• 2018-04-24 09:41:32
  • គន្លឹះ

វិធី​ដាក់ iPhone 8/8 Plus និង X ចូល DFU Mode ស្មុគស្មាញ​ ខុស​គ្នា​ដាច់​ពី​ម៉ូដែល​ចាស់​

  • 2018-04-24 09:41:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​​ធម្មតា​នៅ​ពេល​ដែល​ iPhone ជាប់​គាំង​ឬ​ភ្លេច​កូដ​មុខ​អេក្រង់ ចាំ​បាច់​ត្រូវ​ទាមទារ​ឲ្យ​ធ្វើ​ការ Restore ម៉ាស៊ីន​ថ្មី​តាម​រយៈ​កម្មវិធី iTunes ដែល​មាន​លើ​កុំព្យូទ័រ។ ប៉ុន្តែ​មុន​ឈាន​ដល់​ការ​ Restore កម្មវិធី iTunes មិន​អាច​ចាប់​ស្គាល់ iPhone នោះ​ទេ ដរាប​ណា​ឧបករណ៍​ស្ថិត​ក្នុង DFU Mode ជា​មុន​សិន។

ម៉ូឌែល​ចាស់​ដូច​ជា iPhone 5/5s ឬ 6 និង 6 Plus ការ​ដាក់​ចូល DFU គ្រាន់​ចុច​ប៊ូតុង Power និង Home ឲ្យ​ជាប់​រហូត​ដល់​អេក្រង់​ងងឹត ហើយ​ព្រលែង Power ចោល​ជា​ការ​ស្រេច។ ប៉ុន្តែ​ចំពោះ​ម៉ូឌែល​ថ្មី​រួម​មាន iPhone 8/8 Plus និង X ខុស​ប្លែក​ពី​ម៉ូឌែល​ចាស់​ទាំង​ស្រុង។

+វិធី​ចូល DFU Mode លើ iPhone X&iPhone 8:

  • បើក​កម្មវិធី iTunes លើ Mac ឬ PC
  • ដោត​ភ្ជាប់ iPhone ទៅ​កាន់​កុំព្យូទ័រ​តាម​រយៈ​ខ្សែ USB
  • បិទ​ម៉ាស៊ីន​ទូរសព្ទ​តាម​ប៊ូតុង Power ជា​ធម្មតា
  • ចុច​ប៊ូតុង Power ប្រមាណ ៣ វិនាទី
  • បន្ថែម​នឹង​ការ​ចុច​ប៊ូតុង Volume Down ឲ្យ​ជាប់​ព្រម​គ្នា​រហូត​ដល់ ១០ វិនាទី
  • ដក​ម្រាម​ដៃ​ចេញ​ពី​ប៊ូតុង Power តែ​សង្កត់​ជាប់​នៅ Volume Down ដល់ ៥ វិនាទី
  • រហូត​ដល់​អេក្រង់​ប្រែ​ទៅ​ជា​ពណ៌​ខ្មៅ ហើយ​មាន​សារ​មួយ​លើ iTunes បញ្ជាក់​ថា iPhone របស់​អ្នក​ជាប់​ក្នុង DFU Mode។

#បញ្ជាក់: ករណី​ឃើញ​ឧបករណ៍​លោត Logo Apple មិន​ទាន់​ជោគជ័យ​នោះ​ទេ ដោយ DFU Mode កើត​ឡើង​នៅ​ពេល​ iPhone ងងឹត​អេក្រង់​ឈឹង ដូច្នោះ​អាច​សាកល្បង​អនុវត្ត​ម្តង​ទៀត​សារ​ជា​ថ្មី។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ osxdaily ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់