- 2018-01-28 04:30:00
- ចំណេះដឹង
ធ្លាប់ឮគេនិយាយពី SEO ពេលធ្វើវិបសាយ ដឹងមានន័យយ៉ាងម៉េចទេ?
- 2018-01-28 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ឮគេនិយាយពី SEO ពេលធ្វើវិបសាយ ដឹងមានន័យយ៉ាងម៉េចទេ?
ចន្លោះមិនឃើញ
SEO (Search Engine Optimization) ជាការអនុវត្តក្នុងការបង្កើនគុណភាព និងចំនួន Traffic ទៅកាន់គេហទំព័រ តាមរយៈលទ្ធផលពី Search Engine (Google, Bing, ...)។ គុណភាព និងចំនួន Traffic យ៉ាងម៉េច អ្នកអាចស្វែងយល់បន្ថែមត្រង់នេះ៖
Search engine ជាទំព័រមួយ អ្នកវាយបញ្ចូលសំនួរក្នុងប្រអប់ ហើយ Google, Yahoo, Bing ឬ Search engine ដទៃនឹងឆ្លើយតបនូវបណ្តាល Links ជាច្រើនលើទំព័រទាក់ទងនឹងសំនួរអ្នក។
Google ឬ Search engine អ្នកដទៃទៀត មាន Crawler (ជាកម្មវិធីមួយ) ចេញទៅប្រមូលព័ត៌មានពីគ្រប់ Content អាចស្វែងរកបានលើអ៊ីនធឺណិត។ Crawler នាំព័ត៌មានទាំងអស់ជាទម្រង់ 1s និង 0s ត្រលប់ទៅកាន់ Search engine ដើម្បីបង្កើត Index។ Index នោះប្រើ Algorithm មួយឲ្យត្រូវនឹងរាល់ទិន្នន័យអ្នកចង់ស្វែងរកតាមលទ្ធភាពខ្ពស់បំផុត។
អក្សរ O ក្នុង SEO (Optimization) ជាចំនុចសំខាន់ អ្នកត្រូវការបញ្ចូលរាល់ Content ដាក់ចូលទំព័រ ដើម្បីឲ្យ Search engine អាចយល់ពីទំព័រអ្នក។
ការ Optimization អាចធ្វើបានច្រើនទម្រង់ តាំងពីការដាក់ចំណងជើង, Tags, ពណ៌នាពីទំព័រអ្នក (Meta description) និង ព័ត៌មានដទៃទៀត។ នេះដោយសារ Crawler នឹងពិនិត្យមើលរាល់ Content ក្នុងទំព័រនីមួយៗ រួមទាំងព័ត៌មានខាងលើ ដើម្បីបង្ហាញដល់អ្នកស្វែងរក៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ
ប្រភព៖ https://moz.com/learn/seo/what-is-seo