- 2018-02-23 04:50:00
- ចំណេះដឹង
មិនមែនអ្នក IT តែក៏ត្រូវដឹង ភាពខុសគ្នារវាង Hard Disk និង Hard Drive
- 2018-02-23 04:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនមែនអ្នក IT តែក៏ត្រូវដឹង ភាពខុសគ្នារវាង Hard Disk និង Hard Drive
ចន្លោះមិនឃើញ
អ្នកប្រើប្រាស់កុំព្យូទ័រភាគច្រើននៅបន្តចែកមិនដាច់រវាងពាក្យ Hard Disk និង Hard Drive ហើយក៏មានទម្លាប់ប្រើប្រាស់ពាក្យខុសមកទល់សព្វថ្ងៃ។ ពាក្យទាំង ២ មានអត្ថន័យផ្សេងគ្នា ដោយមួយសំដៅទៅប្រភេទថាសរឹងដែលផ្ទុកក្នុងឧបករណ៍ និងមួយទៀតជាឧបករណ៍ទាំងមូល។
+Hard Disk:
រាល់ពេលអ្នកប្រើប្រាស់រក្សាទុកទិន្នន័យឬដំឡើងកម្មវិធីអ្វីមួយលើកុំព្យូទ័រ ព័ត៌មានទាំងអស់ផ្ទុកក្នុង Hard Disk។ សំដៅទៅ ថាស (Disk) ម៉ាញេទិចលាតរាងមូលតម្កល់ទុកជាប់ក្នុង Hard Drive មានមុខងារថតទុកនូវរាល់ទិន្នន័យទាំងអស់ក្នុងកុំព្យូទ័រ។ ខុសពី RAM ដែលផ្ទុកទិន្នន័យបណ្ដោះអាសន្ន ប្រភេទ Hard Disk រក្សាទុកជារៀងរហូត ថ្វីបើយើងបិទម៉ាស៊ីនកុំព្យូទ័រក៏ដោយ។
+Hard Drive:
ជាឧបករណ៍រក្សាទុក Hard Disk ដែលមានទំហំធំជាងបាតដៃបន្តិច អាចផ្ទុកទិន្នន័យលើសពី 100GB។ មានមុខងារចាំផ្ទេរចេញនៅរាល់ទិន្នន័យទាំងអស់ចេញពី CPU នៃកុំព្យូទ័រ មកចូលក្នុង Hard Disk ដោយប្រើល្បឿនផ្ទេរលឿនបំផុត ៥៤០០ ឬ ៧២០០RPM (Revolution-Per-Minute)។
ត្រង់នេះហើយដែលអ្នករាល់គ្នាច្រើនច្រឡំ Hard Drive ដែលមកពីពាក្យពេញ Hard Disk Drive ធាតុពិតខុសគ្នានឹង Hard Disk ប៉ុន្តែមកទល់បច្ចុប្បន្នមួយចំនួនធំបន្តប្រើប្រាស់ក្នុងន័យតែមួយ។ បើនិយាយថាទៅទិញឧបករណ៍រក្សាទុកទិន្នន័យកុំព្យូទ័រ អ្នកគួរប្រើប្រាស់ពាក្យ Hard Drive ទើបត្រឹមត្រូវ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: