- 2018-05-23 01:32:08
- ចំណេះដឹង
ឈប់ច្រឡំទៀតទៅ មកចែកឲ្យដាច់រវាងពាក្យ CPU និង GPU
- 2018-05-23 01:32:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈប់ច្រឡំទៀតទៅ មកចែកឲ្យដាច់រវាងពាក្យ CPU និង GPU
ចន្លោះមិនឃើញ
ពាក្យថា CPU និង GPU ស្តាប់ទៅមានភាពស្រដៀងគ្នា រហូតធ្វើឲ្យអ្នកប្រើប្រាស់កុំព្យូទ័រខ្លះមានការភ័ន្តច្រឡំរវាងពាក្យទាំងពីរ។ សុទ្ធសឹងជាបន្ទះឈីបដែលផលិតឡើងដោយត្រង់ស៊ីស្ទ័ររាប់រយលាននិងអាចដំណើរការរាប់ពាន់ប្រតិបត្តិការក្នុងមួយវិនាទី។ ចុះអ្វីទៅជាភាពខុសគ្នារវាង CPU និង GPU?
+អ្វីទៅជា CPU?
CPU ឬ Central Processing Unit ក្នុងកុំព្យូទ័រត្រូវបានគេនិយមហៅថាជាផ្នែកខួរក្បាលនៃម៉ាស៊ីន។ ប្រមូលផ្តុំដោយត្រង់ស៊ីស្ទ័ររាប់រយលាន អាចប្រើក្នុងការដំណើរការការគណនារាប់មិនអស់។ ស្តង់ដារនៃ CPU រមែងមានមួយទៅបួន Cores ដែលរត់នៅល្បឿន 1 ទៅ 4GHz។ មានភាពអស្ចារ្យខ្លាំងព្រោះអាចបំពេញការងារគ្រប់យ៉ាង ប្រសិនណាកុំព្យូទ័រកំពុងដំណើរការកម្មវិធីឬមុខងារច្រើន នោះហើយជាកាតព្វកិច្ចរបស់ CPU។
+អ្វីទៅជា GPU?
GPU ឬហៅថា Graphics Processing Unit ជា Microprocessor ពិសេសមួយ បង្កើតឡើងសម្រាប់ធ្វើឲ្យប្រសើរឡើងនូវការបង្ហាញក្រាហ្វិករូបភាពលើអេក្រង់កុំព្យូទ័រ។ ដំណើរការនៅល្បឿនយឺតជាង CPU ប៉ុន្តែមានចំនួនច្រើននៃ Cores ពោលគឺ GPU បង្កើតឡើងក្នុងគោលបំណងធ្វើការខុសពី CPU ជារួមទាក់ទងនឹងការ Render វីដេអូ ដោយឆ្លងកាត់ Cores រាប់ពាន់ ជំរុញឲ្យដំណើរការអាចធ្វើទៅបានយ៉ាងរលូន រហូតឈានដល់ប្រភេទក្រាហ្វិក 3D មានការគណនាស្មុគស្មាញតម្រូវចេញពីហ្គេមពេញនិយមបច្ចុប្បន្ន។
+ភាពខុសគ្នា?
GPU ទំនើបសព្វថ្ងៃមានដូចជា Nvidia GTX 1080 មាន Shader cores ចំនួន ២ ៥៦០ បែបនេះ cores ទាំងនោះ ត្រូវគណនាឬប្រតិបត្តិការក្នុងមួយវដ្ដនៃទ្រនិចនាឡិកា។ ធៀបនឹង CPU Intel i5 មានចំនួនបួន cores នោះក៏ប្រើត្រឹមចំនួនទាបដើម្បីធ្វើប្រតិបត្តិការក្នុងមួយវដ្ដ។
យ៉ាងណាមិញដំណើរការរបស់ CPU មានភាពបត់បែនជាង GPU ព្រោះមានសំណុំណែនាំធំ ពោលក៏អាចដំណើរការលើមុខងារច្រើនក្នុងម៉ាស៊ីន ជាមួយការរត់នៅល្បឿនលឿន ក្នុងការគ្រប់គ្រងសមាសភាគ Input និង Output របស់កុំព្យូទ័រ។ ឧទាហរណ៍ CPU អាចចាត់ចែងនិងចូលរួមជាមួយគ្នារវាងអង្គចងចាំសិប្បនិមិត្តដែលដំណើរការប្រព័ន្ធប្រតិបត្តិក្នុងម៉ាស៊ីន ខុសពីអ្វីដែលជាកាតព្វកិច្ចរបស់ GPU អាចធ្វើបាន។
ប្រភព: https://www.maketecheasier.com/difference-between-cpu-and-gpu/
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: