- 2018-05-25 07:19:47
- ចំណេះដឹង
វិធីមួយអាចឆែកដឹងភ្លាម លេខ VIN លើឡានពិតជាហ្សីនមកពីនាយឬអត់ (វិដេអូ)
- 2018-05-25 07:19:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីមួយអាចឆែកដឹងភ្លាម លេខ VIN លើឡានពិតជាហ្សីនមកពីនាយឬអត់ (វិដេអូ)
ចន្លោះមិនឃើញ
លេខ VIN ដែលមានជាប់នៅខាងមុខតាប្លូ អ្នកបើកបរ នៅចំហៀងទ្វារ ឬផ្នែកផ្សេងៗនៃរថយន្តនោះ ជាលេខសម្គាល់អត្តសញ្ញាណរបស់រថយន្ត ដែលវាមានបរិយាយពី ប្រទេស រោងចក្រ ឆ្នាំផលិត និងលក្ខណៈសម្បត្តិរបស់រថយន្តជាដើម។
ប៉ុន្តែដោយសារតែ VIN មានលេខដែលបញ្ជាក់ពីឆ្នាំផលិត និងលក្ខណៈសម្បត្តិរបស់រថយន្តនេះ អាចមានជនខិលខូចមួយចំនួនលួចបន្លំខ្ទង់ណាមួយលេខសម្គាល់នេះ ដូចជាលេខឆ្នាំផលិត កែឡើងឲ្យខ្ពស់ជាដើម។
ទាក់ទិននឹងបញ្ហានេះ ថ្ងៃនេះ Sabay សូមបង្ហាញនូវវិធីដើម្បីបញ្ជាក់ថា លេខ VIN របស់អ្នកគ្រប់ខ្ទង់ជាលេខពិតប្រាកដ មិនមានការកែផ្លាស់ប្ដូរឡើយដោយប្រើប្រមាណវិធី ដែលផ្ទៀងផ្ទាត់ជាមួយខ្ទង់ទី ៩ នៃ VIN ដែលជាលេខបញ្ជាក់ថា VIN នោះពិតប្រាកដឬអត់៖
ជាដំបូងអ្នកត្រូវយក VIN របស់អ្នកមករាយក្នុងជួរទី ១ តារាងដូចខាងក្រោមនេះ ដោយរំលងខ្ទង់ទី ៩ ព្រោះយើងនឹងយកលទ្ធផល ដែលចេញពីការគណនានេះមកផ្ទៀងផ្ទាត់ជាមួយលេខខ្ទង់ទី ៩៖
ក្នុងជួរទីពីរ ដែលនិយាយពីតម្លៃអក្សរ យើងទម្លាក់លេខពីជួរខាងលើមករាល់ខ្ទង់ណា ដែលមានតម្លៃជាលេខ។ ឧទាហរណ៍ លេខខ្ទង់ទី ៦ ដែលមានលេខ 1 ត្រូវទម្លាក់មកជាលេខ ១ ដដែលក្នុងជួរតម្លៃអក្សរ។ ចំពោះខ្ទង់ណា ដែលមានតម្លៃជាអក្សរវិញ អ្នកត្រូវជំនួសដោយតម្លៃដូចខាងក្រោមនេះ៖
ចំពោះជួរទីបី ដែលនិយាយពីតម្លៃតាមខ្ទង់វិញ យើងមានតារាងសម្រាប់បំពេញតាមតែម្ដង ដោយតម្លៃក្នុងជួរនេះ មានគ្រប់ខ្ទង់ លើកលែងតែខ្ទង់ទៅ ៩ ដែលយើងកំពុងរក ហើយពួកវាមានតម្លៃថេរជានិច្ច៖
ពេលបានលទ្ធផលទាំងជួរទី ២ (តម្លៃអក្សរ) និងទី ៣ (តម្លៃតាមខ្ទង់) រូចហើយ យើងយកវាគុណគ្នាពីលើចុះក្រោមតាមជួរនីមួយៗ ហើយដាក់លទ្ធផលក្នុងតារាងផលគុណ។
ជំហានបន្ទាប់ គឺត្រូវយកលេខគ្រប់ប្រអប់ក្នុងជួរផលគុណបូកបញ្ចូលគ្នា ហើយដាក់លទ្ធផលក្នុងផលបូក ហើយភាគច្រើនលទ្ធផលវាចេញត្រឹមខ្ទង់រយ។ ជំហានចុងក្រោយមាន ២ ជម្រើសងាយស្រួល ដោយទី ១ យើងត្រូវយកផលបូកនោះ មកចែកនឹង ១១ ហើយសំណល់នៃផលចែកនោះជាលេខខ្ទង់ទី ៩ ហើយ។ ឧទាហរណ៍ លទ្ធផលចេញមក ២៦៥ ត្រូវចែកនឹង ១១ ហើយបានសំណល់ ១។ ដូចនេះ យើងយកលេខ ១ នេះទៅផ្ទៀងផ្ទាត់នឹងខ្ទង់ទី ៩ នោះ បើវាដូចគ្នាគឺ VIN របស់យើងជាលេខត្រឹមត្រូវគ្មានការបន្លំឡើយ។
ឯវិធីទី ២ វិញ ដោយផលបូកនោះវានៅខ្ទង់រយ ដូចនេះវាមាន ៣ ខ្ទង់ (រយ ដប់ រាយ) យើងយកលេខនៅខ្ទង់រយ ដក ខ្ទង់ដប់ ហើយបូកនឹងខ្ទង់រាយវិញ។ ឧទាហរណ៍ លទ្ធផលចេញមក ២៦៥ យើងយក ២-៦+៥=១ ។
ចំណាំ៖ បើធ្វើតាមវិធីទី ២ ចេញលទ្ធផលអវិជ្ជមានយើងត្រូវយកលទ្ធផលនោះបូកនឹង ១១។ ឧទាហរណ៍ លទ្ធផលចេញមក ២១៧ យើងយក ២+១-៧= -៤ គឺយើងត្រូវយក -៤ នោះមកបូកនឹង ១១ គឺ -៤+១១= ៧។
ចុចអាន៖