- 2018-01-23 08:58:48
- គន្លឹះ
គន្លឹះទាំង ១១ ជួយថែទាំមេម៉ូរីកាត កុំឲ្យមានបញ្ហា
- 2018-01-23 08:58:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះទាំង ១១ ជួយថែទាំមេម៉ូរីកាត កុំឲ្យមានបញ្ហា
ចន្លោះមិនឃើញ
មេម៉ូរីជាផ្នែកសំខាន់លើកាមេរ៉ា។ បើមិនប្រយ័ត្ន អាចបាត់បង់ទិន្នន័យក្នុងមេម៉ូរី ដូច្នេះការថែទាំឲ្យបានត្រឹមត្រូវមិនអាចលេងសើចបានទេ។
ទោះបីមេម៉ូរីថ្មីទើបទិញ អ្នកគួរ Format ចោលម្តងទៀត។ ការ Format អាចធ្វើនៅលើកាមេរ៉ាតែម្តង ជាជាងនៅលើកុំព្យូទ័រ និងណាមួយដើម្បីឲ្យម៉ាស៊ីនស្គាល់ File System របស់វា។
មានមេម៉ូទំហំធំខុសៗគ្នាលក់លើទីផ្សារ តែយល់ល្អគួរប្រើមេម៉ូរីមានទំហំតូចៗ ការពារក្រែងលោមានករណីខូចចៃដន្យណាមួយ ដែលពិបាកស្រោចស្រង់វិញបាន។
កាមេរ៉ាអ្នកប្រហែលជាមានតួលេខលើអេក្រង់ ដែលប្រាប់ពីចំនួនរូបថតអ្នកបានថត មុនពេលមេម៉ូរីកាតពេញ។ បើអ្នកថតរូបពេញមេម៉ូរី អាចបំផ្លាញទិន្នន័យលើកាត។ ដូច្នេះគួរទុកចន្លោះខ្លះ ដើម្បីចៀសវាងបញ្ហានៅលើកាត។
ពេលអ្នកបញ្ជូនទិន្នន័យចប់សព្វគ្រប់ពីកុំព្យូទ័រ អ្នកគួរ Eject ឲ្យបានត្រឹមត្រូវ ជៀសជាង ដកចេញឆៅៗ។ លើ Windows មាន icon នៅជ្រុងក្រោមខាងស្តាំអេក្រង់ អាចដកចេញដោយមានសុវត្ថិភាព។ លើ Macs អ្នកអាចប្រើប៊ូតុង Eject លើ Keyboard។
អ្នកប្រហែលគិតថាកុំព្យូទ័រមិន Read ឬ Write ទិន្នន័យចូលកាត តែអាចខ្លះដែរក្នុងករណីមួយចំនួន។ ការ Eject នឹងប្រាប់ទៅកុំព្យូទ័រ បញ្ឈប់ទំនាក់ទំនងជាមួយកាត ហើយអ្នកអាចដកចេញដោយមានសុវត្ថិភាព។
ការ Fomat កាតអាចប្រាកដថាកាតនោះថ្មី ជួយកែតម្រូវបញ្ហា Disk កើតឡើង ពេលអ្នកថតរូបណាមួយពីមុនៗមក។
ធូលីដីតូចៗ អាចបង្កបញ្ហាដល់ការបញ្ជូនទិន្នន័យទៅកាន់កាត។ អ្នកគួរដាក់កាតក្នុងប្រអប់ មិនគួរដាក់ចោលលើតុនោះទេ។
ពេលអ្នកដកកាតពីកាមេរ៉ា កំឡុងកាមេរ៉ានៅបើក អាចលុបទិន្នន័យណាមួយ ពេលកាមេរ៉ាកំពុងបញ្ជូនទិន្នន័យ ដែលអាចបំផ្លាញដល់ File ជាច្រើនលើកាត។ ដូច្នេះត្រូវប្រាកដថា កាមេរ៉ាបិទសិន មុនអ្នកដកកាតចេញ។
អ្នកគួរប្រើ Card Reader មានគុណភាពល្អ ដើម្បីជៀសវាងឧកាសបំផ្លាញកាតអ្នកសូកចូល។ អ្នកគួរប្រើ Card Reader បង្កើតពីក្រុមហ៊ុនផលិតកាតតែមួយ។
ប្រសិនបើអ្នកប្រើកាមេរ៉ា ដោយមានថ្មភិតភោយៗ ការបញ្ជូនទិន្នន័យទៅកាន់កាតអាចបាត់បង់ក្នុងលក្ខខណ្ឌណាមួយ។ ដូច្នេះ គួរប្តូរថ្មថ្មី ពេលកាមេរ៉ាបង្ហាញថាថ្មមានកម្រិតថាមពលទាប។
មិនគួរប្រើកាតថតរូបជាមួយកាមេរ៉ាមួយ ទៅប្រើលើកាមេរ៉ាដទៃទៀតនោះទេ ព្រោះក្រុមហ៊ុនផលិតកាមេរ៉ាអាចមានប្រព័ន្ធ File ខុសគ្នា។ ដូច្នេះការលាយលំគ្នារវាងកាមេរ៉ាពីរបីនេះ អាចមានឧកាសបំផ្លាញទិន្នន័យលើកាតបាន។
អ្នកប្រើកាតរក្សាទុកនូវទិន្នន័យរូបភាពសំខាន់ៗ ដូច្នេះមិនគួរប្រើកាតមានគុណភាពមិនល្អនោះទេ។ អ្នកអាចប្រើកាតរបស់ SanDisk និង Lexar ជាយោបល់ ហើយអ្នកក៏អាចប្រើ Brand ផ្សេងបានដែរ គ្រាន់តែប្រាកដថាមានគុណភាពល្អ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ