- 2018-04-26 04:45:00
- គន្លឹះ
គន្លឹះងាយៗ ដោះស្រាយពេលកម្មវិធី PS មិនស្គាល់ដៃជើងពុម្ពខ្មែរយូនីកូដ
- 2018-04-26 04:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះងាយៗ ដោះស្រាយពេលកម្មវិធី PS មិនស្គាល់ដៃជើងពុម្ពខ្មែរយូនីកូដ
ចន្លោះមិនឃើញ
អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ជួបបញ្ហាមួយនៅលើកម្មវិធី Photoshop CS6 នៅពេលចង់វាយអក្សរខ្មែរ បែរជាជាន់ដៃជើង ដោយសារអក្សរខ្មែរយូនីកូដ តែងមានការបូកផ្សំជាមួយព្យញ្ជនៈ ស្រះ ឬស្រះពេញតួ ដើម្បីបានចេញជាពាក្យមួយៗបាន។ យ៉ាងណាមិញ បញ្ហានេះនឹងអាចដោះស្រាយបាន បើអ្នកអនុវត្តតាមវិធីខាងក្រោម៖
#ត្រឹមជំនាន់ PS CS6
អ្នកគ្រាន់តែចុចចូលកម្មវិធី រួចចុចលើពាក្យ Edit រួច Preference រើយយក type រើសយកពាក្យ Middle Eastern រួចបិទ-បើកកម្មវិធីឲ្យបានពីរទៅបីដង ហើយវាយម្ដងទៀតជាការស្រេច។
បញ្ជាក់៖ គន្លឹះនេះសម្រាប់តែកុំព្យូទ័រតំឡើង Font អក្សរខ្មែរយូនីកូដ រួចហើយ។
បញ្ហាទី១ : កែទៅលើដៃជើង (រួចរាល់ហើយ របៀបទីមួយ) បញ្ហាទី២: កែទៅលើ Khmer Unicode Font មួយចំនួនដែលវាយទៅលើសដៃ លើសជើង
(សំគាល់ថា : មុនពេលដែលអ្នកចង់វាយ ខ្មែរយូនីកូដ អ្នកត្រូវបិទត្រង់ fi សិនទើបវាមិនមានបញ្ហាជាមួយ Khmer Unicode Font មួយចំនួនដែលវាលើសដៃជើង។)
CS6 Ctrl+K-> Type
run app -> edit -> preference -> type -> and than click on Middle Eastern -> close app and run app again and try to type again.