• 2018-03-01 02:25:22
  • ចំណេះដឹង

បកស្រាយ​ឲ្យ​អស់​ចម្ងល់​កូដ 404 Error ដែល​ច្រើន​ឃើញ​លើ​អ៊ីនធឺណិត

  • 2018-03-01 02:25:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បើក​មើល​គេហទំព័រ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​រាល់​ពេល​អ្នក​ប្រើប្រាស់​ជួប​បញ្ហា​អ្វី​មួយ ភ្លាម​នោះ​នឹង​លោត​កូដ​ប្លែកៗ​ខុស​ពី​គ្នា។ ក្នុង​ចំណោម​នោះ​កូដ 404 Error ជា​អ្វី​ដែល​អ្នក​រាល់​គ្នា ឧស្សាហ៍​ប្រទះ​ឃើញ​ញឹកញាប់​បំផុត ដោយ​ជឿ​ថា​មួយ​ភាគ​ធំ​ក៏​នៅ​មាន​មន្ទិលសង្ស័យ​ជុំវិញ​រឿងរ៉ាវ​នេះ។

រូបតំណាងកូដ 404 Error

កូដ 404 Error ជា​សារ​នៃ​កំហុស​ដ៏​សាមញ្ញ​មួយ​មាន​ប្រើប្រាស់​លើ Webpage។ បញ្ជាក់​ទៅ​អ្នក​ប្រើប្រាស់​ថា​ Link ឬ URL ដែល​ពួក​គេ​បាន​វាយ​បញ្ចូល មាន​ភាព​មិន​ត្រឹមត្រូវ​ឬ​ហួសសម័យ បន្សំ​ពី​នេះ​ក៏​អាច​មក​ពី​ទំព័រ​ឬ​ទិន្នន័យ​លើ​គេហទំព័រ​នោះ​ត្រូវ​បាន​លុប​ចោល​ឬ​ប្តូរ​ទីតាំង ដោយ​មិន​ទាន់ Update ឲ្យ​រត់​ស្វ័យប្រវត្តិ​ទៅ URL ថ្មី ក៏​ជា​ហេតុផល​ធ្វើ​ឲ្យ​សារ 404 ច្រើន​លោត​មក​ជា​ញឹកញយ។​

ធម្មតា​ប្រភេទ​សារ​នេះ បើ​គ្មាន​ការ​កំណត់​អាច​លោត​ថា 404 Page Not Found ឬ 404. That's an error ប៉ុន្តែ​សម្រាប់​ម្ចាស់​គេហទំព័រ​ក៏​មាន​សិទ្ធ​កែច្នៃ​និង​រចនា​ក្នុង​ទម្រង់​ប្លែក​ខុស​ពី​គ្នា ទៅ​តាម​ចំណង់ចំណូលចិត្ត​ដែល​ខ្លួន​ចង់​បាន។

យ៉ាងណាមិញ​ក៏​មាន​កូដ​ Error ផ្សេង​ទៀត​ដូច​ជា 200 តំណាង​ឲ្យ Webpage ដែល​អ្នក​ស្វែងរក​ពិត​ជា​មាន ប៉ុន្តែ​មាន​ដំណើរការ​មិន​ប្រក្រតី និង 301 បញ្ជាក់​ពី​ទិន្នន័យ​នោះ​ត្រូវ​បាន​យក​ទៅ​ដាក់​ទីតាំង​ថ្មី​ផ្សេង​ទៀត។​​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techterms ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់