- 2018-01-25 01:33:01
- គន្លឹះ
យល់ដឹងពីមុខងារ កាត់បន្ថយភ្នែកក្រហមលើកាមេរ៉ា
- 2018-01-25 01:33:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យល់ដឹងពីមុខងារ កាត់បន្ថយភ្នែកក្រហមលើកាមេរ៉ា
ចន្លោះមិនឃើញ
ពន្លឺពណ៌ក្រហមបង្ហាញក្នុងប្រស្រីភ្នែក (Red Eye) កើតឡើងពីពន្លឺជះប៉ះនឹងប្រស្រីភ្នែករបស់ Subject ។ ប្រសិនបើមុំនៃការ Reflection (ពន្លឺប៉ះដោយជះជាលទ្ធផលអ្វីមួយមកវិញ) តិចជាង ២.៥ ដឺក្រេ ពណ៌ក្រហមក្នុងភ្នែកនឹងបង្ហាញ។
១. ចូលទៅជិតនឹង Subject ដូច្នេះមុំ Reflection នឹងធំជាង ២.៥ ដឺក្រេ
២. ថត Subject ជាមួយមុំផ្សេង
ឬអ្នកអាចប្រើមុខងារ Red Eye Reduction លើកាមេរ៉ាដោយអាចប្រើបានក្នុង Program (P) mode, Aperture-priority (A) mode, Shutter-priority (S) mode និង Manual-exposure (M) mode។
ដើម្បីបើកដំណើរការមុខងារ Red eye reduction អ្នកអាចប្រើប៊ូតុង FLASH លើ Lens។
អ្នកចុចប៊ូតុងនេះ រហូតដល់ icon រូបភ្នែកបង្ហាញលើអេក្រង់ LCD។ ពេល icon រូបភ្នែកបង្ហាញ រាល់ការថតដោយប្រើ Flash នឹងប្រើមុខងារ Red Eye Reduction។
អ្នកមិនគួរធ្វើចលនាកាមេរ៉ាភ្លាមៗ ក្រោយចុចប៊ូតុងថតនោះទេ ពេលប្រើមុខងារនេះ។ កាមេរ៉ានឹងប្រើពន្លឺ Red Eye Reduction ១ វិនាទី ហើយប្រើ Flash ដើម្បីចាប់យករូបភាព។
ដូច្នេះ បន្ទាប់ពីចុចប៊ូតុងថត អ្នកគួរកាន់កាមេរ៉ាឲ្យនឹង រហូតដល់ Flash ដំណើរការ។
វិធីដ៏ល្អ អ្នកមិនគួរតម្រង់ Flash ចំភ្នែក Subject ដោយផ្ទាល់នោះទេ ហើយអាចប្រើ External Flash បាន។
ចម្ងាយរវាងចំនុចកណ្តាល Lens លើកាមេរ៉ា និងចំនុចកណ្តាលនៃ Flash ក្នុងកាមេរ៉ា មានប្រមាណ ៤.៥ សង់ទីម៉ែត្រ។
ការគណនាត្រួសៗ
ដើម្បីបំបាត់ពន្លឺពណ៌ក្រហមក្នុងភ្នែក តម្លៃ a ត្រូវធំជាង ២.២៥ ដឺក្រេ ដូច្នេះ tan(២.៥ ដឺក្រេ) = ០.០៤ រីឯ X = ៥៦ សង់ទីម៉ែត្រ
តម្លៃ X មានសមាមាត្របញ្ច្រាសទៅនឹងតម្លៃ a ដូច្នេះសម្រេចបាន a > ២.៥ដឺក្រេ ខណៈ X < ៥៦សង់ទីម៉ែត្រ។
លក្ខណៈបែបនេះ ពន្លឺពណ៌ក្រហមលើភ្នែកនៅតែមាន បើកាមេរ៉ា និង Subject មានចម្ងាយធំជាង ៥៦សង់ទីម៉ែត្រ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ
ប្រភព៖ http://pages.mtu.edu/~shene/DigiCam/User-Guide/4500/INTERNAL-FLASH/red-eye-reduction.html