- 2018-01-23 00:13:23
- គន្លឹះ
IG ចេញមុខងារបង្ហាញម៉ោងចុងក្រោយ ឥឡូវដឹងវិធីបិទហើយ!
- 2018-01-23 00:13:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
IG ចេញមុខងារបង្ហាញម៉ោងចុងក្រោយ ឥឡូវដឹងវិធីបិទហើយ!
ចន្លោះមិនឃើញ
មិនខុសពី Facebook Messenger និងបណ្ដាញផ្ញើសារដទៃទៀត កម្មវិធី Instagram បានប្រកាសចេញមុខងារថ្មីមួយ ដែលអនុញ្ញាតឲ្យមិត្តភ័ក្ដិឬអ្នក Follow គណនីផ្ទាល់ខ្លួនរបស់យើង អាចឃើញពីថេរវេលាចុងក្រោយដែលអ្នក Online (ឧទាហរណ៍: Active 3mn ago)។
ដើម្បីសាកល្បងពីដំណើរការមុខងារថ្មីនេះ អ្នកអាចបើកកម្មវិធី IG ហើយចុចលើប៊ូតុង Direct ដែលស្ថិតនៅផ្នែកខាងលើចំហៀងខាងស្តាំ ហើយរាល់គណនីដែលធ្លាប់ Chat ជាមួយ អ្នកនឹងឃើញពីថេរវេលា Online របស់ពួកគេ។
ជាដំណឹងល្អអ្នកក៏អាចបិទមុខងារនេះចោលបានដែរ ដោយយើងត្រូវចូលទៅកាន់ Option រួចអូសមកក្រោមរកពាក្យ Show Activity Status បន្ទាប់មកធ្វើការ Turn Off ជាការស្រេច។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: