- 2018-03-15 05:30:00
- គន្លឹះ
មិនបាច់ដំឡើងកម្មវិធីទេ បើចង់បម្លែងឯកសារ Ms.Office ទាំងអស់មកជា PDF!
- 2018-03-15 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនបាច់ដំឡើងកម្មវិធីទេ បើចង់បម្លែងឯកសារ Ms.Office ទាំងអស់មកជា PDF!
ចន្លោះមិនឃើញ
រាល់លើកនៅពេលអ្នកចង់បម្លែងឯកសារការិយាល័យពីកម្មវិធី Microsoft Office ដូចជា Word, Excel, Power Point អ្នកតែងតែត្រូវការដំឡើងកម្មវិធីណាមួយមកជំនួយ។ យ៉ាងណាមិញ បើប្រិយមិត្តចង់ចំណេញពេលមិនបាច់តម្លើងកម្មវិធីវែងឆ្ងាយ អាចធ្វើដោយខ្លួនឯងបានអនុវត្តតាមវិធីខាងក្រោម៖
១) ចូលទៅកាន់វិបសាយ Zamzar
ការបម្លែងឯកសារតាមអនឡាញ មានវិបសាយជាច្រើនដែលអ្នកអាចជ្រើសរើសបាន តែវិបសាយ Zamzar ដែលលើកយកបង្ហាញនេះ ពិសេសប្លែកគេបន្តិច ដោយសារវាមានសមត្ថភាពអាចបម្លែងបានពេញ មិនដាច់ដៃដាច់ជើងឯកសារនោះទេ។
២) អនុវត្តតាមការណែនាំ
ដំបូងអ្នកគ្រាន់តែចូលទៅកាន់វិបសាយខាងលើ
ចំណាំ៖ Enter email អ្នកត្រូវតែបញ្ចូលដាច់ខាត។
៣) របៀបដោនឡូត
បន្ទាប់ពីរង់ចាំបន្តិចមក អ្នកត្រូវចូលទៅ Email រួចស្វែងរក link ដើម្បីធ្វើការទាញយកមកទុក រួចចុចបើកមើលនៅ Browser ឬអ្នកក៏អាចព្រីនចេញបានដែរ តាមចិត្តចង់ ហើយអ្នកក៏អាចប្រើបានជាមួយឯកសារពីកុំព្យូទ័រ Mac និង Windows បានផងដែរ។
បើមានចម្ងល់ អាចសាកសួរខាងក្រោមបាន៕
Like Page Sabay News Technology... ដើម្បីទទួលបានចំណេះដឹងជាច្រើនពីបច្ចេកវិទ្យា