- 2018-03-15 03:58:46
- គន្លឹះ
មុនដាក់ចិត្តកាន់ Page ហ្វេសប៊ុក យល់ច្បាស់ពាក្យទាំងនេះអស់ហើយនៅ?
- 2018-03-15 03:58:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនដាក់ចិត្តកាន់ Page ហ្វេសប៊ុក យល់ច្បាស់ពាក្យទាំងនេះអស់ហើយនៅ?
ចន្លោះមិនឃើញ
មិនថាអ្នកប្រើប្រាស់គណនីធម្មតាឬកាន់ Page លើបណ្តាញសង្គម Facebook ចាំបាច់គួរយល់ឲ្យច្បាស់ពីពាក្យគន្លឹះ Engagement, Reach និង Organic។ ដើម្បីបញ្ចប់ចម្ងល់ Sabay ពន្យល់ឲ្យដាច់ស្រេចរវាងពាក្យទាំងបីដូចខាងក្រោម។
+Engagement:
ប្រើសំដៅទៅលើចំនួន Like, Share និង Comment ឬការភ្ជាប់ចំណូលចិត្តផ្សេងទៀត ទៅតាមប្រភេទបណ្ដាញសង្គមនីមួយៗ។ មិនខុសពីមធ្យោបាយដែលស្ថាប័នឬក្រុមហ៊ុនមួយ ធ្វើការស្ទង់ស្ទាបឬវាយតម្លៃដំណើរការ Page របស់ពួកគេ។ ចំនួន Like នៃផុសលើ Facebook, Tweet លើ Twitter និងការមើលផុសលើ Pinterest សុទ្ធសឹងជាឧទាហរណ៍នៃ Engagement លើបណ្ដាញសង្គមទាំងអស់។
+Reach:
ប្រើលើ Facebook ពាក្យ Reach សំដៅទៅឥទ្ធិពលឬទំហំនៃអ្នកបានឃើញ ដែលយើងអាចបង្ហោះទៅដល់ តាមរយៈមាតិកា (វីដេអូ, រូបភាព ឬ Status)។ ចំនួននេះទៀតសោត ពុំអាចបញ្ជាក់ច្បាស់ពីទំហំតួលេខអ្នក View នោះឡើយ។ ឧទាហរណ៍លើ Link នៃអត្ថបទមួយ មានចំនួន Reach ដល់ ១ ០០០ នាក់ និងចំនួន Click ឬ View លើអត្ថបទ ១០០ នាក់។
+Organic:
មាតិកាបែប Organic ចង់សម្គាល់នូវរាល់មាតិកាទាំងឡាយណា ដែលមិនចំណាយថវិកាលើការ Boost ឬ Promote ហើយចំនួន Like, Share និង View បែងចែកដាច់ដោយឡែកពីគ្នា បើធៀបនឹងប្រភេទមាតិកា Paid (ចំណាយលុយ)។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: