួរពិចារណា
ចន្លោះមិនឃើញ
ទំហំទូរទស្សន៍កាន់តែធំ កាន់តែល្អ តែមានចំណុចច្រើនទៀតគួរពិចារណា រួមមាន ចម្ងាយពីកន្លែងអង្គុយមើល កន្លែងដាក់ទូរទស្សន៍ជាដើម។
បន្ទប់ដាក់ទូរទស្សន៍
នេះជាសំនួរដំបូង មុនពេលដើររកទិញទូរទស្សន៍។ គួរជ្រើសរើសទីតាំង កំណត់ខ្នាតទំហំបណ្ដោយ និងទទឹង ជម្រៅកន្លែងដាក់ទូរទស្សន៍ ដូចជាភ្ជាប់នឹងជញ្ជាំងជាដើម ហើយពេលដើររកទិញ អាចប្រើព័ត៌មានទាំងនេះ កំណត់ជ្រើសរើសទំហំទូរទស្សន៍ (មិនមែនទំហំអេក្រង់ទេ)។
ជើងបញ្ឈរ
បើមិនប្រើភ្ជាប់នឹងជញ្ជាំង ត្រូវការប្រើជើងបញ្ឈររបស់ទូរទស្សន៍។ ដូច្នេះ គួរធានាទីតាំងមានកម្ពស់សមល្មមអាចដាក់ ពេលភ្ជាប់ប្រើជើង។
ចម្ងាយ
ទំហំទូរទស្សន៍មិនប្រាកដថាល្អនោះទេ ពេលមើលជិតពេក។ ជាធម្មតា គួរដឹងពីចម្ងាយពីកន្លែងដាក់សាឡុងអង្គុយទស្សនា និងអេក្រង់ទូរទស្សន៍ ដោយគិតជាខ្នាត អ៊ីង រួចគុណនឹង ០.៨៤ ដើម្បីអាចដឹងពីទំហំអេក្រង់ ផ្ដល់ភាពងាយស្រួលក្នុងការមើល។
តែមានទំនាស់បន្តិច ដោយបើប្រើចម្ងាយពីកន្លែងអង្គុយ ៨ ហ្វីត ពីទូរទស្សន៍ ប្រហែលត្រូវការអេក្រង់ទំហំដល់ទៅ ៨០ អ៊ីង។ ដោយហេតុផលនេះ សម្រាប់បន្ទប់ទទួលភ្ញៀវភាគច្រើន គួរប្រើទំហំអេក្រង់ ៥០ អ៊ីង។
គុណភាព
បើព្យាយាមតម្រង់រកទំហំអេក្រង់ធំបំផុត តាមថវិកាមាន ប្រហែលអាចទទួលបានទូរទស្សន៍ធំផ្អែកតាមនោះ តែគួរពេញចិត្តទៅនឹងគុណភាពរូបភាពផ្ដល់ឲ្យ។ ល្អបំផុតគួរធ្វើឲ្យមានតុល្យភាពរវាងទំហំ និងគុណភាពរូបភាព ដើម្បីអាចមើលបានពេញភ្នែក រយៈពេលយូរ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ