- 2018-01-26 04:41:21
- គន្លឹះ
មុខងារ DPOF លើកាមេរ៉ាជួយអ្វីបានខ្លះ ពេលផ្ដិតរូបភាព?
- 2018-01-26 04:41:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុខងារ DPOF លើកាមេរ៉ាជួយអ្វីបានខ្លះ ពេលផ្ដិតរូបភាព?
ចន្លោះមិនឃើញ
DPOF (Digital Print Order Format) ជាមុខងារមានស្រាប់លើកាមេរ៉ាមួយចំនួន ប្រើដើម្បីមានភាពងាយស្រួលផ្ដិតរូបភាពចំនួនច្រើន។
អ្នកអាចប្រើមុខងារនេះលើកាមេរ៉ា ដើម្បីជ្រើសរើសរូបភាព អ្នកចង់ផ្ដិត និងចំនួនចម្លងនៃរូបភាពនីមួយៗ។ ព័ត៌មានអ្នកកំណត់លើ File រូបភាពនីមួយៗរក្សាទុកក្នុងមេម៉ូរីកាត។
ពេលអ្នកភ្ជាប់កាតទៅនឹងម៉ាស៊ីន Printer ឬយកទៅហាងផ្ដិតរូបដែលអាចប្រើមុខងារនេះ ព័ត៌មាននឹងត្រូវបានត្រួតពិនិត្យ ហើយរូបភាពអ្នកចង់បាននឹងផ្ដិតដោយស្វ័យប្រវត្តិ។
ជាធម្មតា កាមេរ៉ាមានជម្រើសនេះ លើ Menu អាចឲ្យអ្នកកំណត់រូបភាពភ្ជាប់នឹងព័ត៌មាន DPOF។ ទាំងនេះជាប្រភេទព័ត៌មានភ្ជាប់នឹង File រូបភាពអ្នក លើកាមេរ៉ាមានមុខងារ DPOF៖
ដើម្បីផ្ដិតរូបភាពលើម៉ាស៊ីន HiTi Photo Printer ក្រោយអ្នកកំណត់ព័ត៌មានលើរូបភាព អ្នកចង់ផ្ដិត អ្នកអាចដោះកាតពីកាមេរ៉ា > ដាក់ចូលមេម៉ូរីកាត Slot នៅខាងមុខ Printer និងប្រើ Controller ជ្រើសរើស DPOF ពីជម្រើសទី ៨។
Controller នឹងប្រាប់អ្នកចំនួនរូបភាពបានកំណត់ជា DPOF > អ្នកចុចលើប៊ូតុង Print លើ Controller ហើយរូបភាពអ្នកនឹងផ្ដិតដោយស្វ័យប្រវត្តិ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ
ប្រភព៖ https://www.systeminsight.co.uk/hiti_dpof.html