- 2018-01-31 02:50:00
- គន្លឹះ
Touchpad គាំងមិនដើរលើ Laptop អាចសាកល្បងវិធីនេះ
- 2018-01-31 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Touchpad គាំងមិនដើរលើ Laptop អាចសាកល្បងវិធីនេះ
ចន្លោះមិនឃើញ
បញ្ហាលើ Touchpad គាំងមិនដំណើរការអាចមានភាគច្រើនលើ Laptop ចាស់ៗ តែក៏មានមួយចំនួនលើ Laptop ថ្មីៗដែរ ដោយសារកត្តាមួយចំនួនអាចជា Software និង Hardware។
ដូច្នេះ ទោះអ្នកមានបញ្ហានេះ ឬគ្មាន អ្នកគួរដឹងពីដំណោះស្រាយទាំងនេះបាន។
ករណី អនុវត្តតាមវិធីនេះនៅតែមិនដំណើរការ អ្នកគួរយកទៅហាងកុំព្យូទ័រពិនិត្យមើល។
អ្នកគួរត្រួតពិនិត្យប្រព័ន្ធប្រតិបត្តិការក្រែងល គាំង ព្រោះកាលណាគាំងការបញ្ជាផ្សេងៗនឹងមិនដំណើរការរួមទាំង Touchpad ផងដែរ។
អ្នកអាចសាកចុចលើប៊ូតុង Num Lock ឬ Scroll Lock លើ Keyboard ដើម្បីពិនិត្យមើលពន្លឺ។ បើអាចបើកបិទពន្លឺបានធម្មតាលើប៊ូតុងនោះ កុំព្យូទ័រមិនគាំងទេ។ អ្នកអាចសាកល្បងបិទបើកកុំព្យូទ័រ ក្នុងការសម្រួលប្រព័ន្ធ។
Laptop មួយចំនួនមានប៊ូតុងនៅពីលើ ឬនៅកៀន ឬមាន Fn Key ដើម្បីបិទបើកដំណើរការ Touchpad។ អ្នកគួរសាកល្បងបិទបើកសាកមើល។
Device ភ្ជាប់តាម USB មួយចំនួនអាចបិទ Touchpad ដោយស្វ័យប្រវត្តិ ពេលភ្ជាប់ទៅនឹង Laptop។ អ្នកអាចសាកល្បងដកចេញសិន ហើយបិទបើកកុំព្យូទ័រ និងដោតភ្ជាប់ម្តងទៀត។
អ្នកគួរចូលទៅមើល Mouse ឬ Touchpad settings ដើម្បីប្រាកដថាគ្រប់យ៉ាងដំណើរការធម្មតា ។
សម្រាប់អ្នកប្រើប្រាស់ Windows
សម្រាប់អ្នកប្រើប្រាស់ macOS
បើ Touchpad នៅតែមិនដំណើរការ អ្នកអាចពិនិត្យលើ Device Manager ដើម្បីឃើញពីបញ្ហា។
អ្នកអាចបិទបើកកុំព្យូទ័រ ក្រោយធ្វើកំណែទម្រង់រួច។
អ្នកគួរប្រាកដថា Touchpad មិនបានបិទក្នុង CMOS (BIOS) setup ។ CMOS (BIOS) setup ជាកម្មវិធីមានផ្ទាំងខៀវអ្នកបានឃើញពេលចុច Key ណាមួយ មុនពេលប្រព័ន្ធដំណើរការពេញលេញ។ អ្នកប្រហែលជាឃើញច្រើន ពេលអ្នកចង់ដំឡើង Window ថ្មី។
នៅផ្ទាំងខៀវនោះ អ្នកអាចពិនិត្យលើ Hardware device settingsឬ ក្នុង Advanced > Internal Pointing Device ក្រែង Touchpad បានបិទ។ បើវាបិទនៅទីនោះ អ្នកអាចបើកវិញ ហើយបិទបើកកុំព្យូទ័រ។
កត្តាមួយទៀត គឺ File ក្នុងប្រព័ន្ធប្រតិបត្តិការខូចច្រើន ដែលខ្លះអាចប៉ះពាល់ដំណើរការ Touchpad។ អ្នកអាចសាក Repair ប្រព័ន្ធប្រតិបត្តិការ មិនមែនដំឡើងថ្មីទេ គ្រាន់តែជួសជុល File ខូចទាំងនោះ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ