• 2018-01-25 01:48:22
  • ចំណេះដឹង

មុនជះលុយ​ទិញ One Plus 5 និង 5T មើល​ត្រួសៗពីចំណុចពិសេស​វា​សិន

  • 2018-01-25 01:48:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 5 និង OnePlus 5T ជា​ប្រភេទ​ទូរសព្ទ​ Android ដ៏​ល្អ​មួយ​។ ក្រុម​ការងារ OnePlus បាន​ធ្វើការ​ជាច្រើន​ ដើម្បី​ពង្រឹង​បទពិសោធន៍លើ​មុខងារ​ជា​ច្រើន​ជូន​​អតិថិជន។ 

1/Customize Alert Slider

នៅ​ចំហៀង​ខាងឆ្វេង​ទូរសព្ទ មាន​ប៊ូតុង​មួយ​អាច​រុញ​ទៅ​លើ ឬ​ចុះក្រោម រួម​ទាំង​ទីតាំង​នៅ​កណ្តាល​ផង​ដែរ​។ ទីតាំង​នីមួយៗ​មាន​មុខងារ​ដំណើរការ​ផ្សេង​គ្នា ឧទាហរណ៍ ខាងលើ​បើក​ដំណើរការ Silent mode, នៅ​កណ្តាល​បើក​ដំណើរការ Do Not Disturb និង ខាងក្រោម​បើក​ដំណើរការ Ring។ 

អ្នក​អាច​កែប្រែ​ដំណើរការ​ពេល​ប៊ូតុង​ប្តូរ​ទីតាំង​បាន ដោយ​បើក​កម្មវិធី Settings > Alert slider ក្រោម​ផ្នែក Customization > អាច​ជ្រើសរើស ដូចជា​ទូរសព្ទ​គួរ​ញ័រ ឬ​អត់​ពេល Silent mode ដំណើរការ​។ 

2/Customize ប៊ូតុង

នៅ​ផ្នែក Customization ក្នុង​កម្មវិធី Settings អាច​កែសម្រួល​សមត្ថភាព​ប៊ូតុង​ក្នុង​ការ​ដំណើរការ​បាន​។ អ្នក​ជ្រើសរើស​យក Buttons ដើម្បី​ពិនិត្យ​មើល​ជម្រើស​ជា​ច្រើន​។ 

អាច​ប្តូរ​មុខងារ​ដំណើរការ​រវាង​ប៊ូតុង​នៃ Fingerprint sensor និង Home បាន ឬ​ក៏​បើក​ដំណើរការ​លើ On-screen navigation bar (ផ្ទាំង​បង្ហាញ​ជម្រើស​កម្មវិធី​នានា​) ជំនួស​។ ក៏​មាន​ជម្រើស​កែប្រែ​ការ​ចុច​មួយ​ដង (Short press) ឬ​ចុច​ឲ្យ​ជាប់​បាន (Long press) លើ​ប៊ូតុង​ទាំង​បី​ទីតាំង​។ 

3/ប្រើប្រាស់ Gestures

នៅ​ត្រង់​ផ្នែក Customization ក្នុង​កម្មវិធី Settings ដដែល អាច​ប្រើ Gesture ដូចជា ចុច​ពីរ​ដង​លើ​អេក្រង់ ដើម្បី​បើក​ដំណើរការ​ទូរសព្ទ ឬ​គូរ​ជា​អក្សរ​លើ​អេក្រង់ Locked ដើម្បី​ដំណើរការ​កម្មវិធី ឬ​បិទ​សំឡេង​ទូរសព្ទ​ពេល​ផ្កាប់​លើ​តុ​។ 

4/ផ្លាស់ប្ដូរ Font

អ្នក​អាច​ផ្លាស់ប្ដូរ Font អក្សរ​បាន តែ​បច្ចុប្បន្ន​មាន​ជម្រើស​តិច​អាច​ជា Roboto (Font Default របស់​ Android) និង OnePlus Slate។ ចូល​ទៅ​កាន់​កម្មវិធី Settings > Font ហើយ​ជ្រើសរើស Font ចង់​ប្រើ​។ ចំពោះ​ការ​ផ្លាស់ប្ដូរ​នេះ ចំណាយ​ពេល​ប្រហែល​ជា​ប៉ុន្មាន​វិនាទី ដោយ​មិន​តម្រូវ​បិទ​បើក Device ឡើយ​។ 

5/ដក​ចោល Shelf

OnePlus Shelf មាន​ទីតាំង​នៅ​ខាងឆ្វេង​នៃ​អេក្រង់ Home ហើយ​អាច​ចូល​ប្រើ​ព័ត៌មាន​មួយ​ចំនួន​ដូចជា​អាកាសធាតុ និង​បញ្ជី​លេខ​ទូរសព្ទ (Contact)។ បើ​ចង់​ដក​ចោល ព្រោះ​គិត​ថា​ទើស អាច​ចុច​ឲ្យ​ជាប់​លើ​អេក្រង់ Home > ចុច​លើ Settings > ចុច​ប្តូរ​ទីតាំង​ប៊ូតុង​ទៅ Off ដើម្បី​បិទ​ដំណើរការ Shelf។ 

6/ផ្លាស់ប្ដូរ App icons

OnePlus Launcher មាន icon packs ជាច្រើន​ក្នុង Play Store ដែល​អាច​ជ្រើសរើស​រាង​ណា​មួយ​បាន​។ ចុច​ឲ្យ​ជាប់​លើ​អេក្រង់ Home > ជ្រើសរើស Settings > Icon pack > OnePlus មាន​ស្ទីល​បី​ស្រាប់ អាច​ពិនិត្យ​មើល​ ហើយ​ចុច​លើ icon នោះ​ដើម្បី​ប្រើប្រាស់​បាន​។ ក៏​អាច​ពិនិត្យ​មើល icon packs លើ Play Store ដើម្បី​បន្ថែម​បាន​ដែរ​។ 

7/ចាក់សោ​លើ​កម្មវិធី​

អ្នក​អាច​បន្ថែម​សុវត្ថិភាព​លើ​កម្មវិធី​ណា​មួយ​បាន​ ដោយ​ពេល Enabled ត្រូវ​ការ​បញ្ចូល PIN code ឬ ស្កេន​ម្រាមដៃ មុន​ពេល​កម្មវិធី​បើក​ដំណើរការ​។ ចូល​ទៅ​កាន់ Settings > Security & fingerprint > App Locker > ជ្រើសរើស​កម្មវិធី​ជា​ច្រើន​អ្នក​ចង់​ការពារ​។ 

8/ការពារ​កម្មវិធី​ណា​មួយ​ពី​ការ​បិទ​

ធម្មតា អ្នក​អាច​បើក App Switcher ហើយ​បិទ​កម្មវិធី​ទាំងអស់ ដើម្បី​ចំណេញ Resource (CPU និង RAM)។ បើ​ចង់​រក្សា​កម្មវិធី​ណា​មួយ​នៅ​បើក​ដំណើរការ ដូចជា​កម្មវិធី​ចាក់​បទ​ចម្រៀង​ជា​ដើម អាច​ធ្វើ​បាន ដោយ​នៅ​ផ្នែក​ខាងលើ​កម្មវិធី​នីមួយៗ​មាន icon រូប​កូនសោ អ្នក​ចុច​លើ icon នេះ​នឹង​អាច​ការពារ​កម្មវិធី​ពី​ការ​បិទ​បាន​។ 

9/លេង​ហ្គេម​ដោយ​គ្មាន​ការ​រំខាន​

អាច​បើក​ដំណើរការ​មុខងារ Gaming Do Not Disturb ពេល​កម្មវិធី (ហ្គេម​) កំពុង​ប្រើប្រាស់ ដោយ​ចូល​ទៅ​កាន់​Settings > Advanced > Gaming Do Not Disturb។ ក្រោយ​បើក​ដំណើរការ រាល់ Notification នឹង​ត្រូវ​បាន Block ពេល​កំពុង​ប្រើប្រាស់​កម្មវិធី​។ 

10/កំណត់​តំបន់​នៃ​រូបភាព​

កំណែ​ទម្រង់​ថ្មី Android Oreo 8.0 មាន​មុខងារ​ថ្មី​មួយ បន្ថែម​ស្រាប់​ទៅ​កាន់​កម្មវិធី​ Gallery គឺ​ទីតាំង​។

ក្រោយ​អ្នក​ថតរូប នឹង​ឃើញ Tab ថ្មី​មួយ​ឈ្មោះ Places បង្ហាញ​នៅ​ជ្រុង​ខាងក្រោម​ផ្នែក​ខាងស្តាំ​នៃ​កម្មវិធី Gallery។ អ្នក​អាច​ជ្រើសរើស ដើម្បី​ពិនិត្យ​មើល​រូបភាព​លើ​ផែនទី​នៃ​តំបន់​របស់​រូបភាព​បាន​ថត​។ 

11/កាមេរ៉ា​មាន Interface ថ្មី​

កម្មវិធី Camera លើ Android Oreo មាន Interface ថ្មី​។ ពេល​នៅ​លើ​កម្មវិធី Camera អ្នក​អាច​អូស​ពី​ក្រោម​ឡើង​លើ​អេក្រង់ ដើម្បី​ផ្លាស់ប្ដូរ Mode សម្រាប់​ថតរូប​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់