- 2018-01-28 04:05:00
- គន្លឹះ
GraphicsFuzz យក Galaxy S8 មកតេស្តគុណភាព GPU តាមរបៀបថ្មីមួយទៀត
- 2018-01-28 04:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
GraphicsFuzz យក Galaxy S8 មកតេស្តគុណភាព GPU តាមរបៀបថ្មីមួយទៀត
ចន្លោះមិនឃើញ
អ្នកអភិវឌ្ឍន៍ GPU driver ធ្វើការសាកល្បង Driver របស់ខ្លួនជាចំបង ទល់នឹងកម្មវិធី និងហ្គេមពេញនិយម ឬល្បីៗជាច្រើន។ បញ្ហាត្រង់ថា អ្នកបង្កើតកម្មវិធី ត្រូវធ្វើការច្រើនលើបញ្ហា Driver ដើម្បីឲ្យកម្មវិធីពួកគេអាចដំណើរការលើ Device អ្នកប្រើប្រាស់បាន។
មួយទៀតការយឺតយ៉ាវលើកំណែទម្រង់ Android ទៅកាន់អ្នកប្រើប្រាស់ អាចមានបញ្ហាលើ GPU driver មិនបានឃើញ ដែលបង្កជាភាពធ្ងន់ធ្ងរ ដោយសារហ្គេមមួយចំនួនដំណើរការធម្មតា តែបញ្ហា GPU driver បង្ហាញលើរបាយការណ៍មិនបានត្រឹមត្រូវ នាំឲ្យពិបាកក្នុងការដោះស្រាយឲ្យទាន់ពេលវេលា។
ក្រុមហ៊ុន GraphicsFuzz ជាក្រុមហ៊ុនសម្រាប់សាកល្បង GPU driver។ ក្រុមហ៊ុននេះបានប្រើ ShaderTest GLES ជាប្រភេទកម្មវិធីមានកំណត់គោលការណ៍ និងដំណើរការច្បាស់លាស់ ក្នុងការសាកល្បង Graphic driver ដោយស្វ័យប្រវត្តិ។
ពីមុនការសាកល្បង GPU ផ្ដោតលើល្បឿន Render តែ ShaderTest GLES បានបន្ថែមមួយផ្នែកទៀតដោយសាកល្បងប្រើ Shader Compiler Quality (កម្មវិធីត្រួតពិនិត្យគុណភាព)។ ShaderTest GLES មានបណ្តាល Shader ជាច្រើនផ្ទុក Shader គ្នាទៅវិញទៅមក ប្រើប្រាស់ដើម្បី Render Frame មួយៗ។
ទម្រង់ Shader ផ្សេងៗត្រូវទទួលបានពី Shader មានទំនាក់ទំនងគ្នាដោយប្រើ Semantics-preserving transformations (ការកែប្រែ Source code នៃ Shader មានទំនាក់ទំនងគ្នា ដែលមិនប៉ះពាល់ដល់លទ្ធផល Render)។
Samsung Galaxy S8 មានប្រើ ARM ឬ Qualcomm GPU។ បើពិនិត្យមើលលទ្ធផលរវាង ARM និង Qualcomm ឃើញថា ARM ហាក់មើលទៅដំណើរការល្អជាង។
ចុចទីនេះដើម្បីពិនិត្យមើលតារាងលម្អិត Samsung Galaxy S8 (ARM, Qualcomm) ពី Graphicsfuzz
តោះពិនិត្យមើលបញ្ហាត្រួសៗ
បញ្ហា Render Qualcomm ឃើញមានបញ្ហា ៥ ក្នុងការ Render យោងតាមតារាង បើប្រៀបនឹង ARM មានតែមួយ។ យ៉ាងណាមិញ Qualcomm មានបញ្ហា ២ ដោយពេលខ្លះ Shader Compiler មិនដំណើរការ។
បញ្ហាមិនដំណើរការ បញ្ហាមិនដំណើរការកើតមានលើ Qualcomm ២៨ និង ARM ១៥។
ការ Compile មិនដំណើរការ ARM driver មិនដំណើរការ Compile មួយដង ខណៈ Qualcomm ច្រើនដង។
បញ្ហាប្រើ Resource (CPU និង RAM) មិនបានត្រឹមត្រូវ បញ្ហាកើតមានលើ ARM ខណៈលើ Qualcomm មិនមានបង្ហាញនោះទេ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ