- 2018-01-26 04:17:42
- ចំណេះដឹង
ដឹងទេ ស្ថាបនិកក្រុមហ៊ុនធំៗ ប្រើ Social Media បង្កើត Brand ដោយរបៀបណា?
- 2018-01-26 04:17:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងទេ ស្ថាបនិកក្រុមហ៊ុនធំៗ ប្រើ Social Media បង្កើត Brand ដោយរបៀបណា?
ចន្លោះមិនឃើញ
អ្នកដឹកនាំជាច្រើននៅតែមានការស្ទាក់ស្ទើរក្នុងការបង្កើតគណនីផ្ទាល់ខ្លួនបង្ហោះលើបណ្ដាញសង្គម។ របាយការណ៍ពី CEO.com បង្ហាញថាអ្នកដឹកនាំប្រមាណ ៦១% មិនមានវត្តមានលើបណ្ដាញសង្គម ខណៈ ៣៩% មានវត្តមានតែកម្រសកម្មលើបណ្ដាញ។
រាល់អ្នកដឹកនាំអាជីវកម្ម គួរមានវត្តមានលើបណ្ដាញសង្គម ដោយសារអតិថិជនភាគច្រើននៅទីនោះ ហើយអ្នកងាយស្រួលបង្ហាញពីផលិតផល និងសេវាកម្ម ជាទីទុកចិត្តមួយផ្នែកដែរ។
លោក Marc Cuban ជាអ្នកវិនិយោគទុន និងជាតារាមួយនៅកម្មវិធី Shark Tank។ លោកសកម្មច្រើនលើ Instagram ដោយបង្ហោះទាក់ទងនឹងជីវិតរស់នៅប្រចាំថ្ងៃ, សកម្មភាពក្រោយឆាកនៅ Shark Tank ក៏ដូចជា ដំណើរជំនួញផ្ទាល់ខ្លួន។
លោក Bill Gates ជាសហស្ថាបនិកក្រុមហ៊ុន Microsoft ប្រើ LinkedIn ច្រើន ដោយបានបង្ហោះពីទស្សនៈនានា, កម្មវិធីសប្បុរសធម៌, និងអត្ថបទពាក់ព័ន្ធសុខាភិបាលជុំវិញពិភពលោក យ៉ាងហោចណាស់ ១ ដង ក្នុង ១ សប្តាហ៍។
អ្នកស្រី Arianna Huffington ជាស្ថាបនិក Huffington Post ប្រើបណ្ដាញសង្គម Twitter តែងតែជំរុញទឹកចិត្តដល់ស្ត្រីជាច្រើន ក្នុងការចាប់ផ្តើមអ្វីថ្មីៗ។
លោក Gary Vaynerchuk សកម្មច្រើនលើគណនី Snapchat ក្នុងការចែករំលែកគន្លឹះផ្សេងៗរបស់គាត់ ហើយបានទាញយកមនុស្សជាច្រើនមកកាន់គណនីផ្ទាល់របស់ខ្លួន។
អ្នកស្រី Marie Forleo ប្រើ Channel Youtube បង្ហាញពីជីវិត ការលើកទឹកចិត្ត និងសហគ្រិនភាព។ លើបណ្តាញ YouTube អ្នកស្រីមានអ្នក Subscriber ច្រើនជាង ៤០០ ០០០។
អ្នកស្រីបានជជែកជាមួយភ្ញៀវជាច្រើន ហើយទាញមនុស្សចូលមើលគេហទំព័រ ដោយបង្កើតជា Brand ផ្ទាល់ខ្លួន និងអាជីវកម្មបានយ៉ាងល្អ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ