- 2018-01-31 08:00:00
- គន្លឹះ
អ្នករកស៊ីអនឡាញជាមួយ Instagram ឃើញមុខងារថ្មីនេះ ដឹងតែពេញចិត្តស្តូក
- 2018-01-31 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នករកស៊ីអនឡាញជាមួយ Instagram ឃើញមុខងារថ្មីនេះ ដឹងតែពេញចិត្តស្តូក
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ Instagram បានប្រកាសចេញមុខងារថ្មីឈ្មោះថា Schedule Posts ដែលអនុញ្ញាតិឲ្យអ្នកប្រើអាចកំណត់ម៉ោង ថ្ងៃខែផុសរូបបានងាយស្រួលជាងមុនដូចទៅនឹងមុខងារលើ Facebook ដែរ។
កន្លងមក Instagram បានបញ្ចេញកំណែប្រែពី Instagram APIទៅ Instagram Graph API ក៏បានសិក្សាលើមុខងារនេះផងដែរ ប៉ុន្តែមិនទាន់សម្រេចឲ្យប្រើ ទើបតែថ្ងៃនេះ IG បានប្រកាសជាផ្លូវការនូវមុខងារនេះនៅលើ Instagram API ដែលអនុញ្ញាតិឲ្យអ្នកដែលរកស៊ីអនឡាញអាច Schedule Posts របស់ខ្លួនបាន។
ដើម្បីអាចដាក់ Schedule Posts ផុសបានទាល់តែអ្នកទាក់ទងជាមួយ Facebook Marketing Partnerឬ Instagram Partners ចុចនៅទីនេះ
មុខងារ Schedule Posts និង Publish ថ្មីនៅលើ IG នេះត្រូវបានអ្នកប្រើប្រាស់ច្រើនជាង ១៦ លាននាក់មកហើយ បានដាក់ស្នើរឲ្យ IG គិតគូរបន្ថែមដើម្បីឲ្យការប្រើកាន់តែងាយស្រួល។ ឥឡូវនេះ យើងជូនតាមសំណើរសុំនេះ ដោយអ្នកអាចគ្រប់គ្រងមាតិកា(Content) ឬសមាជិកជាច្រើនដែលជាដៃគូរកស៊ីរបស់អ្នក ជាមួយ Instagram។ តាមការឲ្យដឹងពីលោក Ryan Holmes នាយកប្រតិបត្តិ Hootsuite៖
ចង់ដឹងច្បាស់អ្វីទៅជា Instagram Graphic API ចុចទីនេះ