- 2018-05-17 05:06:35
- ចំណេះដឹង
គួរដឹង! អ្នកចង់រៀនតាម Online មានទាំងផលល្អ និងមិនល្អ
- 2018-05-17 05:06:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរដឹង! អ្នកចង់រៀនតាម Online មានទាំងផលល្អ និងមិនល្អ
ចន្លោះមិនឃើញ
បច្ចេកវិទ្យាមានការរីកចម្រើនជាបន្តបន្ទាប់ ខណៈតម្លៃប្រើប្រាស់អ៊ីនធឺណិតសមរម្យ មានវិធីកាន់តែងាយស្រួលក្នុងការរៀនសូត្រ។ មានត្រឹមអ៊ីនធឺណិត ដល់ណា ក៏រៀនបានដែរ តែក៏មិនល្អទាំងស្រុងនោះដែរ។
គុណសម្បត្តិ
-រៀនបានគ្រប់ទីកន្លែង
រៀនតាម Online ទោះដល់ទីណាក៏អាចរៀនបានឲ្យតែមានអ៊ីនធឺណិត ហើយចំណេញពេលវេលាថែមទៀត។ ពេលដល់ម៉ោង គ្រាន់តែបើកកុំព្យូទ័រ ឬស្មាតហ្វូន ភ្ជាប់ជាមួយនឹងអ៊ីនធឺណិតជាការស្រេច។
-ជួបមនុស្សថ្មីៗ
ការរៀនតាម Online (Video Conference) មានឱកាសបានជួបជជែកជាមួយមនុស្សថ្មីៗចម្រុះជាតិសាសន៍ ចែករំលែកបទពិសោធន៍គ្នា និងអាចពង្រឹងភាសាបរទេសបានទៀតផង។
គុណវិបត្តិ
-ត្រូវម្ចាស់ការលើខ្លួនឯង
មិនដូចរៀនក្នុងថ្នាក់ដែលមានមិត្តភ័ក្កិជុំជិត ការរៀនតាមអនឡាញអ្នកត្រូវម្ចាស់ការ និងចេះលើកទឹកចិត្តខ្លួនឯង ទើបអាចរៀនបានជោគជ័យ។
-ចំណេះដឹងបច្ចេកវិទ្យាមិនអាចខ្វះបាន
បើមិនចេះប្រើប្រាស់កុំព្យូទ័រ ឬមានចំណេះដឹងបច្ចេកវិទ្យាក៏រៀនមិនកើតដែរ ពីព្រោះការទំនាក់ទំនងនិងការរៀនស្ទើរតែផ្សាភ្ជាប់ការប្រើប្រាស់បច្ចេកវិទ្យាទាំងអស់។
-ភាសាអង់គ្លេសជាគ្រឹះសម្រាប់ទំនាក់ទំនង
វគ្គសិក្សាភាគច្រើនប្រើប្រាស់ភាសាអង់គ្លេស ចង់មិនចង់ត្រូវតែចេះ លើកលែងទាក់ទងនឹងមុខវិជ្ជាក្នុងស្រុកដែលរៀនជាភាសាជាតិ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ