• 2018-01-24 02:43:00
  • គន្លឹះ

១១ ចំណុច​កម្មវិធី Chrome អ្នកប្រើប្រាស់​រាល់ថ្ងៃ​គួរ​ដឹង

  • 2018-01-24 02:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារល្បឿន​លឿន​ មុខងារ​ប្រើប្រាស់​ក៏​សំបូរ​បែប​ ទើប Chrome ជា Browser ដែលមានការនិយមប្រើប្រាស់ច្រើន​បំផុត​។ កម្មវិធី Browser មួយ​នេះ មាន​ចំណុច​ពិសេសៗ​ដែលអ្នកប្រើប្រាស់​រាល់​ថ្ងៃ​គួរ​ដឹង។

Pin Tabs

ដើម្បី​រក្សាទុក Tabs មួយ​ចំនួន ងាយស្រួល​ក្នុង​ការ​ចូល​មើល អ្នក​អាច Pin ទុក ដោយ​គ្រាន់​តែ​ចុច Mouse ស្តាំ ហើយ​ជ្រើសរើស Pin Tab។ វា​នឹង​រំកិល Tabs ទៅ​កាន់​ខាងឆ្វេង ហើយ​អ្នក​អាច​ចូល​ប្រើ​ពេល​ក្រោយ​បាន​ងាយ​។ 

Mute Tabs

ពេល​ចម្រៀង ឬ​វីដេអូ​ដំណើរការ​ក្នុង Tabs អ្នក​នឹង​ឃើញ​មាន icon រូប Speaker តូច​លើ​នោះ​។ អ្នក​អាច​បិទ​សំឡេង​ដោយ​ចុច Mouse ស្តាំ​លើ Tab ហើយ​ជ្រើសរើស Mute Tab។ 

Block វីដេអូ Autoplay

ប្រសិនបើ​អ្នក​ចង់​បិទ Play វីដេអូ​ដោយ​ស្វ័យប្រវត្តិ អាច​វាយ​បញ្ចូល chrome://flags/#autoplay-policy ទៅ​ក្នុង​ប្រអប់​អាសយដ្ឋាន​របស់ Chrome។ គោលការណ៍ AutoPlay អ្នក​ជ្រើសរើស Document user activation is required ហើយ​ចុច​ប៊ូតុង Relaunch Now។

Block នូវ Notification Request

ពេល​អ្នក​ចូល​គេហទំព័រ​ណា​មួយ អ្នក​ប្រហែល​ជា​ទទួល​សារ​បញ្ជាក់​ក្នុង​ការ​ទទួល​នូវ Notification ពី​ទំព័រ​នោះ​។ បើ​អ្នក​ចង់ Block អ្នក​អាច​ចូល​ទៅ​កាន់ Settings > អូស​ចុះ​ក្រោម ហើយ​ចុច Advanced > ក្នុង​ផ្នែក Privacy and security ចុច​លើ Content Settings > ចុច​លើ Notifications > ចុច​ប៊ូតុង​ប្តូរ​ទៅ​ជា Blocked។ 

វិធី​លឿន​បំផុត​ស្រាវជ្រាវ​លើ Google

ប្រសិនបើ​អ្នក​ចង់​ស្រាវជ្រាវ​ពាក្យ ឬ​ឃ្លា​ណា​មួយ​បាន​លឿន អាច​ជ្រើសរើស​ពាក្យ ឬ​ឃ្លា​នោះ ហើយ​ចុច Mouse ស្តាំ​ជ្រើសរើស Search Google for ពាក្យ ឬ​ឃ្លា​។ អ្នក​នឹង​ឃើញ Tab ថ្មី​ជាមួយ​នឹង​លទ្ធផល​បាន​ពី Google។ 

បង្រួម​មើល​ធម្មតា​

សម្រាប់​អ្នក​ប្រើ Mac អាច​ចុច Command + 0 លើ Keyboard ហើយ​សម្រាប់​អ្នក​ប្រើ Window អ្នក​អាច​ចុច Ctrl + 0 ដើម្បី​ប្តូរ​ទៅ​កាន់​កម្រិត​បង្រួម​ធម្មតា​។ 

ជ្រើសរើស Tabs ច្រើន

ប្រសិនបើ​អ្នក​មាន​ Tabs ច្រើន អ្នក​អាច​ទាញ​ចេញ​ដាក់​ផ្ទាំង​ថ្មី​បាន​ដោយ​ចុច Command (Mac) ឬ Ctrl (Windows) ឲ្យ​ជាប់ ហើយ​ចុច​លើ Tabs ណា​អ្នក​ចង់​បម្លាស់ទី​ចេញ ក្រោយ​ទាញ​ចេញ និង​ប្រលែង អ្នក​នឹង​ទទួល​បាន​ផ្ទាំង​ថ្មី​។ 

បើក Tab ដែល​ទើប​នឹង​បិទ​

អ្នក​អាច​បើក Tab ទើប​នឹង​បិទ​ដោយ​ចុច Command + Shift + T លើ Mac ឬ Ctrl + Shift + T លើ PC។ 

បិទ​បើក​ដោយ​រក្សាទុក​នូវ Tabs

អ្នក​ក៏​អាច​រក្សាទុក​នូវ​រាល់ Tabs អ្នក​បើក​ក្នុង Chrome ពេល​អ្នក​បិទ​បើក​ម៉ាស៊ីន​។ ដើម្បី​ធ្វើ​បែប​នេះ អ្នក​ចូល​ទៅ​កាន់ Settings របស់ Chrome > អូស​ចុះ​ក្រោម​ត្រង់ On startup ហើយ​ជ្រើសរើស Continue where you left off។

ពិនិត្យ​មើល​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ដំណើរការ​យឺត​

អ្នក​អាច​ពិនិត្យ​មើល Tab ណា​មួយ​ប្រើប្រាស់ CPU និង មេម៉ូរី​ច្រើន​ដោយ​ប្រើ Task Manager មាន​ស្រាប់​ក្នុង Chrome។ នៅ​លើ Chrome អ្នក​ចុច​លើ​ប៊ូតុង​រូប​បី​គ្រាប់​នៅ​ផ្នែក​លើ​ខាង​ស្តាំ > ចូល​ទៅ​កាន់ MoreTools > Task Manager > ផ្ទាំង Task Manager នឹង​បង្ហាញ​ភាគរយ​ការ​ប្រើប្រាស់​នៃ Tab នីមួយៗ​។ អ្នក​អាច​កំណត់​លើ Tab ណាមួយ ហើយ​ចុច​លើ End Process ដើម្បី​បិទ​ចោល​។ 

ចំណេញ​ពេល​ដោយ​ប្រើ Autofill

ប្រសិនបើ​អ្នក​ហត់នឿយ​ក្នុង​ការ​បញ្ចូល​នូវ​ព័ត៌មាន​ផ្ទាល់​ដូចជា អាសយដ្ឋាន​ អ្នក​អាច​រក្សាទុក​ព័ត៌មាន​ទាំងនេះ ហើយ​អនុញ្ញាត​​ឲ្យ Chrome ធ្វើ​ការ​នេះ​ជំនួស​។ ពេល​ប្រើប្រាស់ អ្នក​គ្រាន់​តែ​វាយ​បញ្ចូល​អក្សរ ឬ​លេខ​លំដាប់​ទី​មួយ ព័ត៌មាន​មួយ​ចំនួន​ទៀត​នឹង​បំពេញ​ដោយ​ស្វ័យប្រវត្តិ​។ អ្នក​អាច​ចូល​ទៅ​កាន់ Settings > Advanced > Passwords and forms > Autofill settings ដើម្បី​រក្សាទុក​អាសយដ្ឋាន និង​ព័ត៌មាន​មួយ​ចំនួន​ទៀត​លើ Chrome៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់