• 2017-12-30 03:45:58
  • គន្លឹះ

តិចនិក​កែ​រូប Portrait ឲ្យ​កាន់​តែ​ចែងចាំង​ក្នុង Photoshop ប្រើ​ត្រឹម​ពេល ២ នាទី

  • 2017-12-30 03:45:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​វិធី​ច្រើន​ក្នុង​កម្មវិធី Photoshop ដែល​អាច​បន្ថែម​ភាព​ចែងចាំង​ទៅ​លើ​រូបភាព​ប្រភេទ Portrait។ ផ្អែក​តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ PhiLearn បាន​បង្ហាញ​ក្បាច់​ពិសេស​មួយ ដែល​ប្រើ​ពេល​ត្រឹម​តែ ២ នាទី​ប៉ុណ្ណោះ។

  • ដំបូង​យើង​ចូល​ទៅ​កាន់ Image > Adjustments > រើស​យក Shadows and Highlights
  • ធ្វើ​ការ​ថែមថយ​ទៅ​លើ​ទំហំ ៣ រួម​មាន Amount នៃ Shawdows, Highlights, និង Color Correction រហូត​ទទួល​បាន​រូបភាព​ថ្មី​មួយ​ដែល​អ្នក​ពេញ​ចិត្ត > ចុច OK
  • ចូល​ទៅ​កាន់ Layer > យក New Adjustment Layer > Cuvers > ចុច OK

(ប្រើ​មុខងារ​នេះ​ដើម្បី Contrast ទៅ​កាន់​រូបភាព​ទាំង​មូល ដើម្បី​ចែក​ឲ្យ​ដាច់​​រវាង Subject និង Background)

  • បន្ទាប់​មក​យើង Invert Layer Mask សម្រាប់ Mac ចុច CMD + I ខណៈ Windows ចុច Crtl + I
  • ជា​បញ្ចប់​យើង​ប្រើ Brush Tool ដើម្បី​ប្រែ​ផ្ទៃ​នៃ​ Subject ឲ្យ​កាន់​តែ​ស​ដិត​ជាង​ធម្មតា។​

ទស្សនា​វីដេអូ​ខាង​ក្រោម​ដើម្បី​កាន់​តែ​លម្អិត:

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ petapixel ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់