- 2018-01-25 02:33:09
- គន្លឹះ
AEB ថតរូបភាពកម្រិត Exposure ខុសគ្នា បង្កើតរូបភាពល្អបំផុត
- 2018-01-25 02:33:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
AEB ថតរូបភាពកម្រិត Exposure ខុសគ្នា បង្កើតរូបភាពល្អបំផុត
ចន្លោះមិនឃើញ
AEB (Auto Exposure Bracketing) ជាការថតរូបដោយប្រើ Exposure Compensation ដែលអ្នកអាចថតរូបភាពនៅកម្រិត Exposure ខុសគ្នា ហើយជ្រើសរើសរូបភាពល្អបំផុតដើម្បីប្រើប្រាស់។
អ្នកអាចកំណត់លើកាមេរ៉ា ដូច្នេះតម្លៃ Shutter speed និង Aperture នឹងផ្លាស់ប្ដូរដោយស្វ័យប្រវត្តិ ដើម្បីចាប់រូបភាពបីផ្សេងគ្នា។
១. បើកកាមេរ៉ា > ចុចប៊ូតុង Menu
២. ក្រោម Tab រូបកាមេរ៉ា ជ្រើសរើស Expo. comp./AEB > ចុចលើប៊ូតុង SET
៣. ចុចលើ Cross Key (ប៊ូតុងឆ្វេង ស្តាំ លើ ក្រោម) ដើម្បីកំណត់ចំនួន Exposure compensation។ ប្រសិនបើ AEB ប្រើជាមួយ Exposure compensation AEB នឹងប្រើចំណុចកណ្តាលលើចំនួន Exposure compensation។
៥. ចុចលើប៊ូតុង SET ដើម្បីកំណត់ការផ្លាស់ប្ដូរ
៦. Focus និង ចុចលើប៊ូតុងថតសង្កត់ទាំងស្រុង ចំនួនថតនឹងផ្លាស់ប្ដូរតាមលំដាប់ ដោយមាន Exposure ស្តង់ដារ, Exposure បានបន្ថយ និង Exposure បានបង្កើន។
ចំណាំ៖
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ